ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​បាន​សម្រេច ប៉ុន្តែ​រត់​មិន​បាន​សម្រេច សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ប្តី​ប្រពន្ធ​មួយគូ​បាន​សម្រេច

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ប្តី​ប្រពន្ធ​មួយគូ​បាន​សម្រេច ហើយ​ព្យាយាម​បើកបរ​រត់​តែ​សំណាង​មិនអាក្រក់​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន រួច​វាយ​ទ្រម​ខ្លួន បង្ក​ឲ្យ​មាន​ឲ្យ​មាន​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខ​រតនៈ​ម៉ាត តាម​បណ្តោយ​ផ្លូវ​លេខ​២៥៧ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ហេង មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើការ​ជា​កម្មករ​លើក​ទឹកបរិសុទ្ធ ស្នាក់​នៅ​ក្រោយ​សាលា​ជា​ស៊ី​ម​សាមគ្គី ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ជា​អ្នក​បើក​ម៉ូតូ ។ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត ដែល​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជន​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ សឹម ស្រី​នាង អាយុ​២៥​ឆ្នាំ មុខរបរ​បម្រើ​ការ​នៅ​ខារ៉ាអូខេ ស្នាក់​នៅ​សង្កាត់​បឹង​ប្រ​លិ​ត ខណ្ឌ​៧​មក​រា ។ ឬ​ឯ​បុរស​ជា​ប្តី​ដែល​ជា​អ្នក​បើក​ម៉ូតូ​មានឈ្មោះ ម៉ាង នូ អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​នំ​ខេ​កមួយ​កន្លែង ស្នាក់​នៅ​ជាមួយ​គ្នា ។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​ទាំង​ពី​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មា​ក់​វ៉េ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AM-៣៤១៣ ទើបតែ​ចេញ​មក​ពី​ផ្ទះ​នៅ​ម្តុំ​ផ្សារ​អូ​ឬ​ស្សី​បំណង​ជិះ​ទៅ​លេង​ផ្ទះ​ម៉ែក្មេក​នៅ​ម្តុំ​ផ្សារ​សំណង់​១២ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៥៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់​លេចមុខ​ជនសង្ស័យ​ខាងលើ រួម​ទាំង​បក្ខពួក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និក ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១GD-៩៧០៧ បាន​ជិះ​មក​ពីក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច បណ្តាល​ឲ្យ​ដាច់​ខ្សែ​កាបូប ហើយ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន តែ​ត្រូវ​បុរស​ជា​ប្តី​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រពល​រដ្ឋ​ដែល​រស់នៅ​ក្បែរ​កើតហេតុ​ខាងលើ បាន​ជួយ​ដេញចាប់​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែកឯ​ម្នាក់​ទៀត បាន​លោត​ចុះ​ពី​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់ដៃ ទើប​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ ។ នៅ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​ដែល​ឆក់​មាន ទូរស័ព្ទ​សាំ​សុង​មួយ​គ្រឿង និង​សៀវភៅសរសេរ​មួយ​ក្បាល មិន​មាន​លុយកាក់​ទេ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកល្អក់​៣ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ការ​ចាត់ការ​តាម​នីតិវិធី ៕