ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា ៣នាក់ មិនគិតប្រឹងរៀនសូត្រទេ បែរជាធ្វើសកម្មភាពមួយ បណ្តាលឱ្យស្ត្រី​ម្នាក់ បាក់ជើងខាងឆ្វេង

1 ឆ្នាំ មុន
  • កំពង់ធំ

កំពង់ធំ៖ យុវជន ជាសិស្សសាលា ៣នាក់ បានធ្វើសកម្មភាព ជិះម៉ូតូឆក់​កាបូប បណ្តាលឱ្យស្ត្រី​ម្នាក់ រងរបួស បាក់​ជើង​ខាង​ឆ្វេង។ លោកវរសេនីយ៍ទោ…

កំពង់ធំ៖ យុវជន ជាសិស្សសាលា ៣នាក់ បានធ្វើសកម្មភាព ជិះម៉ូតូឆក់​កាបូប បណ្តាលឱ្យស្ត្រី​ម្នាក់ រងរបួស បាក់​ជើង​ខាង​ឆ្វេង។

លោកវរសេនីយ៍ទោ វ៉ន សុភណ្ឌ អធិការរងនគរបាលស្រុកស្ទោង ទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យ​សារព័ត៌មានយើងដឹង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នេះ ថា ​ករណី​ខាងលើ​នេះ បានកើត​ឡើង កាលពីវេលាម៉ោង ២០ និង ៣០នាទី យប់ថ្ងៃទី២៤​មីនា បន្ទាប់ពី​ទទួល​បាន​​​ព័ត៌មាន​​នៅ​​ព្រឹក​​ថ្ងៃ​​ទី​​២៥​​ ខែ​​​មីនា ឆ្នាំ​​២០២៣ មក​​ថា នៅតាមបណ្ដោយផ្លូវជាតិ​លេខ៦ ស្ថិត​​ក្នុង​​​ភូមិ​​ស្លាក់​ក្រាញ់ ឃុំ​សំ​ព្រោច ស្រុក​ស្ទោង មានករណីក្រុមក្មេងឆក់កាបូបរបស់ជនរងគ្រោះ ធ្វើពីកំប្លោក មិនបាន​សម្រេច ដែលបង្ក​ឡើងដោយក្រុមជនសង្ស័យ មាន​គ្នា​ចំនួន ០៣​នាក់ ដែលមិនស្គាល់​អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក ប្រព្រឹត្តទៅលើជនរងគ្រោះ ឈ្មោះ យ៉ន ពិសី ភេទស្រី អាយុ ២២​ឆ្នាំ មានទីលំនៅភូមិជីអាប់ ឃុំ​ចំណារ​​ក្រោម​ ស្រុក​ស្ទោង បណ្តាលឲ្យរងរបួស​បាក់ជើង​ខាង​ឆ្វេង រួចមក សមត្ថកិច្ច​ បាន​ចុះ​ស្រាវ​ជ្រាវ​ ទើប​ដឹង​ថា​ នៅមុនពេល​កើត​ហេតុ ជនរង​គ្រោះ បានជិះម៉ូតចេញពីរោងការមួយកន្លែង ស្ថិតនៅក្នុង​ឃុំកំពង់ចិនត្បូង ក្នុងគោលបំណង​វិល​ត្រឡប់​ទៅផ្ទះវិញ លុះជិះម៉ូតូចេញមកដល់​ខ្លោងទ្វារផ្សារស្ទោងអភិវឌ្ឍន៍ ជន​រង​គ្រោះ ក៏បាន​ជួប​នឹង​ក្មេងប្រុសចំនួន ០៣នាក់​ អង្គុយ​នៅលើ​ម៉ូតូ តែនាងពុំចាប់អារម្មណ៍នោះទេ ហើយក៏ជិះម៉ូតូ​ហួសទៅ រហូតដល់ចំណុចភូមិស្លាក់ក្រាញ់ ត្រង់​ចំណុច​កើតហេតុ​ខាង​លើ ស្រាប់​តែ​ឃើញ​ពួក​ក្មេង​ប្រុស​ទាំង​បី​នាក់​នោះ​ ពួក​វា​ជិះ​ម៉ូតូ​ ដេញ​តាម​ជន​រង​​គ្រោះ​ ហើយ​ក៏​ធ្វើសកម្មភាពឆក់​យកកាបូបធ្វើ​ពីកំប្លោក ដែលព្យួរ និងដៃម៉ូតូខាងធ្វេងរបស់នាង តែពុំបានសម្រេច​ បណ្ដាលឲ្យ​ជនរងគ្រោះ ​ដួល​ហើយ​ម៉ូតូសង្កត់ពីលើបាក់ជើងខាងឆ្វេង និងស្នាមរលាត់ស្បែក​លើកំភួនដៃឆ្វេង​ប្រវែង ១០ស.ម ជនរងគ្រោះ កំពុងតែសម្រាកព្យាបាលនៅផ្ទះ​។

ចំណែក​កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ​បានចំនួនបីនាក់ យកមកកសាងសំណុំរឿង តាមនីតិវិធី ក្រុមក្មេងស្ទាវទាំងបីនាក់ រួមមាន៖ ទី១-ឈ្មោះ រ៉ុម សារាម ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃ ឃុំសំពោច ស្រុកស្ទោង មុខរបរសិស្ស ទី២-ឈ្មោះ ទន សីហា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិល្វា ឃុំសំពោច ស្រុកស្ទោង មុខរបរសិស្ស និងទី៣-ឈ្មោះ វន វីវ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅក្នុង​ភូមិលាប​ទង ឃុំ​កំពង់​ចិ​ន​ត្បូង ស្រុ​ក​ស្ទោង  មុខរបរសិស្ស​៕ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ