ត្រៀម​បង្កើត​ភូមិ​មួយ​នៅ​លើ​ភព​ព្រះ​ចន្ទ


សារព័ត៌មាន​បរទេស​ផ្សាយ​ថា ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អ្នកជំនាញ​ផ្នែក​អវកាស​អន្តរជាតិ​ជាង​៤.០០០​នាក់​នៅ​ក្រុង​អា​ឌី​ឡេ​ត ប្រទេស​អូស្ត្រាលី ដែល​ទើប​កន្លង​ផុត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក មាន​ប្រធានបទ​គួរ​ឱ្យ​ចាប់អារម្មណ៍​ដោយ​អង្គការ​អវកាស​អឺរ៉ុប​បញ្ជាក់​ពី​គម្រោងការ​សាងសង់​ភូមិ​លើក​ដំបូង​នៅ​លើ​ដួង​ចន្ទ ។ ចាត់​ទុក​ថា​ ជា​ដំណាក់កាល​ដំបូង​ក្នុង​កិច្ចការ​ស្រាវជ្រាវ​លើ​ភព​ព្រះ​ចន្ទ ដែល​ក្នុង​ពេល​អនាគត​ខាង​មុខ​មនុស្ស​អាច​ឆ្លង​ចក្កវាឡ​ទៅ​តាំង​ជម្រក​នៅ​លើ​ភព​ព្រះ​ចន្ទ​បាន ។

តារាវិទូ​បង្ហើប​ឱ្យ​ដឹង​ថា ការ​សាងសង់​ទីជម្រក​នៅ​ឋាន​ព្រះ​ចន្ទ​ជា​លក្ខណៈ​អចិ​ន្រៃ្ត​យ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​«Deep Space Gateway»​ដើម្បី​ធានា​លើ​គោលដៅ​ជា​ច្រើន រួម​មានការ​ប្រើ​ធនធានធម្មជាតិ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ឬ​ផ្នែក​ទេសចរណ៍ ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ភូមិ​នោះ​នឹង​ក្លាយជា​ស្ថានីយ​អវកាស​ថ្មី និង​ក្នុង​ពេល​អនាគត​គឺជា​ចំណត​អវកាស​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រាវជ្រាវ​ភព​ព្រះ​អង្គារ​បន្ត ព្រោះ​ស្ថានីយ​អវកាស​អន្តរជាតិ​បច្ចុប្បន្ន​នឹង​ផ្អាក​ប្រចាំការ​នៅ​ក្នុង​ឆ្នាំ​២០២៤ ។

អង្គការ​អវកាស​«Roscosmos»​របស់​រុ​ស្ស៊ី ​និង​អង្គការ​NASA​របស់​អា​មេ​រិ​កបាន​ចុះហត្ថលេខា​រួម​គ្នា​នឹង​បំពេញការងារ​នៅ​លើ​ស្ថានីយ​អវកាស និង​សាងសង់​ប្រព័ន្ធ​នានា​សម្រាប់​​ការងារ​វិទ្យាសាស្ត្រ​ក្នុង​ការ​គោចរ​នៅ​ជុំវិញ​ភព​ព្រះ​ចន្ទ​និង​តំបន់​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដោយ​រំពឹង​ទុក​ថា​គម្រោងការ​នេះ​នឹង​ចំណាយពេល​យូរ​ជាង​១០​ឆ្នាំ​ចាប់ពី​ពេល​នេះ​តទៅ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ