ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​ប៉ើង​ដំបូលផ្ទះ​ជិត​៣០​ខ្នង និង​ជ្រុះ​ផ្លែស្វាយ​អស់​រាប់រយ​ដើម

1 ឆ្នាំ មុន
  • ប៉ៃលិន

បន្ទាប់​ពី​ផ្ទៃមេឃ​ប្រែ​ពី​ស្រឡះ​ល្អ​ទៅ​ជា​ខ្មៅ​អួរ​អាប់ ហើយ​ងងឹតស្លុប លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុងប៉ៃលិន អស់​ចំនួន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ផ្ទៃមេឃ​ប្រែ​ពី​ស្រឡះ​ល្អ​ទៅ​ជា​ខ្មៅ​អួរ​អាប់ ហើយ​ងងឹតស្លុប លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុងប៉ៃលិន អស់​ចំនួន​២៩​ខ្នង និង​នៅ​ស្រុក​សាលា​ក្រៅ ជិត​១០​ខ្នង ថែម​ទាំង​ធ្វើ​ឱ្យ​ជ្រុះ​ផ្លែស្វាយ​ខ្ចី​របស់​ពលរដ្ឋ​ពេញ​ផ្ទៃ​ចម្ការ​ទៀត បណ្តាល​ឱ្យ​ខូចខាត​អស់​រាប់រយ​ដើម និង​ដួល​ដើម​ស្វាយ ដើម​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន អស់​ជា​ច្រើន​ដើម​ផង​ដែរ​។ ហេតុការណ៍ នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាសង្កាត់​ប៉ៃលិន បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ ដូច​ជា ៖ ភូមិ​សួន​អំពៅ​កើត ភូមិ​ទឹកផុស ភូមិ​ពេជ្រ​គី​រី និង​ភូមិ​ខក​មូស បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០​ខ្នង​។ រីឯ​ផ្លែស្វាយ​ខ្ចី​នៅ​តាម​ចម្ការ​របស់​ពលរដ្ឋ​រាប់​ពាន់​ដើម ដែល​កំពុង​តែ​ជិត​ពេល​ប្រមូល​ផល​នោះ ត្រូវ​បាន​ខ្យល់​វា​.​យ​បោ​.​ក​ជ្រុះ​ផ្លែ​អស់​រាប់រយ​ដើម ហើយ​ធ្វើ​ឱ្យ​បាក់​ដើម​ស្វាយ និង​ដួល​រលំ​ដើម​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន អស់​ជា​ច្រើន​ដើម​ផង​ដែរ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​សាលាឃុំ​អូរ​អណ្តូង បានឱ្យ​ដឹង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣​នេះ ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​អណ្តូង​ថ្ម ភូមិ​អូរ​អណ្តូង ភូមិ​អូរ​ចិត​ប្រាំ សរុប​ជិត​១០​ខ្នង តែ​មិន​ន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ឬ​សត្វ​ចិញ្ចឹម​នោះ​ទេ​។

បើ​តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ឈ្មោះ អ៊ឹម រ៉េ​ន អាយុ​៥០​ឆ្នាំ បានឱ្យ​ដឹង​ថា ដើម​ស្វាយកែវ​រមៀត​ដែល​កំពុង​ផ្លែ​ចំនួន​១៦០០​ដើម ត្រូវ​បាន​ខ្យល់​វា​.​យ​បោ​.​ក​ធ្វើ​ឱ្យ​ជ្រុះ​ផ្លែ​ពេញ​ផ្ទៃដី​ខូចខាត​គួរ​ឱ្យ​កត់សម្គាល់​។ ចំណែក​ដើម​ស្វាយ​មួយ​ចំនួន ក៏​ត្រូវ​ខ្យល់​បោ​.​ក​ផាត់ បណ្តាល​ដួល​បាក់​អស់​ជា​ច្រើន​ដើម​ផង​ដែរ នេះ​ជា​លើក​ទី​១​ហើយ ដែល​មាន​ករណី​ខ្យល់​បោ​.​កបក់​ខ្លាំង​មក​លើ​ចម្ការ​របស់​គាត់ និង​ធ្វើ​ឱ្យ​ប៉ើង​ដំបូល​រោង​ចាំចម្ការ​ខូចខាត​ទៀត​ផង​។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ វែង ម៉ៅ រស់នៅ​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ដំណាំ​ស្វាយកែវ​រមៀត​របស់​គាត់​ជាង​៣០​ដើម ត្រូវ​បាន​ខ្យល់​វា​.​យ​ជ្រុះ​ផ្លែ​ធ្លាក់​ពេញ​ផ្ទៃដី ហើយ​ដែល​មើលទៅ​ឆ្នាំ​នេះ គាត់​មិន​អាច​ប្រមូល​ផល​លក់​បាន​ឡើយ ខណៈ​ដែល​ផ្លែស្វាយ​របស់​គាត់ ធំ​ល្អ និង​ជិត​ប្រមូល​ផល​ទៅ​ហើយ​។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៣​ហើយ នៅ​ឆ្នាំ​២០២៣​នេះ ដែល​ខ្យល់​កន្ត្រាក់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ឋាន និង​ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ