ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងប់ស្ងាត់​មិន​ទាន់​បាន​ប៉ុន្មាន​ផង អ្នក​ច្នៃ​ម៉ូ​ដ ឯម រៀម បញ្ចេញ​សារ​មួយ​ឃ្លា ធ្វើ​ឱ្យ​មហាជន​ទប់​អារម្មណ៍​​មិន​ជាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ គ្រប់​គ្នា​ហាក់​សម្ដែង​ការ​នឹក​ស្មាន​មិន​ដល់ បន្ទាប់​ពី​ក្រឡេក​ឃើញ​អ្នក​ច្នៃ​ម៉ូ​ដ​ដ៏​ល្បីឈ្មោះ​មួយ​រូប ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ដូច​ថ្ងៃ នោះ​គឺ​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ គ្រប់​គ្នា​ហាក់​សម្ដែង​ការ​នឹក​ស្មាន​មិន​ដល់ បន្ទាប់​ពី​ក្រឡេក​ឃើញ​អ្នក​ច្នៃ​ម៉ូ​ដ​ដ៏​ល្បីឈ្មោះ​មួយ​រូប ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ដូច​ថ្ងៃ នោះ​គឺ​លោក ឯម រៀម មាឌធំ​ខ្ពស់ ដែល​បាន​សាង​នៅ​ការ​ចាប់អារម្មណ៍​ពាសពេញ​បណ្ដាញ​សង្គម​នៅ​គំនិត​ច្នៃប្រឌិត​ដ៏​ប៉ិនប្រសព្វ​ពូកែ បាន​ចេញ​មុខ​មក​ប​បង្ហោះ​រូប​មួយ​សន្លឹក ថែម​ទាំង​បាន​ភ្ជាប់​ជាមួយ​សារ​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​មួយ ដោយ​បាន​និយាយ​រៀបរាប់​ប៉ុន្មាន​ឃ្លា​យ៉ាង​មាន​ន័យ​។

ក្រោយ​ស្ងប់ស្ងាត់​រឿង​គេ​រិះគន់​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​ភ្លេចខ្លួន អ្នក​ច្នៃ​ម៉ូ​ដ​ល្បីឈ្មោះ​លោក ឯម រៀម រូប​នេះ ក៏​បាន​បង្ហើប​សំ​ណេ​រ​ប៉ុន្មាន​ម៉ាត់​អោយ​គ្រប់​គ្នា​បានដឹង និង​បាន​យល់​តាម​រយៈ​នៅ​លើ​គណនី​​ហ្វេ​ស​ប៊ុ​ក​ផ​ផេ​ក​ផ្ទាល់ខ្លួន​របស់​លោក​បែប​នេះ​ថា «​អោយ​តែ​នរណា​ម្នាក់​មិន​ពេញចិត្ត​ការ​ច្នៃ​ម៉ូ​ដ​របស់​យើង គឺ​គេ​តែងតែ​ចោទ​យើង​ថា អា​បំផ្លាញ​វប្បធម៌ អា​បំពុលសង្គម ជះ​ឥទ្ធិពល​មិនល្អ​ដល់​ប្អូន តាម​ជេរ​ដល់​អ្នកគាំទ្រ​ការពារ​យើង​ថែម​ទៀត​, តែ​អត់​គិត​ខ្លួនឯង រិះគន់​ជេរ​គេ​កប់​ៗ​មាត់ ចង់​តែ​សើច ព្រះ​អង្គ​អើយ​»​។

យ៉ាងណាមិញ បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ដឹង​ឃើញ​ថា ក្រោយ​ខ្លួន​ត្រូវ​បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​មិន​ឈប់ ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​ច្នៃ​ម៉ូ​ដលោក ឯម រៀប បាន​ស្លៀក​សម្លៀក​បំពាក់​មើលទៅ​វា​ហាក់បីដូចជា​ជ្រុស​ហួសហេតុ​ពេក ក្រោយ​ពេល​លោក​បាន​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​សុទ្ធតែ​តារា​ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​ដួង​បាន​លេច​វត្តមាន​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ​។

ដូច្នេះ​ហើយ ទើប​ធ្វើ​អោយ​លោក​ត្រូវ​បាន​ពុក​ម៉ែ​បងប្អូន​នាំ​គ្នា​សម្ដែង​ការ​មិន​ពេល​ចិត្ត និង​ខឹងសម្បារ​ជា​ខ្លាំង រហូត​ធ្វើ​អោយ​នាំ​គ្នា​ទ្រាំ​មិន​បាន​ក៏​ផ្ទុះ​ប្រតិកម្ម​រិះគន់​យ៉ាង​ពេញទំហឹង​ទៅ​លើ​ការ​ស្លៀកពាក់​លេច​លើ​លេច​ក្រោយ​របស់​លោក​ដូច្នេះ​។ ហើយ​ក៏​បានឃើញ​ថា លោក​មិន​បាន​ចេញ​មុខ​មក​តប​.​ត​អ្វី​នោះ​ឡើយ គ្រាន់តែ​លោក​ង្ហោះ​សារ​ពន្យល់​និយាយ​បកស្រាយ​នៅ​រឿង​ទាំង​អស់នេះ បែប​ចិត្ត​ត្រជាក់ មិន​ថា​គេ​ចង់​និយាយ​ថាអោយ​អាក្រក់​ប៉ុណ្ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​រក្សា​លំនឹង​ដដែល​។

ស្រប​ពេល​បានឃើញ​អ្នក​ច្នៃ​ម៉ូ​ដ លោក ឯម រៀម បង្ហោះ​សារ​និយាយ​ពាក្យ​បែប​នេះ​ឡើង​មក មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ​មាន​មហាជន​មិន​តិច​នាក់​នោះ​ទេ បាន​នាំ​គ្នា​ចូល​ទៅ​បញ្ចេញមតិ​ម្នាក់​មួយ​ម៉ាត់​ៗ​ថា «​សរសើរ​ការ​ខំប្រឹង​ប្រែង តស៊ូរ​បស់បង​កន្លង​មក ខ្ញុំ​គិត​ថា អ្នក​ដែល​ជេរ​ប្រមា​.​ថ​ថា បង​បំផ្លាញ​សង្គម បំពុលសង្គម គឺ​ប្រហែលជា​ពួក​គាត់​មិន​យល់​ពី​បង​ច្បាស់​ថា បង​កំពុង​ធ្វើ​អ្វី ឬ​ចង់​បង្ហាញ​អ្វី​ថ្មី​ទៅ​ពួក​គាត់​។ មនុស្ស​មួយ​ចំនួន​ខ្លះ​ទៀត ជោរ​តាម​គ្នា ប៉ុន្តែ​ចំពោះ​ខ្ញុំ​គឺ​គាំទ្រ​ការងារ និង​ការ​បង្រៀនរ​បស់បង​។ ចូរ​បង​កុំ​អស់សង្ឃឹម​អី បន្តការងារ​ដែល​ជួយ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​បន្ត​ទៀត អាច​ថា​នៅ​ថ្ងៃ​ណាមួយ​ពួក​អ្នក​ដែល​ជេរ​ប្រមា​.​ថ​បង​នឹង​យល់ ព្រោះថា ពួក​គាត់​នឹង​ក្លាយជា​អ្នកគាំទ្រ​បង​វិញ ជា​មិន​ខាន ។ សូម​អគុណ​ដែល​អាន​ដល់​ចប់​»​។ «​អ្នក​ដែល​ជេរ​ប្រមា​.​ថ​អ្នក​ដទៃ​ធ្វើ​អោយ​គេ​ដឹង​ពី​សន្ដាន​របស់​មនុស្ស​ទាំងនោះ កុំ​ខ្វល់​បង​»​។

អ្នកខ្លះ​ក៏​បាន​លើក​ឡើង​ថា «​ស្រុក​យើង​ដល់​ពូកែ​ជេរ​បាន​លើកតម្កើង​វប្បធម៌ ព្រោះ​វប្បធម៌​នៃ​ការ​ជេរ​តាម​គ្នា​លើ​បណ្តាញ​សង្គម​នេះ វា​ល្បី​សុះសាយ​តែ​ម្តង ស្រឡាញ់​វប្បធម៌ តែ​គ្មាន​សីលធម៌​»​។ ចំណែក​ឯ​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ឯទៀត ក៏​បាន​តប​ទៅ​វិញ​គ្មាន​ទុក​មុខ​អោយ​ថា «​គំនិត​ច្នៃប្រឌិត​មិន​ខុស​ទេ គ្រាន់តែ​ច្នៃ​ខុស​កន្លែង ចំ​កន្លែង​ចូល​ចិត្ត​រិះគន់​ជាន់​កប់​ផុ​ក ច្នៃ​ចុះ​ហើយ​បិទ​បាំង​រាង​កាយ​អោយ​ច្រើន​ជាង​នឹង​ល្អ​ណាស់ ព្រោះ​មុខ ឯម រៀម មុខ​គេ​ទើស​»​។

មួយ​ចំនួន​ទៀត​ក៏​បាន​ដាក់​ទៅ​វិញ​ចំ​ៗ​បែប​នេះ​ថា «​បើ​លោក​យក​មហាជន​ជា​មេ​ប្រយោគ ជា​កញ្ចក់ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ទ​ង្វើ​របស់​លោក​នោះ ពេល​នេះ​លោក​ល្មម​ដឹងខុសដឹងត្រូវ ដឹងខ្លួន​ថា វា​យ៉ាងម៉េច​ហើយ​។ លោក​ក៏​ជា​បណ្ឌិត​ម្នាក់​ដែរ ខ្ញុំ​មិន​ជឿ​ទេ​ថា លោក​មិន​យល់​នោះ បណ្ឌិត​ម្នាក់​ដែល​មិន​យល់​ពី​អ្វី​ដែល​ហៅ​ថា​មតិ​មហាជន​នោះ គឺ​ខួរក្បាល​មាន​បញ្ហា​ហើយ​។ ជា​ខ្មែរ​ណា មិនមែន​បរទេស​ទេ មុន​ធ្វើ​អ្វីមួយ​ត្រូវ​គិត​ហេតុផល ហើយ​ត្រូវ​សួរ​ខ្មែរ​សិន បើ​ខ្មែរ​មួយ​នគរ​គិត​ហេតុផល​យល់​ថា មិន​ត្រូវ​ហើយ​នោះ យើង​ត្រូវ​ពិនិត្យ​មើល​មក​ខ្លួនឯង​វិញ​បាន​ត្រូវ​»​។ មតិ​ឯទៀត​ក៏​បាន​បញ្ចេញយោបល់​យ៉ាង​ដូច្នេះ​ថា «​រៀម​ស្លៀកពាក់​ដូច​អាក្រា​ត្រ ជា​គំរូ​មិនល្អ ខ្ញុំ​មិន​គាំទ្រ​ទេ បើ​រៀម​មិន​ចង់អោយ​គេ​ជេរ គេ​ថា រៀម​គួរតែ​ទទួល​ការ​រិះគន់​របស់​គេ មក​ស្ថាបនា​ខ្លួន មិនមែន​ផ្គើន​លើស​ដើម​ចឹ​ង​ទេ​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ