ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី១-៣០មេសា កម្ពុជា នឹងធ្វើ​ជំរឿនកសិកម្ម

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ជំរឿន​កសិកម្ម នៅប្រទេស​កម្ពុជាយើង នឹងត្រូវធ្វើ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ នេះគឺជាជំរឿន​កសិកម្ម…

ភ្នំពេញ៖ ជំរឿន​កសិកម្ម នៅប្រទេស​កម្ពុជាយើង នឹងត្រូវធ្វើ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ នេះគឺជាជំរឿន​កសិកម្ម លើកទី២ នៅកម្ពុជា ស្របតាមច្បាប់ ស្តីពី ស្ថិតិ ដែលបានកំណត់​នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍ សហគ្រាសកសិដ្ឋាន​កសិកម្ម និងគ្រួសារ​កាន់កាប់​កសិកម្ម​នីមួយៗ ត្រូវចូលរួម​សហការ​ក្នុងការផ្តល់ព័ត៌មាន​ទិន្នន័យ​ដល់មន្ត្រីជំរឿន​កសិកម្ម​។

ជំរឿនកសិកម្ម​ ត្រូវធ្វើឡើង ដើម្បីទទួលបាននូវ​ព័ត៌មាន​សំខាន់ៗ ក្នុងវិស័យ​កសិកម្ម ស្តីពី ស្ថានភាពកសិកម្ម ដើម្បីធ្វើជាមូលដ្ឋានទិន្នន័យ​គ្រឹះ សម្រាប់រៀបចំគោលនយោបាយ​យុទ្ធសាស្ត្រផែនការ សកម្មភាព និងគម្រោងកម្មវិធីនានា ដើម្បីជំរុញកិច្ច​អភិវឌ្ឍ​វិស័យ​កសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពប្រជាជន​។

នៅមុន​ថ្ងៃ​ធ្វើជំរឿន​កសិកម្មនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវ​ដល់ម្ចាស់សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទទាំងអស់ សូមចូលរួមគាំទ្រ​ការងារនេះ និងសូមផ្តល់​ព័ត៌មាន​ទិន្នន័យតាមសំណួរសម្ភាសឱ្យបានពេញលេញ ត្រឹមត្រូវ និងស្មោះត្រង់ ជូន​ដល់មន្ត្រីជំរឿន​កសិកម្ម ដើម្បីបង្កើត​បាននូវស្ថិតិ​ល្អ ពីព្រោះ​ស្ថិតិ​ល្អបង្កើត​បាននូវគោលនយោបាយល្អ ហើយគោលនយោបាយល្អ នឹងជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិយើង បានជឿនលឿនរីកចម្រើន។

ក្រសួងផែនការ បានប្រកាសថា ការងារជំរឿនកសិកម្ម ឆ្នាំ២០២៣នេះ ទទួលបានការឧប​ត្ថ​ម្ភ​គាំ​ទ្រ​ផ្នែ​ក​ប​ច្ចេ​​​​កទេសពីអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ( FAO) និ​ង​គាំ​ទ្រ​ថ​​​វិ​​កា​ទាំង​ស្រុង​​ពី​​រាជរដ្ឋាភិបាល​កម្ពុជា។ ក្នុងនោះ ប្រ​ជាជ​នក​ម្ពុជា ​មាន​កំណើ​ន​ដ​ល់​ជា​ង ​​​​១​​៧ លាននាក់ ដែលមានចំនួនគ្រួសារ ប្រមាណ ៣,៩លានគ្រួសារ នៅឆ្នាំ២០២៣ និ​ងគ្រួ​សា​រ ដែល​​ប្រ​ក​ប​​​​​មុខរបរកសិកម្ម នៅទូទាំប្រទេសកម្ពុជា មានប្រមាណជាង ២,៧លានគ្រួសារ។

កាលពីឆ្នាំ២០១៣ ក្រសួងផែនការ បាន​ធ្វើជំរឿន​​កសិកម្ម លើក​ទី​១ នៅ​កម្ពុជា។ លទ្ធផលជំរឿន​កសិកម្ម​ លើកទី១ ត្រូវបានប្រកាសនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ​បាន​រក​ឃើញថា ប្រជា​ពលរដ្ឋ​​ខ្មែរ​ ១​​គ្រួសារ កាន់កាប់​ផ្ទៃ​ដី​កសិកម្ម ១​,៦​៤​​ហិកតា​​។ ​

ក៏ប៉ុន្តែលទ្ធផលអង្កេត ចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ បង្ហាញថា ស្ថានភាពគ្រួសារធ្វើ​សកម្មភាព​ប្រកបមុខរបរ ក្នុងវិស័យកសិកម្ម នៅកម្ពុជា មានចំនួន ៧២ភាគរយ នៅឆ្នាំ២០១៩ ខណៈដែលគ្រួសារ ប្រកបមុខរបរកសិកម្ម មាន ៨៥ភាគរយ នៅឆ្នាំ២០១៣។ តួលេខនេះ បង្ហាញថា ចំនួនគ្រួសារប្រកបរបរ ក្នុងវិស័យកសិកម្ម នៅកម្ពុជា បានថយចុះ ១៣ភាគរយ ក្នុងរយៈពេល ៦ឆ្នាំ គិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ