ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​សម្បូរ​គួរ​ឱ្យ​​កត់សំគាល់​ នៅ​រដូវប្រាំង​ឆ្នាំ​នេះ​ ខណៈអាជីវករដឹក​យក​មក​លក់​តាម​ផ្លូវ​នានា​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ត្រី​ទន្លេ​ឆ្នាំ​នេះ​សម្បូរ ត្រូវ​បាន​អាជីវករ ដឹក​យក​ទៅ​លក់​នៅ​តាម​ដងផ្លូវ​នានា​នៅ​

រាជធានី​ភ្នំពេញ​ ៖​ ត្រី​ទន្លេ​ឆ្នាំ​នេះ​សម្បូរ ត្រូវ​បាន​អាជីវករ ដឹក​យក​ទៅ​លក់​នៅ​តាម​ដងផ្លូវ​នានា​នៅ​តំបន់​រោងចក្រ​ក្នុង​មូលដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅ​ក្នុង រដូវប្រាំង​នេះ ខ​ណៈ​ពេល​ដែល​ទឹកធំ​ខុស​ពី​ឆ្នាំ​មុន​ៗ​។

​តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​តាម​ដងផ្លូវ ក្បែរ​ផ្សារ ត្រពាំង​កសាង ក្នុង​សង្កាត់​កា​កាប​ទី​២ ​ក៏​ដូច​ជា​មុខ​រោងចក្រ​សាន់​ស្កា​យ និង​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ គេ​សង្កេត​ឃើញ អាជីវករ បាន​ដឹក​ត្រី​ទន្លេ​មក​ដាក់​ប្រកា​ស់លក់ ក្នុង​គីឡូ​តែ​៥​ពាន់​រៀល​ទៅ​១​ម៉ឺន​រៀល​ទៅ​តាម​ប្រភេទ​ត្រី​ហើយ ប្រជាពលរដ្ឋ ភាគច្រើន​ដែល​ជា​កម្មករ​ ក​ម្មការី​នី​រោងចក្រ បាន​នាំ​គ្នា​មក​ទិញ យក​ទៅ​ប្រឡាក់​ទុក​ធ្វើ​ម្ហូប ដោយសារ​តែ​ធូរ​ថ្លៃ​។

​តាម​អាជីវករ​លក់​ត្រី​ឈ្មោះ វ៉ា​ន់ មាន​លំនៅ​តំបន់​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង​ដែល​កំពុង​តែ​លក់​ត្រី​នៅ​តាម​ដងផ្លូវ​ក្បែរ​វិហារ​អ៊ិ​ស្លា​ម ភូមិ​ចាក់​ជ្រូក បានអោយ​ដឹង​ថា ត្រី​ឆ្នាំ នេះ សម្បូរ​ខុស​ពី​ឆ្នាំ​មុន​ៗ ព្រោះ​ឆ្នាំ​នេះ​ទឹកធំ​ ។​ ជា​រៀល​រាល់ថ្ងៃ គាត់​បាន​ទៅ​ប្រមូល​ទិញ ត្រី​ចម្រុះ​ពី​អ្នកនេសាទ​នៅ​តំបន់​ឆ្នុកទ្រូ ក្នុង ១​ថ្ងៃ​បាន​ចំនួន​២​រថយន្ត ប្រមាណ​៤​ទៅ​៥​តោន ហើយ ដឹក​យក​មក​លក់​បោះ​អោយ​ម៉ូយ​នៅ​យឿ​ត្រី​គីឡូម៉ែត្រ ៩ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។ ​នៅ​ពេល​លក់​សល់​នៅ​វេលា​រសៀល ក៏បាន​ចែកចាយ​បងប្អូន យក​មក​លក់​នៅ​តាម​ដងផ្លូវ នៅ​តំបន់​រោងចក្រ ដូច​ជា​មុខ​រោងចក្រ សាន់​ស្កា​យ , ព្រៃ​​ទា​, ​ព្រៃត្រពាំង​ជ្រៃ​, មុខ រោងចក្រ​ប៊ឺ​រី ចាក់​ជ្រូក​និង​នៅ​កំ​បូល ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ក្រៅពី​នោះ​នៅ​តំបន់​រោងចក្រ​និង​តាម​ដងផ្លូវ​មួយ​ចំនួន​ទៀត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល ជាទី​កន្លែង ចែកចាយ​ត្រី​ទន្លេ​ផង​ដែរ​។

​តា​មក​ម្មា​ការី​នី ម្នាក់ ដែល​មក​ទិញ​ត្រី​បានអោយ​កោះសន្តិភាព​ដឹង ថា​ដោយសារ​តែ ត្រី​លក់​នៅ​តាម​ដងផ្លូវ​ធូរ​ថ្លៃ​ជាង​នៅ​ផ្សារ​ត្រី​ឆ្ពិន​លក់​ក្នុង​១​គីឡូក្រាម​តែ​៧​ពាន់ ហើយ ត្រី​ចម្រុះ​តូច​១​គីឡូក្រាម​តែ ៥​ពាន់​រៀល គាត់​បាន​មក​ទិញ​ត្រី​នោះ​យក​ទៅ​ប្រឡាក់​ទុក​ធ្វើ​ម្ហូប​។

គួរ​បញ្ជាក់​ថា ត្រី​នៅ​ឆ្នាំ​នេះ​សម្បូរ​គួរ​អោយ​កត់សំគាល់​ខ​ណៈ​ពេល​ដែល​ទឹកធំ​ ។ ​ចាប់តាំងពី​រដូវវស្សា​ទឹក​ឡើង នៅ​តាម​ព្រែក ស្ទឹង ប្រឡាយ នានា​គេ​សង្កេត​ឃើញ ប្រជា​កសិករ​នេសាទ ត្រី​ដោយ​បង់​សំណាញ់ ដាក់​មង ដងត្រី​ជាដើម​បាន​ត្រី​ជា​ច្រើន ដូច​ពាក្យចាស់ ពោល​ថា​« មានទឹក​មាន​ត្រី​»​។​នៅ​ពេល ទឹក​ស្រក ត្រី​រឹត​តែ​សម្បូរ ហើយ​នៅ​រដូវប្រាំង​ក៏​សម្បូរ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ