ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស​ត្រចៀក​ថ្មី​របស់ Google នឹង​បកប្រែ​ភ្លាម​ៗ​ក្រោយ​ការ​សន្ទនា

6 ឆ្នាំ មុន

កាស​ត្រចៀក​នេះ​អាច​ប្រើប្រាស់​បានជា​មួយ​ស្មា​ត​ហ្វូ​ន

ទីក្រុង SAN FRANCISCO ៖ កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ ក្រុមហ៊ុន Google បាន​បង្ហាញ​នូវ​កាស Bluetooth ថ្មី​មួយ​ឈ្មោះ​ថា Pixel Buds ដែល​វា​មាន​សមត្ថភាព​បកប្រែ​ភ្លាម​ៗ​ជា​ច្រើន​ភាសា​ក្រោយ​ការ​សន្ទនា ។

កាស​ត្រចៀក​នេះ​អាច​ប្រើប្រាស់​បានជា​មួយ​ស្មា​ត​ហ្វូ​ន Pixel ជំនាន់​ទី​២ ដែល​មាន​សមត្ថភាព​បកប្រែ​ភ្លាម​ៗ​ក្រោយ​ការ​សន្ទនា​ចំនួន​៤០​ភាសា ។

ទោះជា​យ៉ាងណា យើង​ក៏​អាច​ប្រើប្រាស់​វា​ជាមួយ​ទូរស័ព្ទ Android ផង​ដែរ ប៉ុន្តែ​បច្ចុប្បន្ន វា​មាន​សមត្ថភាព​បកប្រែ​ត្រឹមតែ​៥​ភាសា​ប៉ុណ្ណោះ គឺ​ភាសា​អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ ជប៉ុន និង​ព័រ​ទុ​យ​ហ្គា​ល់ ។ ក្រុមហ៊ុន Google ឲ្យ​ដឹង​ថា នឹង​អាច​បន្ថែម​ភាសា​ជា​ច្រើន​ទៀត​ដូច​ជា ចិន ហូ​ឡង់ អុ​ី​តា​លី កូរ៉េ ន័​រ​វែ​ស និង​ប៉ូ​ឡូញ ។

ការ​បង្ហាញ​នៅ​លើ​វេទិកា​របស់ Google រួម​មាន ការ​សន្ទនា​ទៅ​វិញ​ទៅ​មករ​វាង​មនុស្ស​២​នាក់ ដែល​ម្នាក់​និយាយ​ភាសា​អង់គ្លេស និង​ម្នាក់​ទៀត​និយាយ​ភាសា​ស៊ុ​យ​អែ​ត ដោយ​ប្រើប្រាស់​កាស​ត្រចៀក​ថ្មី​នេះ ។

លោក Avi Greengart នាយក​ស្រាវជ្រាវ​ផ្នែក​ឧបករណ៍​ប្រើប្រាស់​របស់​ក្រុមហ៊ុន Current Analysis បាន​និយាយ​ថា ៖« នេះ​គឺជា​ការ​បង្ហាញ​ពី​បច្ចេកវិទ្យា​ដ៏​ល្អ​បំផុត​មួយ ដែល​ខ្ញុំ​មិន​បានឃើញ​ក្នុង​រយៈពេល​ជា​យូរ​មក​ហើយ » ។

កាស Pixel Buds ត្រូវ​បាន​លក់​ក្នុង​តម្លៃ​១៥៩​ដុល្លារ ហើយ​វា​នឹង​មាន​វត្ត​មាននៅ​សហរដ្ឋអាមេរិក ចាប់ពី​ខែវិច្ឆិកា ។

កាស​ត្រចៀក​នេះ​អាច​គ្រប់គ្រង​ដោយ​ការ​ប៉ះ អូស ឬ​បញ្ជា​ដោយ​ការ​និយាយ ។ វា​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អនុវត្ត​នូវ​មុខងារ​ដូច​ជា ជ្រើសរើស​បទ​ចម្រៀង ផ្ញើ​សារ និង​រក​ទិស​ដៅ​នៅ​លើ​ផ្លូវ ៕​