ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.​ប ​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​គណបក្ស​ និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ព្រឺ​ទ្ធ​សភា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​តី​៦ ​ខែតុលា ​ឆ្នាំ​២០១៧​នេះ

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​តី​៦ ​ខែតុលា ​ឆ្នាំ​២០១៧​នេះ រៀប​ចំ​ប្រជុំ​ផ្សព្វផ្សាយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ​ស្តី​ពី​បណ្តឹង​ទាក់ទង​នឹង​បញ្ជី​បោះ​ឆ្នោត​ដំបូង នីតិវិធី​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ​និង​បណ្តឹង​ទាក់ទង​នឹង​ការ​ចុះ​បញ្ជី​​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​។

កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​ គួ​យ ប៊ុ​ន​រឿ​ន ​អនុប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឺ​ទ្ធ​សភា​អាណត្តិ​ទី ហើយ​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ទី​ស្តី​ការ ​គ.ជ.​ប ​ក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ​។

គ.ជ.​ប ​បាន​បញ្ជាក់​ថា​ ការិយាល័យរ​រៀបចំ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នៅតាម ​​(ម​ណ្ឌ​ល​ចំនួន​៨​ នៃ​ភូមិភាគ​ទាំង​៨)​ នៅ​​ទូ​ទាំង​២៥​រាជធានី​ខេត្ត​ក្នុង​ឃុំ​-សង្កាត់​ចំនួន​១៦៤៦ មាន​ការិយាល័យ​ចំនួន​៣៣​ការិយាល័យ​។