ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​សំ សុ​វ​ណ្ណា​រ៉ា​ក់ ចេញ​មុខ​បដិសេធ ក្រោយ​​ឪពុក​ចោទប្រកាន់​រហូត​ប្រកាស​កាត់កាល​ចោល

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ បាន​ចេញ​មុខ​បដិសេធ ចំពោះ​ការ​លើក​ឡើង​ពី​ឪពុក​របស់​ខ្លួន ដែល​បាន​ប្រកាស​កាត់កាល​រូប​លោក​ជា​កូន​ចោល ហើយ​លើក​ហេតុផល​ថា ដោយសារ​ភាព​អកត្តញ្ញូ​

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារាចម្រៀង​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ បាន​ចេញ​មុខ​បដិសេធ ចំពោះ​ការ​លើក​ឡើង​ពី​ឪពុក​របស់​ខ្លួន ដែល​បាន​ប្រកាស​កាត់កាល​រូប​លោក​ជា​កូន​ចោល ហើយ​លើក​ហេតុផល​ថា ដោយសារ​ភាព​អកត្តញ្ញូ​។

តារាចម្រៀង​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «ជម្រាប​សួរ​បងប្អូន អ៊ុំ​ពូ​មីង យាយ​តា ហ្វេ​ន​ៗ​ជាទី​គោរព​ស្រលាញ់ បងប្អូន​មួយ​ចំនួន​ប្រហែលជា​បាន​ទទួល​ជ្រាប​នឹង​បានឃើញ​នូវ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា ខ្ញុំ​ជា​កូន​អកត្តញ្ញូ ជេរ​ដៀល​ប្រមា​.​ថ​ដល់​ឪពុក​ម្តាយ​»​។

លោក​បញ្ជាក់​ថា «​ខ្ញុំបាទ សំ សុ​វ​ណ្ណា​រ៉ា​ក់ សូម​ប​ដិ​សេ​ដ​ទាំងស្រុង ចំពោះ​ព័ត៌មាន​ទាំងអស់​ដែល​បាន​ចុះ​ផ្សាយ គឺ​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង ហើយ​ខ្ញុំបាទ​ក៏​សូម​បញ្ចប់​ត្រឹមនេះ ដោយ​មិន​វែកញែក​រកហេតុ​ផល​បង្ហាញ​ការ​ខុស ឬ​ត្រូវ​អ្វី​ទ្បើ​យ​។ ខ្ញុំ​សូម​រក្សា​សិទ្ធិ​ផ្ទៃក្នុង​រឿង​គ្រួសារ​»​។

លោក​បន្ថែម​ថា «​គ្រប់​បញ្ហា​ដែល​បាន​កើត​ទ្បើ​ង​នៅ​លើ​លោក​នេះ បងប្អូន​អើយ គឺ​ត្រូវ​តែ​មាន​ហេតុ​និង​ផល មាន​ភ្លើង​មាន​ផ្សែង ដូច្នេះ​សូម​បងប្អូន​ទទួល​ជ្រាប​។ ដោយ​ក្តី​គោរព​ពី​ខ្ញុំ សំ សុ​វ​ណ្ណា​រ៉ា​ក់ និង​សូម​អង្វរ​ដល់​បងប្អូន​មួយ​ចំនួន មុន​នឹង​ខ​មិន​ស៊ែរ​បញ្ចេញមតិ សូម​មានការ​ត្រិះ​រិះ​ពិចារណា​អោយ​បាន​ត្រូវ និង​យល់​ច្បាស់​ពី​បញ្ហា​»​។

លោក​បញ្ជាក់​ថា «​ខ្ញុំ​អាច​ទ្រាំ​បាន ព្រោះ​ទ្រាំ​នឹង​បញ្ហា​គ្រប់យ៉ាង​បាន ជិត​ពាក់កណ្តាល​ជីវិត​ទៅ​ហើយ​ទ្រាំ​ទៀត​ក៏​មិន​អី​»​។

ជា​ការ​កត់សម្គាល់ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​ឃើញ​បុរស​ម្នាក់​បាន​អះអាង​ថា​ជា​ឪពុក​របស់​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ បាន​ធ្វើការ​ប្រកាស​សាធារណៈ ដោយ​ប្រកាស​កាត់កាល​តារាចម្រៀង​រូប​នេះ​លែង​ជា​កូន​បន្ត​ទៀត​។ ហ្វេ​ស​ប៊ុ​កមួយ​នេះ​មានឈ្មោះ «Sam Samol» ដែល​ជា​ឪពុក​បង្កើត​របស់​តារាចម្រៀង សំ សុ​វ​ណ្ណា​រ៉ា​ក់ បាន​បង្ហោះ​សារ​អម​ជាមួយនឹង​រូបថត​តារាចម្រៀង​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ នៅ​លើ​គណនី​នេះ របស់​លោក​ថា «​ខ្ញុំបាទ សំ សំ​អុល សូម​ប្រកាស​កាត់កាល​ជា​សាធារណៈ​កូន​ម្នាក់​នេះ​ចោល ចាប់ពី​ពេល​នេះ​តទៅ ហើយ​ក៏​ឈប់​ទទួលស្គាល់​ជា​កូន​ផង​ដែរ ដោយសារ​កូន​នេះ​មិន​ស្តាប់បង្គាប់​ម៉ែឪ ជេរ​ប្រមា​.​ថ​ម៉ែឪ បើ​ថ្ងៃក្រោយ​កូន​នេះ​មានរឿង​អី ទៅ​ប្រព្រឹត្ត​ខុសច្បាប់ ខ្ញុំ​ជា​អាណា​ព្យា​ល​មិន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទ្បើ​យ​»​។

ហើយ​ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ក៏​បាន​បញ្ជាក់​តាម​រយៈ​សារ​មួយ​ផ្សេង​ទៀត​ថា «​សូម​អោយ​ក្រុម​គ្រួសារ​ដែល​ជា​សាច់ញាតិ​នៅ​ខាង​ស្រុក​ឈូក ខេត្តកំពត ឈប់​ទទួលស្គាល់​ជា​កូនចៅ​តទៅ​ទៀត វា​មិនមែន​ជា​ត្រកូល​សំ ទៀត​ទ្បើ​យ​»​។

ទោះជា​យ៉ាងណា រហូត​មក​ទល់​នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​រឿងរ៉ាវ​ពាក់ព័ន្ធ​ឪពុក​កូន​របស់​អ្នក​ទាំង​ពីរ​បាន​ដោះស្រាយ​គ្នា​យ៉ាងណា​នៅឡើយ​ទេ ខណៈ​ពេល​ឪពុក​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ បាន​សម្រេច​លុប​សារ​ទាំងអស់​ដែល​លោក​បាន​បង្ហោះ​នោះ​ចោល​វិញ​។ គួរ​រំលឹក​ថា ភ្ញាក់ផ្អើល​! បុរស​ម្នាក់​អះអាង​ថា​ជា​ឪពុក ប្រកាស​កាត់កាល សំ សុ​វ​ណ្ណា​រ៉ា​ក់ លែង​ជា​កូន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ