ដើរសុខៗស្រាប់តែឮសម្លេងក្ឌាំង ពេលដឹងខ្លួនស្ទើររន្ធត់
ខេត្តកំពង់ស្ពឺ ៖ មេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំង មានស្ត្រីម្នាក់ដើរជាមួយប្តីរបស់ខ្លួនត្រឡប់មកពីស៊ីឈ្នួលគាស់គល់ឈើឲ្យគេស្រាប់តែ
ខេត្តកំពង់ស្ពឺ ៖ មេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំង មានស្ត្រីម្នាក់ដើរជាមួយប្តីរបស់ខ្លួនត្រឡប់មកពីស៊ីឈ្នួលគាស់គល់ឈើឲ្យគេស្រាប់តែ
ខេត្តកំពង់ស្ពឺ ៖ មេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំង មានស្ត្រីម្នាក់ដើរជាមួយប្តីរបស់ខ្លួនត្រឡប់មកពីស៊ីឈ្នួលគាស់គល់ឈើឲ្យគេស្រាប់តែដើរសុខៗ ក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមមួយរំពេចហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ចំណុចភូមិស្រល់ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ស្ត្រីរងគ្រោះឈ្មោះ អ៊ុក រ៉ែន អាយុ50ឆ្នាំ និងប្តីឈ្មោះ ហ៊ុង ទ្រឹង អាយុ47ឆ្នាំ មានស្រុកកំណើតភូមិស្មៅ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នសា្នក់នៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ការបំភ្លីពីប្តីជនរងគ្រោះ មុនពេលកើតហេតុរូបគាត់ និងប្រពន្ធបានទៅស៊ីឈ្នួលគាស់គល់ឈើឲ្យគេ គាប់ជួនមេឃបានបង្អុរភ្លៀងធ្លាក់យ៉ាងខ្លាំងពេលនោះគាត់ និងប្រពន្ធបានដើរមកផ្ទះពេលជិតដល់ ស្រាប់តែឮសម្លេងផាំងលាន់ក្បែរត្រចៀករបស់គាត់ ពេលនោះគាត់ក៏ងងឹតមុខដួលទៅ ។ ពេលដែលដឹងខ្លួនឡើងវិញ ក៏ឃើញប្រពន្ធដេកស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបន្តទៀតថា ក្រោយពិនិត្យសពរួចរកឃើញស្នាមឆេះរោលពេញដងខ្លួន ដូច្នេះស្ត្រីរងគ្រោះពិតជាត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ប្រាកដមែន ។ ក្រោយពិនិត្យរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពជូនទៅក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ