ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុង​ឌូ​រ៉ា​ស់​ភ្ជា​ក់​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ផ្ដាច់​គ្នា​ជាមួយ​តៃវ៉ាន់

1 ឆ្នាំ មុន

ប្រទេស​ចិន​-​ហុង​ឌូ​រ៉ា​ស់ ៖ ប្រទេស​ចិន​និង​ហុង​ឌូ​រ៉ា​ស់កាល​ពី​ថ្ងៃ​ទី​២៦​មីនា បាន​ភ្ជាប់​ទំនាក់​ទំនង​

ប្រទេស​ចិន​-​ហុង​ឌូ​រ៉ា​ស់ ៖ ប្រទេស​ចិន​និង​ហុង​ឌូ​រ៉ា​ស់កាល​ពី​ថ្ងៃ​ទី​២៦​មីនា បាន​ភ្ជាប់​ទំនាក់​ទំនង​ការទូត​ជាមួយ​គ្នា ដែល​នោះ​ជា​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​មួយ​របស់​កោះ​តៃវ៉ាន់​ដែល​បាត់បង់​សម្ព័ន្ធមិត្ត​មួយទៀត​។ តៃវ៉ាន់​បរិហារ​ថា​នោះ​ក៏​មក​ពី​ការ​បញ្ចុះបញ្ចូល​និង​ការ​សម្លុត​បំភ័យ​របស់​ចិន​។

ហុង​ឌូ​រ៉ា​ស់បាន​កាត់​ផ្ដាច់​ប៉ុន្មាន​ម៉ោង​មុន​នេះ​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន ហើយ​ងាក​មក​ចាប់ដៃ​ជាមួយ​ក្រុង​ប៉េ​កាំ​ង​វិញ​។ ដូច្នេះ​មក​ទល់​ពេល​នេះ​តៃវ៉ាន់​នៅ​សល់​ការ​ទទួលស្គាល់​របស់​ប្រទេស​តែ​១៣​ទៀត​ប៉ុណ្ណោះ​លើ​ពិភពលោក​។

លោកស្រី​ហួ​ ឈុ​ន​យី​ញ​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​តាម​TWITTER​ថា ចិន​និង​ហុង​ឌូ​រ៉ា​ស​ទើប​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​។ ក្នុង​សារ​តាម​បណ្ដាញ​សង្គម​នោះ​លោកស្រី​បាន​ផ្សាយ​អម​ជាមួយ​រូបថត​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក​លោក​គី​ន​ហ្គា​ង​ចាប់ដៃ​ជាមួយ​សម​ភាគី​ហុង​ឌូ​រ៉ា​ស់លោក​អេ​ន​រីក​រឺអ៊ី​ណា​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រុង​ប៉េ​កាំ​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ