រាជធានីភ្នំពេញ៖ «នរណាដែលយកឈ្មោះខ្ញុំ ជាជំនួយការខ្ញុំ ស្អីក៏ដោយ ឱ្យតែយកឈ្មោះខ្ញុំទៅធ្វើខុសច្បាប់ ចាប់ទៅ មិនបាច់សួរយោបល់ទេ»។ នេះជាប្រសាសន៍របស់ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
តាមរយៈវីដេអូខ្លីដែលមានរយៈពេលប្រមាណ ២ នាទី ដែលត្រូវបានបង្ហោះក្នុងហ្វេសប៊ុកផ្លូវការ ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងច្បាស់ៗថា នរណាក៏ដោយ មិនថាជំនួយការរបស់លោក ឬអ្នកណាដែលបានថតរូបជាមួយលោក ហើយទៅប្រព្រឹត្តបទល្មើសក្រៅពីត្រូវបានអាជ្ញាធរចាប់ខ្លួន ក៏នឹងត្រូវប្រឈមមុខនឹងបណ្តឹងរបស់លោកផងដែរ។
នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែតនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រាប់ទៅអាជ្ញាធរនានាថា «ហើយប្រាប់មកខ្ញុំ ខ្ញុំប្តឹងថែមទៀត ព្រោះទី១ អ្នកឯងធ្វើខុសច្បាប់ អាជ្ញាធរចាប់ តែខ្ញុំនឹងប្តឹង រឿងយកឈ្មោះខ្ញុំទៅ (ប្រើ)»។
នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តថា រូបលោកបានថតស៊ែលហ្វីជាមួយមនុស្សរាប់ពាន់នាក់ រាប់រយនាក់កន្លងមកនៅតាមកម្មវិធីផ្សេងៗ ហើយស្រាប់តែមានអ្នកខ្លះដែលបានរូបថតមួយប៉ុស្តិ៍ជាមួយលោកដែរ តែបែរជាដើរទៅធ្វើបាបទេ ដែលនោះជាទង្វើដែលប្រព្រឹត្តខុសច្បាប់។
![Picture]()
«ថ្ងៃមុន គេមកសួរខ្ញុំ អំពីជំនួយការខ្ញុំ ៖ បងមានគេម្នាក់យករូបខ្ញុំថតរូបជាមួយបងឯង ទៅគៀបគេនៅកំពង់សោមថាជាជំនួយការផ្ទាល់បងឯង ហើយបងឯងឱ្យជាបេសកជនពិសេសចុះទៅចាប់ដី»។ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត។
![Picture]()
បន្ថែមពីលើនេះ បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីកម្ពុជា នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានណែនាំទៅអាជ្ញាធរថា ជនបែបនេះចាប់ទៅ ហើយចាប់មិនបាច់សួរលោកនោះទេ។ ដោយក្នុងនោះ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាល់ជនដែលយកឈ្មោះលោក ទៅធ្វើរឿងខុសច្បាប់ មិនថា «ជាជំនួយការខ្ញុំក៏ដោយ ដើរជាមួយខ្ញុំរាល់ថ្ងៃក៏ដោយ ឱ្យតែធ្វើខុស ចាប់ទៅ។ និយាយឱ្យច្បាស់អ៊ីចឹងហ្មង»។
កូនប្រុសច្បងសម្តេចតេជោ មានប្រសាសន៍បន្ថែមថា «ហើយនៅមិននៅ ទៅយកឈ្មោះឯងមកទៀត។ ខ្លះសុទ្ធតែជំនួយការកៀក ជំនួយការស្អិត ជំនួយការផ្ទាល់ ជំនួយការពិសេស។ អ្នកដែលគេថា ជាជំនួយការពិសេស បេសកម្មពិសេសរបស់ខ្ញុំចុះទៅយកដីហ្នឹង។ ខ្ញុំអត់ទាំងចាំថាថតពេលណាផង។ បេសកជនចាប់ដី ! ខ្ញុំថាមិនបាច់សួរ (ខ្ញុំ) ទេ ឱ្យតែអ្នកខុសចាប់ទៅ ធ្វើតាមច្បាប់ទៅ។ ហើយបើបានប្រាប់ខ្ញុំ ស្រួលទៀត ខ្ញុំនឹងប្តឹងមួយតទៀត»។
សម្តេចតេជោ និងកូនប្រុសច្បង
«អ៊ីចឹង បើថ្ងៃក្រោយអាជ្ញាធរគេដកពាក្យបណ្តឹង ក៏នៅជាប់ពាក្យបណ្តឹងរបស់ខ្ញុំដែរ ព្រោះប្តឹងធ្វើឱ្យខូចឈ្មោះ។ ខំចង់ជាប់ រកតែពេលជួបប្រពន្ធកូន ជួបមិនបាន មកសន្សំបុណ្យបានតិចៗ ស្រាប់តែគេយកមកកំពប់ចោលទាំងអស់»។ នេះជាការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ថា «បញ្ហាមួយដែលបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំមកហើយ គឺ ការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ (រួមទាំងរូបខ្ញុំផ្ទាល់) ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ដែលពេលខ្លះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋដ៏ទៃទៀត។ យើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ»៕
ចែករំលែកព័តមាននេះ