ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿង​អ្វី​? នៅ​សុខ​ៗ ស្រី​ស្អាត នី មុន្នី​នាថ បញ្ចេញ​សារ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បែប​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្ដែង​ស្រី​ស្រស់ កញ្ញា នី មុន្នីនាថ ដែល​អ្នក​ទាំងអស់​គ្នា​តែងតែ​លើក​សរសើរ​មិន​ដាច់​ពី​មាត់ អំពី​រូប​សម្រស់​របស់​នាង ទាំង​ចរិត ការ​និយាយ សំដីសំដៅ​ចេញ​មក​បែប​ទន់ភ្លន់ រួសរាយ​រាក់ទាក់​រូប​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​ស្រស់ កញ្ញា នី មុន្នីនាថ ដែល​អ្នក​ទាំងអស់​គ្នា​តែងតែ​លើក​សរសើរ​មិន​ដាច់​ពី​មាត់ អំពី​រូប​សម្រស់​របស់​នាង ទាំង​ចរិត ការ​និយាយ សំដីសំដៅ​ចេញ​មក​បែប​ទន់ភ្លន់ រួសរាយ​រាក់ទាក់​រូប​នេះ បាន​ចេញ​មុខ​មក​បង្ហោះ​រូប​មួយ​សន្លឹក​ដ៏​គួរ​អោយ​ទាក់ទាញ ដោយ​បាន​ឆ្លៀត​ភ្ជាប់​បង្ហើប​បញ្ចេញ​នៅ​សំ​ណេ​រ​ប៉ុន្មាន​ឃ្លា​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​មួយ​ចំនួន រហូត​ដល់​ថ្នាក់​ធ្វើ​អោយ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​ដែល​តែងតែ​ស្រលាញ់​ចូល​ចិត្ត​តារា​ស្រី​រូប​នេះ នាំ​គ្នា​សម្ដែង​ការ​នឹក​ស្មាន​មិន​ដល់ ស្ទើរតែ​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

ដោយនៅ​សុខ​ៗ កំពូល​តារា​ស្រី​ដ៏​មាន​ស្នាដៃ និង​ទេព​កោសល្យ​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ត​រឿង​ភាគ​ខ្មែរ កញ្ញា នី មុន្នីនាថ រូប​នេះ និយាយ​យ៉ាង​ចាក់​ដោត​អោយ​ពុក​ម៉ែ​បងប្អូន​បានដឹង​បែប​នេះ​ថា «​គ្មាន​អ្វី​បរាជ័យ​នោះ​ទេ លើកលែងតែ​យើង​មិន​ព្យាយាម​ធ្វើ​វា​បន្ត​ទៀត​ប៉ុ​ណ្នោះ​»​។ តារា​ស្រី​រូប​នេះ បាន​បន្ត​អោយ​ដឹង​ទៀត​យ៉ាង​ដូច្នេះ​ថា «​ហេតុផល​នៃ​ការ​អភ័យទោស គឺ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង ដើម្បី​សុខភាព​ខ្លួនឯង ព្រោះ​បើ​រំលង​វា​ចោល យើង​នឹង​ត្រូវ​ព្យាបាល​វា​មក​វិញ បើ​យើង​ជាប់ជំពាក់​នឹង​កំហឹង យើង​នឹង​ឈប់​រីក​ចម្រើន ឯ​ចិត្ត​របស់​យើង​ក៏​កាន់តែ​ចង្អៀត​ផង​ដែរ​»​។

ក្រោយ​ពេល​បានឃើញ​កញ្ញា នី​មុន្នីនាថ ដែល​ត្រូវ​បាន​គេ​នាំ​គ្នា​ដាក់​រហ័ស​នាម​អោយ​ថា ជា​តារា​សម្ដែង​​កំពូល​រាជ​នី​ទឹកភ្នែក​ខាងលើ​នេះ​រួច​មក ក៏​បាន​ធ្វើ​អោយ​គ្រប់​គ្នា​ទប់ចិត្ត​មិន​ជាប់ រួច​ចូល​ទៅ​ខ​មិន​ស្ទើរតែ​គ្រប់​គ្នា​ថា «(​ហេតុផល​នៃ​ការ​អភ័យទោស គឺ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង ដើម្បី​សុខភាព​ខ្លួនឯង ព្រោះ​បើ​រំលង​វា​ចោល យើង​នឹង​ត្រូវ​ព្យាបាល​វា​មក​វិញ បើ​យើង​ជាប់ជំពាក់​នឹង​កំហឹង យើង​នឹង​ឈប់​រីក​ចម្រើន ឯ​ចិត្ត​របស់​យើង​ក៏​កាន់តែ​ចង្អៀត​ផង​ដែរ​) បងស្រី​ពិតជា​និយាយ​ត្រូវ​ខ្លាំង​ណាស់ ពាក្យ​ទាំងនេះ​ហើយ​ដែល​ខ្ញុំ​ចង់​និយាយ​ចេញ​មក​» «​មិន​ខុស​នោះ​ទេ អាយ​ដល ដូច​បងស្រី​បាន​និយាយ​អ​ញ្ចឹ​ង​ថា វា​គ្មាន​អ្វី​បរាជ័យ​នោះ​ទេ លើកលែងតែ​យើង​មិន​ព្យាយាម​ធ្វើ​វា​បន្ត​ទៀត​ប៉ុណ្ណោះ​»​។

អ្នកខ្លះ​ទៀត​បាន​ចូល​ទៅ​ខ​មិន​បន្ត​ថា «​ពិតជា​ត្រឹមត្រូវ​ខ្លាំង​ណាស់​កូន កម្ម​ពារ​រំងាប់​ទៅ​ដោយ​ការ​មិន​ចងពារ អ្នក​ណា​សាង​អី អ្នក​នឹង​ច្បាស់​ជា​បាន​នឹង​ជាក់​ជា​មិន​ខាន​នោះ​ឡើយណា​កូន​» «​ស្អាត​ហើយ មានចិត្ត​បុណ្យ​នៅ​ក្នុង​ខ្លួន​ទៀត នេះ​ទើបបាន​ហៅ​ថា ស្អាត​ពិតប្រាកដ​មែន​» «​កង់​វិល លុះត្រាតែ​មនុស្ស​បញ្ជា​ជិះ ឬ​បើកបរ បើ​មនុស្ស​មិន​មាន​ចលនា​កាយវិការ​ចឹ​ង​របស់​អ្វី​ក៏​ដោយ ក៏​មិន​អាច​ទៅ​មុខ​បាន​ដែរ គ្រប់​កិច្ចការ​ទាំងអស់​ដែល​ត្រូវ​មាន​ចលនា​រស់ ដើម្បី​បន្ត​» «​ពង្រីក​គោលដៅ​ច្រើន​ក្នុង​ពេល​តែ​មួយ បើ​មាន​លទ្ធភាព ការ​បរាជ័យ​ក៏​ជា​មេរៀន បទ​ពិសោធន៍​ដែរ តែ​ប្រឹង​ស្វែង​យល់​បន្ថែម​ទៀត​» «​មាន​ន័យ​ថា គ្មាន​អ្វី​ដែល​យើង​ត្រូវ​ស្លា​.​ប់​ទេ ពេល​ដែល​យើង​បន្ត​មិន​ចង់​ស្លា​.​ប់ មែន​ទេ? តើ​អាច​ទៅ​រួច​ទេ?​» «​សេចក្តី​ព្យាយាម​តែងតែ​នាំ​យក​ភាព​ជោគជ័យ​មក​ដល់​យើង​»​។

ខ្លះ​ទៀត​បាន​លើក​ឡើង​ចំ​ៗ​ថា «​ខ្ញុំ​មិន​ចេះ​តែ​និយាយ​យ៉ាង​មិច​នោះ​ទេ​បង ហេតុ​អ្វី​ក៏​បង​ស្រស់​ស្អាត​បែប​នេះ? មើល​យូរ​ៗ​ទៅ​កាន់តែ​ក្មេង​ទៅ​ៗ មិន​ខ្ចី​ចាស់​ទាល់តែ​សោះឡើយ សូម​សរសើរ​តែ​ម្ដង ចរិត​ក៏​បាន ការ​និយាយ​ស្ដី​ក៏​ពីរោះ ទន់ភ្លន់ ចរិយា​សមសួន សាក​សមជា​តារា​សម្ដែង​ដ៏​ល្អ​ឥត​ខ្ចោះ​ពិតមែន គួរ​អោយ​ស្រលាញ់​ខ្លាំង​ណាស់​»​។

យ៉ាងណាមិញ បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ដឹង ប៉ុន្មាន​ឆ្នាំ​មកនេះ តារា​ស្រី​ដែល​មានឈ្មោះ​ជា​ទឹកភ្នែក នី មុន្នីនាថ នាង​ហាក់​សូវ​មិន​ខ្វល់ខ្វាយ​នៅ​ក្នុង​អាជីព​នេះ​ឡើយ ពោល​គឺ​នាង​ងាក​ទៅ​ធ្វើ​ការងារ​សង្គម​យ៉ាង​សស្រាកសស្រាំ ផ្នែក​ផ្តល់​ឈា​.​ម​ដែល​សព្វថ្ងៃ នី មុន្នី នាថ ក៏​មាន​តួនាទី​ជា​ប្រធាន​មូលនិធិ​ឈាម​ផង​ដែរ​។ ដោយសារ​ពេញចិត្ត​ជាមួយ​ការងារ​សង្គម​មួយ​នេះ ទើប​ធ្វើ​ឱ្យ ស្រី​ស្អាត នី មុន្នីនាថ ហាក់​ឃ្លាតឆ្ងាយ​ពី​ការងារ​សម្តែង​។

ទន្ទឹម​នឹង​នោះ ជាមួយនឹង​ការ​សរសើរ​ពី​សម្រស់​របស់​តារា​សម្តែង នី មុន្នីនាថ ក្នុង​ការ​តែងខ្លួន​បែប​ធម្មជាតិ​ៗ ប្លែក​ភ្នែក ដូច​កាលពី​កន្លង​ទៅ ក្រោយ​នាង​បាន​តែងខ្លួន​ជានា​រី​គំនូរ​នោះ​រួច​មក ក៏​បានឃើញ​ថា មាន​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​ពិសេស​អ្នកគាំទ្រ​របស់​នាង​ជា​ច្រើន​តែ​ម្ដង ចង់ឱ្យ​នាង​វិល​មក​ចាប់​អាជីព​សម្តែង​វិញ តែ​យ៉ាងណា តារា​សម្តែង​រូប​នេះ ធ្លាប់​ព្រលយ​ថា នាង​នឹង​ត្រឡប់​មក​ចាប់​ការងារ​សម្តែង​វិញ ក្រោយ​មូល​និ​ធី​ផ្តល់​ឈា​.​ម​របស់​នាង​មាន​ភាពល្អ​ប្រសើរ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ