ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​! យុវជន​ទាហាន​មួយ​ក្រុម បកស្រាយ​ចម្រៀង​មួយ​បទ ឆក់​បេះដូង​អ្នក​ស្តាប់​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ពលបាលត្រី ដែល​ជា​យុវជន​អ្នក​ការពារ​ព្រំដែន​ចំនួន​៣​រូប បាន​បកស្រាយ​បទ​ចម្រៀង​មួយ​បទ ក្រោម​​ចំណងជើង​ថា «​គន់​មើលទៅ​មេឃ​» បាន​យ៉ាង​ពីរោះ​រណ្តំ ស្រូប​យក

ខេត្តកំពង់ស្ពឺ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ពលបាលត្រី ដែល​ជា​យុវជន​អ្នក​ការពារ​ព្រំដែន​ចំនួន​៣​រូប បាន​បកស្រាយ​បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា «​គន់​មើលទៅ​មេឃ​» បាន​យ៉ាង​ពីរោះ​រណ្តំ ស្រូប​យក​បេះដូង​អ្នក​ស្តាប់​គ្រប់​ៗ​គ្នា រហូត​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម មិន​ត្រឹមតែ​បង្ហាញ​ការ​ចាប់អារម្មណ៍​ទៅ​លើ​អត្ថន័យ​របស់​បទ​ចម្រៀង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ពោល​សរសើរ​ថា ពលបាលត្រី ដែល​ជា​ទាហាន​ការពារ​ព្រំដែន​ទាំង​៣​រូប បកស្រាយ​បាន​ពីរោះ ពិសេស​គឺ​មាន​សមត្ថភាព​លេង​ហ្គី​តា​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង​។

បើ​តាម​ប្រភព​ព័ត៌មាន​ទទួល​បាន បទ​ចម្រៀង​ដែល​ពលបាលត្រី ទាហាន​ការពារ​ព្រំដែន​ទាំង ៣​រូប បកស្រាយ​នោះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​យុវជន​ជា​យោធា​ទំនេរ​ពី​ការងារ និង​ការ​ហ្វឹកហ្វឺន យក​មក​បកស្រាយ​កម្សាន្ត​អារម្មណ៍​។ តាម​រយៈ​បទ «​គន់​មើលទៅ​មេឃ​» នេះ ដូច​មានការ​ពេញ​និយម​ជា​ខ្លាំង​ចំពោះ​នាយទាហាន​គ្រប់​ជាន់ថ្នាក់ ដោយ​ស្តាប់​យូរ​ពុំ​ចេះ​ជិនណាយ​នោះ​ឡើយ ជា​ពិសេស​តាម​រយៈ​បទ​មួយ​នេះ បើ​លើកយក​មក​ច្រៀង​ពេល​ហ្វឹកហ្វឺន​អាច​អោយ​នាយទាហាន​រំសាយ​ទុក្ខ ក៏​ដូច​ជា​បំបាត់​ភាព​ហត់នឿយ​ផ្សេង​ៗ​ផង​ដែរ​។

ជា​កត់សម្គាល់ ក្រោយ​នាយទាហាន​រូប​នេះ បាន​ធ្វើការ​បកស្រាយ​បទ​ចម្រៀង​ខាងលើ និង​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Tik Tok រួច ឃើញ​ថា បងប្អូន​មហាជន​បាន​កើត​សរសើរ​ថា «​ពីរោះ​ហើយ​មាន​អត្ថន័យ​ល្អ​បង ស្តាប់​ហើយ​ចង់​ស្តាប់​ទៀត​»​។ ក្នុង​នោះ បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​បាន​ស្តាប់ និង​ចែកចាយ​នូវ​ឃ្លី​ប​ចម្រៀង​របស់ ពលបាលត្រី​ទាហាន​ការពារ​ព្រំដែន​ទាំង​៣​រូប បាន​បញ្ចេញ​ទស្សនៈ​របៀប​កំប្លែង​លេង​ថា ពលបាលត្រី​ទាហាន​ការពារ​ព្រំដែន​ទាំង​៣​រូប «​ស្រឡាញ់​សិល្បៈ តែ​ម្តាយ​ឱ្យធ្វើ​ទាហាន​» និង​អ្នកគាំទ្រ​ខ្លះ​ទៀត បាន​លើក​ឡើង​ថា «​អារម្មណ៍​ខ្ញុំ​ស្តាប់​ហើយ កម្សត់​តែ​មាន​កម្លាំង​ខ្លាំងក្លា​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក​ពលបាលត្រី សុង វិសាល ជា​អ្នក​បកស្រាយ​បទ​ចម្រៀង​ខាងលើ បាន​រៀបរាប់​ថា លោក​ពិតជា​ស្រឡាញ់​ចូល​ចិត្ត​បទ​មួយ​នេះ​ខ្លាំង​ណាស់​។ លោក​បន្ត​ថា នៅ​ពេលទំនេរ លោក​ជាមួយ​មិត្តភក្តិ​តែងតែ​នាំ​គ្នា​បកស្រាយ​បទ​មួយ​នេះ និង​បទ​ផ្សេង​ជា​ច្រើន​ទៀត ដូច​ជា​បទ «​វិន័យ​ជា​ច្បាប់​» «​កូន​ខ្មែរ​អើយ​» «​ផែនដី​ខ្មែរ​» និង​បទ «​កង​កាំ​ភ្លើ​.​ង​ធំ​» ជាដើម​។

ទាក់ទង​នឹង​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​គន់​មើលទៅ​មេឃ​» ដែល​ផ្ទុះ​ខ្លាំង និង​ល្បី​ពាសពេញ​បណ្តាញ​សង្គម​នេះ លោក​បាន​រម្លឹក​ឱ្យ​ដឹង​ថា ថ្ងៃមួយ​នោះ មិត្តភក្តិ​របស់​លោក​បាន​យក​ហ្គី​តា មក​លេង រួច​ក៏​នាំ​គ្នា​ឆ្លៀត​ដាក់​មួយ​បទ​ពេលទំនេរ ហើយ​ចែករំលែក​បទ​មួយ​នេះ​ឱ្យ​បងប្អូន​មហាជន​បាន​ស្តាប់​កម្សាន្ត​ផង​ដែរ​។

នាយទាហាន សុង វិសាល បាន​បន្ត​ថា ការ​ច្រៀង​ជា​សិល្បៈ​មួយ​ដែល​ឱ្យ​លោក​សប្បាយ​រីករាយ ហើយ​លោក​ក៏​ស្រឡាញ់​សិល្បៈ​តាំងពី​ដើម​មក ព្រោះ​សិល្បៈ​ជា​ចំណែក​មួយ​ដ៏​ល្អ​ចំពោះ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់​ៗ ដូច្នេះ​ចូរ​រីករាយ និង​ធ្វើ​អ្វី​ដែល​យើង​ពេញចិត្ត​។

ពលបាលត្រី សុង វិសាល ដែល​មាន​វ័យ​ទើបតែ​២១​ឆ្នាំ បាន​បន្ត​ថា មុន​លោក​ក្លាយជា ពលបាលត្រី លោក​ធ្លាប់​ធ្វើ​ជា​អ្នកចម្រៀង​តាម​រោងការ និង​ពិធី​ផ្សេង​ៗ​។ លុះ​ក្រោយមក លោក​ស្រឡាញ់​ផ្នែក​នាយទាហាន លោក​ក៏​បាន​សម្រេចចិត្ត​ថា ចូល​ហ្វឹកហាត់ ហ្វឹកហ្វឺន​នៅ​ផ្នែក​នេះ​តែ​ម្តង ដោយ​សព្វ​ថ្ងៃនេះ​លោក​ស្ថិត​ក្នុង​កងអនុសេនាធំ នៃ​ខេត្តកំពង់ស្ពឺ​។

សម្រាប់​បទ «​គន់​មើលទៅ​មេឃ​» លោក​បាន​ទម្លាយ​អារម្មណ៍​ថា បទ​មួយ​នេះ ពិត​មាន​អត្ថន័យ​ជ្រៅ​ចំពោះ​លោក​ដែល​ជា​នាយទាហាន​ម្នាក់ និង​នាយទាហាន​ដទៃ​ទៀត ពោល​គឺ​បទ​ចម្រៀង​មួយ​នេះ សូ​ម្បី​តែ​មហាជន​ក៏​តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ទេ​ថា មាន​អត្ថន័យ​ល្អ​។ ពលបាលត្រី​រូប​ស្រស់​សង្ហា សុង វិសាល បាន​បន្ត​ថា រាល់​ថ្ងៃនេះ សម្រាប់​ការ​ហ្វឹកហាត់​លោក​ពុំ​ហត់នឿយ​នោះ​ទេ ដោយ​នេះ​ជា​ការងារ​មួយ​ដែល​លោក​ស្រឡាញ់​ពេញចិត្ត ទោះ​លំបាក​យ៉ាងណា ក៏​លោក​ស៊ូ​លះបង់​ពលី សាច់​ស្រស់ ឈា​.​ម​ស្រស់ ដើម្បី​ជាតិ​កម្ពុជា ក្នុង​បូរណភាព​ទឹកដី​។

ជា​ចុង​ក្រោយ ក្នុង​នាម​លោក​ពលបាលត្រី ហើយ​ក៏​ជា​កូន​ខ្មែរ​មួយ​រូប លោក​ពិត​មាន​មោទនភាព​ណាស់​នៅ​អ្វី​ដែល​ខ្មែរ​មាន ហើយ​លោក​សន្យា​យ៉ាង​មុតមាំ​ថា ខំ​ខិត​បម្រើ​ជាតិ​កម្ពុជា និង​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​ជាតិ​មាតុភូមិ​៕ ដោយ​៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ