ខេត្តសៀមរាប ៖ ករណីអគ្គិភ័យមួយកើតឡើងវេលាម៉ោង១២និង០០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បណ្តាលឲ្យឆេះឡសំងួត ក្នុងរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ស្ថិតនៅភូមិពេជោ្ជរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ម្ចាស់ទីតាំងរោងម៉ាស៊ីន មានឈ្មោះ ញឹម បញ្ញា ភេទប្រុស អាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះ ហាំ គឹមរ៉ាន់ ភេទស្រី អាយុ៤៨ឆ្នាំ បណ្តាលឲ្យខូចខាត ម៉ាស៊ីនឡសំងួតស្រូវ និងស្រូវចំនួន ១០តោន ។
មូលហេតុ កើតមានករណីអគ្គិភ័យនេះ បណ្តាលមកពីម៉ាស៊ីនក្នុងឡសំងួតស្រូវ មានកម្ដៅខ្លាំង ។ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕

ចែករំលែកព័តមាននេះ