ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ណែនាំ​ពលរដ្ឋ​ពី​របៀប​រៀបចំ​កញ្ចប់​សង្គ្រោះ​ជីវិត ក្នុង​ករណី​មានការ​វា.យប្រហារ​ណាមួយ

1 ឆ្នាំ មុន

រុ​ស្ស៊ី ៖ អាជ្ញាធរ​រុ​ស្ស៊ី​បាន​ដាក់​ផ្ទាំង​ប៉ាណូ​ឌី​ជី​ថ​ល​នៅ​ទីក្រុង​មូ​ស្គូ ដើម្បី​ណែនាំ​ពលរដ្ឋ​ខ្លួន​អំពី​របៀប​

រុ​ស្ស៊ី ៖ អាជ្ញាធរ​រុ​ស្ស៊ី​បាន​ដាក់​ផ្ទាំង​ប៉ាណូ​ឌី​ជី​ថ​ល​នៅ​ទីក្រុង​មូ​ស្គូ ដើម្បី​ណែនាំ​ពលរដ្ឋ​ខ្លួន​អំពី​របៀប​រៀបចំ «​កញ្ចប់​សង្គ្រោះ​ជីវិត​» ឬ Survival Kit ក្នុង​ករណី​មានការ​វាយប្រហារ​ណាមួយ​មក​លើ​ប្រទេស ដែល​មាន​ផ្ទៃដី​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​។

ឃ្លី​ប​នៃ​ផ្ទាំង​ប៉ាណូ​អេ​ឡិច​ត្រូ​និក​បាន​ប្រាប់​ពលរដ្ឋ​រុ​ស្ស៊ី​ពី​របៀប​ទុកដាក់​កញ្ចប់​សង្គ្រោះ​ជីវិត ដែល​នេះ​ជា​ការ​ផ្សព្វផ្សាយ​លើក​ដំបូង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ស​ប្តា​ហ៍​មុន ដោយ​គណនី Caution និង Moscow នៅ​លើ​បណ្តាញ Telegram ដោយ​បាន​អះអាង​ថា វី​ដេ​អូ​ផ្ទាំង​ប៉ាណូ​នេះ ត្រូវ​បាន​បង្ហោះ​ជា​ផ្លូវការ​ដោយ​ក្រសួង​ស្ថានការណ៍​គ្រាអាសន្ន​របស់​រុ​ស្ស៊ី ហើយ​បាន​លើក​ឡើង​ពី​អ្នកស្រុក​នៅ​ជិត​ឧទ្យាន Gorky នៃ​ទីក្រុង​មូ​ស្គូ ដោយ​បញ្ចា​ក់ថា ខ្លួន​កំពុង​ណែនាំ​ប្រជាជន​សម្រាប់​ការ​ត្រៀមខ្លួន​ក្នុង​ករណី​មានការ​វា.យប្រហារ​ណាមួយ​ដោយសារ​ធាតុគីមី ឬ​អាវុធ​នុយក្លេអ៊ែរ​។ ជុំវិញ​សកម្មភាព​នេះ សារព័ត៌មាន Newsweek បាន​ព្យាយាម​ទាក់ទង​អាជ្ញាធរ​រុ​ស្ស៊ី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ តែ​ពុំ​ទាន់​ទទួល​បានការ​ឆ្លើយ​តប​នៅឡើយ​ទេ​។

ផ្ទាំង​ប៉ាណូ​បង្ហាញ​ការ​ណែនាំ​លម្អិត​អំពី​របៀប​ប្រមូលផ្តុំ​កញ្ចប់​សង្គ្រោះ​បន្ទាន់ ឬ​ឧបករណ៍​សង្គ្រោះ ដោយ​ខ្លឹមសារ​នៃ​កញ្ចប់​សង្គ្រោះ​រួម​មាន ៖ ឧបករណ៍​សង្គ្រោះ​បឋម ពិល និង​ថ្ម ឈើគូស អាល់កុល​ស្ងួត ហ្គា​ស ទូរស័ព្ទ​ដៃ វិទ្យុ កាំបិត ខ្សែ​អំបោះ ម្ជុល​។ ក្រៅពី​នោះ​ក៏​មាន​អាហារ ទឹក ដែល​បម្រុង​សម្រាប់​ពេល​យ៉ាងតិច​៣​ថ្ងៃ រួម​នឹង​ចាន​ស្លាបព្រា​ក្រដាស​ឬ​ជ័រ សម្ភារៈ​អនាម័យ​ផ្ទាល់ខ្លួន និង​ខោអាវ​សម្រាប់​ផ្លាស់​ប្តូរ​។

សកម្មភាព​ផ្សព្វផ្សាយ​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​មាន​សេចក្តីរាយការណ៍​ថា វិមាន​ក្រឹម​ឡាំង​បាន​បញ្ជា​ឱ្យធ្វើ​ទំនើប​កម្ម​ជម្រក​គ្រាប់បែក​នៅ​ទូ​ទាំង​ប្រទេស​រុ​ស្ស៊ី​។ កាសែត Moscow Times បាន​រាយការណ៍​កាលពី​ខែកុម្ភៈ​ថា មន្ត្រី​រុ​ស្ស៊ី​បច្ចុប្បន្ន និង​អតីត​បាន​និយាយ​ថា វិមាន​ក្រឹម​ឡាំង​បាន​បញ្ជា​ឱ្យ​ត្រួតពិនិត្យ និង​ជួសជុល​លើ​ជម្រក និង​លេណដ្ឋាន ចំ​ពេល​មានការ​កើនឡើង​នៃ​ការ​ភ័យ​ខ្លាច​ថា ប្រទេស​នេះ អាច​ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​ការ​វា.យប្រហារ អំឡុង​ពេល​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​។

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​បង្កើន​វោហា​សាស្ត្រ​អាវុធ​នុយក្លេអ៊ែរ​ជា​ច្រើន​ខែ ក្នុង​ការ​លុកលុយ​ពេញ​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​លោក​បាន​ប្រកាស​ថា នឹង​បញ្ចូល​តំបន់​អ៊ុយ​ក្រែ​ន​ដែល​គ្រប់គ្រង​ដោយ​ផ្នែក​ចំនួន​៤ ខណៈ​ដែល​មក​ទល់​ពេល​នេះ គ្មាន​នរណា​ចេញ​ការ​គំរា.មកំហែង​អាវុ.ធ​នុយក្លេអ៊ែរ​ជា​សាធារណៈ​ប្រឆាំង​នឹង​រុ​ស្ស៊ី​នោះ​ទេ ពោល​គឺ​មាន​តែ​រុ​ស្ស៊ី​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃ​ទី​២៣ ខែមីនា កន្លង​ទៅ អគ្គី​ភ័យ​បាន​ឆាបឆេះ​លើ​ទឹកដី​នៃ​រោងចក្រ​រុ​ស្ស៊ី ដែល​ផលិត​ឧបករណ៍​សម្រាប់​កងទ័ព​។ លើស​ពី​នេះ​ក៏​មាន​របាយការណ៍​ជា​ច្រើន​នៃ​ការ​វា.យប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) មក​លើ​ប្រទេស​រុ​ស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។ លោក Sergei Shoigu ដែល​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្ស៊ី កាលពី​ស​ប្តា​ហ៍​មុន បាន​បញ្ជាក់​ថា ក្រសួង​គ្រោង​នឹង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​មី​ស៊ី​ល​នៅ​ទីក្រុង​មូ​ស្គូ​ឱ្យ​បញ្ចប់​នៅ​ក្នុងឆ្នាំនេះ​៕ (​ដកស្រង់​ចេញពី Newsweek)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ