ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ នាព្រឹកថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋបានប្រទះឃើញសាកស.ពមនុស្សម្នាក់រសាត់អណ្តែតលើផ្ទៃទឹក ហើយក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ដើម្បីចុះពិនិត្យថា តើស.ពដែលស្លា.ប់នោះជាប្រជាពលរដ្ឋខេត្តក្រចេះ ឬប្រជាពលរដ្ឋខេត្តស្ទឹងត្រែង?។
ហេតុការណ៍ខាងលើនេះ ត្រូវគេប្រទះឃើញស.ពនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ៣០២៣ ស្ថិតនៅក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលស.ពត្រូវបានអណ្តែតរសាត់ពីផ្ទៃខាងលើដងទន្លេមេគង្គ ចុះទៅដងទន្លេមេគង្គផ្នែកខាងក្រោម។ សាកស.ពខាងលើនេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជាស.ពមនុស្សស្រី ដោយស្លា.ប់អណ្តែតទឹកក្នុងសភាពផ្កាប់មុខ ពាក់អាវពណ៌ខ្មៅដៃវែងឆ្នូត.សតិចៗ ស្លៀកខោខ្មៅជើងវែងផ្កាក្រហម។
យោងតាមការអោយដឹងពីអធិការរងផែនព្រហ្មទណ្ឌ ស្រុកបុរីអូរស្វាយសែនជ័យថា ដោយទទួលបានព័ត៌មានពីអធិការរងផែនព្រហ្មទណ្ឌស្រុកសំបូរ ខេត្តក្រចេះមកថា មានករណីប្រជាពលរដ្ឋរាយការណ៍ថា បានប្រទះឃើញស.ពស្ត្រីម្នាក់ស្លា.ប់អណ្តែតទឹករសាត់មកពីដងទន្លេមេគង្គលើ និងអោយស៊ើបអង្កេតថា តើមានការបាត់ខ្លួនប្រជាពលរដ្ឋណាម្នាក់ដែរឬទេ? បើមានសូមអោយបងប្អូនសាច់ញាតិមកពិនិត្យភិនភាគ និងទទួលយកស.ពទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ត្រីម្នាក់ឈ្មោះ ម៉ន ខាំសាអន ជាស្ត្រីក្រមុំចាស់បានជិះទូកទៅនេសាទ នៅចំណុចភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង តែក្រោយពីជិះទូក ក៏ស្រាប់បាត់មនុស្សនៅសល់តែទូក ហើយគេបានដាក់ការសង្ស័យថា ស្ត្រីម្នាក់នោះអាចនឹងជួបគ្រោះថ្នាក់ដោយធ្លាក់ពីលើទូកចូលទៅក្នុងទឹកទន្លេហើយ។ ប៉ុន្តែមិនដឹងថា តើបាត់ខ្លួនទៅណា0x017d7 ព្រោះនៅសល់តែទូកនេសាទ។
ក្រោយកើតហេតុ ក្រុមគ្រួសារសាច់ញាតិ ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សាមគ្គី ចុះល្បាតតាមដងទន្លេដែរ ប៉ុន្តែរកមិនឃើញនោះទេ ទើបនៅព្រឹកថ្ងៃទី២៤ ខែមីនានេះ ត្រូវប្រជាពលរដ្ឋប្រទះឃើញ គឺរសាត់អណ្តែតពីខេត្តស្ទឹងត្រែង រហូតទៅដល់ស្រុកសំបូរ ខេត្តក្រចេះឯពណោះ ដែលមានចម្ងាយជិត១០០គីឡូម៉ែត្រ៕
ចែករំលែកព័តមាននេះ