រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានធ្វើការប្រតិកម្មតបយ៉ាងចាស់ដៃទៅកាន់មនុស្សមួយចំនួនដែលចូលចិត្តយកពេលវេលាអត់ប្រយោជន៍ មកធ្វើការរិះគន់មកលើរូបសម្រស់របស់លោក ដោយមិនមើលរូបរាងខ្លួនឯង ។

ដោយមិនបញ្ចេញជាបុគ្គលរូបណាឱ្យចំនោះទេ តារាចម្រៀងរូបនេះ ត្រឹមតែលើកឡើងជាសារដាស់តឿនទៅកាន់បុគ្គលទាំងនោះ កុំអោយយកពេលវេលាអត់ប្រយោជន៍មកធ្វើការរិះគន់លើរូបលោក ពោលគួរយកពេលធ្វើការណាអោយមានប្រយោជន៍សម្រាប់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។
តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា ចឹងបានគេថា អោយធ្វើល្អ ធ្វើបុណ្យ ឃើញអត់? សម័យនេះសក់សរជូនដំណើរសក់ខ្មៅច្រើនណាស់ សម័យដែលគេរែងរើសតែខ្វះបុណ្យទៅហើយ ។

លោកថា ឃើញប្រឹងអើយប្រឹង ប្រឹងព្យាបាទគេ ប្រឹងសើចយំគេ ប្រឹងចម្អកឡកឡឺយអោយគេ ហើយខ្ញុំកោតតែក្លាហាន អាសូរតែស្អាតជាងខ្ញុំមិនថា ដែលហ៊ានសើចយំអោយខ្ញុំ អ្នកក្មេងជាងខ្ញុំហោច20ឆ្នាំ ខ្ញុំ45ឆ្នាំ តែមុខចាស់ជាងខ្ញុំ អាក្រក់ជាងខ្ញុំ100ដង តែសើចចម្អកអោយខ្ញុំ លះសាហាវ ខ្លះទៀតឆ្អឹងជំនីរមានប៉ុន្មានរាប់ឃើញទាំងអស់ បបូរមាត់បិទអត់ជិតផង តែសើចចម្អកខ្ញុំ គេជឿជាក់គេមាំណាស់ ។
លោកបញ្ជាក់ថា សម័យនេះ អាយុ៣០មិនទាន់ប្អូនៗខ្លះកសាងខ្លួនក្លាយជាបុគ្គលល្បីក្នុងសង្គម ជាអ្នកបង្កើតមាតិការ ជាអ្នកផ្សព្វផ្សាយផលិតផល មានសមត្ថភាពទិញឡានទំនើប ទិញផ្ទះ ទិញខុនដូរនៅខ្លួនឯង និងចិញ្ចឹមគ្រួសារបានយ៉ាងស្រួល ។ បើទោះយ៉ាងហោចក៏ប្អូនៗខ្លះ អាចទិញម៉ូតូល្អ អាចរកចំណូលបានជាប្រចាំ ចាយខ្លួនឯង ជួយគ្រួសារ បានពីការងាររបស់គាត់ដែលថ្លៃថ្នូរគួរអោយសរសើរ 👍🏻👍🏻👍🏻 ក៏ប្រសើរជាមនុស្សមួយចំនួន ឬក្មេងមួយចំនួនដែលឈ្លើយ គ្មានសុជីវធម៌ ខ្វះការអប់រំ ដែលចំណាយពេលធ្វើតែរឿងអត់ប្រយោជន៍ ដើរខាំនិងវាយប្រហារអ្នកទៃដូចក្មេងទំនើង ។

លោកបន្តថា ប្រហែលជាគិតថា ខ្លួនឯងល្អឥតខ្ចោះហើយតាមមើល ។ សម័យនេះមិនមែនជាពេលវេលាដែលទំនេរមកលេបខាយរឿងរូបសម្រស់ទេ ជាពេលដែលបង្អួតពីសមត្ថភាព អាចធ្វើអីបានខ្លះអោយមានប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។ ជាពេលវេលាបង្ហាញពីភាពខ្លាំងក្នុងការធ្វើការងារ មិនមែនជាពេលស្លៀកពាក់ស្អាតបង្អួតថាខ្លួនឯងអស្ចារ្យហើយនៅលាដៃ សុំលុយឳពុកម្តាយចាយ ឬទៅខ្ចីលុយពីមិត្តភក្តិចាយចាយ ហើយអួតថា ខ្លួនឯងហាយហាយទេ ។
៉ោងនេះ ពេលនេះ អ្នកសើចចម្អកអោយខ្ញុំ ឬ មនុស្សដែលអ្នកយល់ថា គេមិនដល់អ្នក តែកុំភ្លេចចំណាយពេលមើលពីខ្លួនឯងវិញផងណា ចេះអីខ្លះ ?ធ្វើអីបានខ្លះ ? មានប្រយោជន៍អីខ្លះ ? ទៅធ្វើការអោយគេយកលុយបាន១ខែ200$-300$បានទេ? បើត្រឹមតែចេះតែតែងខ្លួនទេ យកពេលដ៏មានតម្លៃទៅប្រឹងដើម្បីខ្លួនឯងនិងគ្រួសារទៅ បើមិនចង់ក្លាយជាមនុស្សដែលអត់ប្រយោជន៍ ។ អនាគតមិនមែនរស់ជាមួយការដើរសើចយំ ចម្អកឡកឡឺយអោយអ្នកដទៃអាចអោយអ្នកឯងក្លាយជាមនុស្សលើមនុស្សបានទេ ។

មួយវិញទៀត ខ្ញុំអាយុ៤៥ឆ្នាំហើយ ខ្ញុំអត់ទោមនស្សនិងរូបសម្បត្តិរបស់ខ្ញុំទេ អ្វីដែលខ្ញុំគិតរាលើថ្ងៃត្រឹមថាខ្លួនឯងមិនទាន់ល្អគ្រប់គ្រាន់ ត្រូវធ្វើអីខ្លះទៀតទៅលើការងារទំនេរគួរធ្វើអីអោយជាប្រយោជន៍ គួរសន្សំលុយអោយបានប៉ុន្មានសម្រាប់ពេលចាស់ សម្រាប់ពេលឈឺ និងរស់នៅអោយមានជីវភាពសមរម្យ ។ កុំភ្លេចណា សើចខ្ញុំបានតែប្រយ័ត្នចាស់មិនទាន់ពិបាកជាងខ្ញុំ ពិបាកមើលទាំងរូបសម្បត្តិ ពិបាកទាំងជីវភាព ។
យ៉ាងណា បើតាមលោក ណុប បាយ៉ារិទ្ធ សម្រាប់ខ្ញុំ ខ្ញុំមានបទពិសោធន៍សម្រាប់ជីវិតខ្ញុំរួចហើយ តាំងពីតូចនៅរៀនចង់បានសម្លៀកបំពាក់ថ្មី ចង់រៀនគួរ ចង់បានសៀវភៅមេរៀនល្អៗ ចង់បានអ្វីមួយ ខំប្រឹងសន្សំ រកលុយទិញខ្លួនឯង មិនចេះតែលាដៃសូមពីឳពុកម្តាយទេ បទពិសោធន៍នេះហើយដែលបង្រៀនខ្ញុំអោយខំប្រឹង ចង់បានលទ្ធផលមួយ របស់មួយ ក៏បញ្ចេញសកម្មភាពទៅធ្វើវា ។ ប្រើពេលវេលាធ្វើរឿងមានប្រយោជន៍ បើមិនភ្ញាក់ខ្លួនប្រយ័ត្នជីវិតនៅឈរតែលេខរៀងចុងប៉ូច
គេ ៕

ចែករំលែកព័តមាននេះ