រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជា និងម៉ាឡេស៊ី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹង សាមគ្គីភាព ប្រសិទ្ធភាពជូនប្រជាជាតិ។
![Picture]()
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ មីនា ឆ្នាំ២០២៣ សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំមានសុទ្ធិស្ថិនិយម និងសង្ឃឹមថាប្រទេសទាំងពីរ(កម្ពុជា និងម៉ាឡេស៊ី)នឹងបន្តធ្វើការរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹងនូវសាមគ្គីភាព ប្រសិ្ធភាព ហើយអាស៊ាននឹងសហការគ្នារក្សាសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក»។
![Picture]()
សម្តេចក៏បានលើកឡើងថា សម្រាប់ទំនាក់ទំនងរវាងសម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមានរយៈពេលច្រើនឆ្នាំមកហើយ ពិសេសនោះជាង២៧ឆ្នាំមុន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានរៀបចំអះអាងមួយពេលសម្រាប់ទទួលសម្តេច និងភរិយាផងដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងសម្រាប់ភរិយាលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា សម្តេចមានជោគវេសនាប្រហាក់ប្រហែលគ្នា ពិសេសនោះ នៅពេលសម្តេចបានបែកបាក់គ្នាដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ។
![Picture]()
ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានលើកឡើងថា ប្រទេសម៉ាឡេស៊ីនឹងផ្តល់ក្របខណ្ឌគ្រប់ជ្រុងជ្រោយមួយចំនួនក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខនេះដើម្បីធ្វើការដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាដោយពន្យល់ថាបញ្ហានៅមីយ៉ាន់ម៉ាមិនត្រូវបន្តដោយមិនមានការដំណោះស្រាយនោះទេ។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានអរគុណ សម្តេចតេជោ ដែលមានជំហរស្រដៀងគ្នាជាមួយម៉ាឡេស៊ីចំពោះបញ្ហាសមុទ្រចិនខាងត្បូង សង្គ្រាមរុស្ស៊ី អ៊ុយក្រែន បញ្ហាឧបទ្វីកូរ៉េ បញ្ហាតៃវ៉ាន់ និងចិនជាដើម។
![Picture]()
ឯកឧត្តមបញ្ជាក់ថា ៖«យើងមានទស្សនៈស្រដៀងគ្នា ហើយខ្ញុំទន្ទឹងរងចាំគូឡាឡាំពួរផងដែរ»។ ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានលើកឡើងថាពិភពលោកបានកំពុងតែមានការខ្វះខាតក្នុងការយោគយល់គ្នាអត់ឱនឲ្យគ្នា។ ក្នុងឱកាសនោះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីកោតសរសើរសម្តេចតេជោថា ជាអ្នកមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហា៕
ចែករំលែកព័តមាននេះ