រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញបុរសម្នាក់ដែលបានអះអាងថា ជាឪពុករបស់លោក សំ សុវណ្ណារ៉ាក់ បានធ្វើការប្រកាសជាសាធារណៈ ដោយប្រកាសកាត់កាលតារាចម្រៀងរូបនេះលែងជាកូនបន្តទៀត។
![Picture]()
ហ្វេសប៊ុកមួយដែលមានឈ្មោះថា «Sam Samol» ដែលអះអាងថា ជាឪពុកបង្កើតរបស់តារាចម្រៀង សំ សុវណ្ណារ៉ាក់ បានបង្ហោះសារអមជាមួយនឹងរូបថតតារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ នៅលើគណនីហ្វេសប៊ុករបស់លោកថា «ខ្ញុំបាទ សំ សំអុល សូមប្រកាសកាត់កាលជាសាធារណៈកូនម្នាក់នេះចោល ចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ជាកូនផងដែរ ដោយសារកូននេះ មិនស្តាប់បង្គាប់ម៉ែឪ ជេរប្រមា.ថម៉ែឪ បើថ្ងៃក្រោយ កូននេះមានរឿងអី ទៅប្រព្រឹត្តខុសច្បាប់ ខ្ញុំជាអាណាព្យាលមិនទទួលខុសត្រូវចំពោះមុខច្បាប់ទ្បើយ»។
ហើយជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់តាមរយៈសារមួយផ្សេងទៀតថា «សូមអោយក្រុមគ្រួសារដែលជាសាច់ញាតិនៅខាងស្រុកឈូក ខេត្តកំពត ឈប់ទទួលស្គាល់ជាកូនចៅតទៅទៀត វាមិនមែនជាត្រកូលសំ ទៀតទ្បើយ»។
![Picture]()
យ៉ាងណាជុំវិញបញ្ហាខាងលើនេះ ឪពុកតារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ គឺលោក សំ សំអុល មិនបានធ្វើការអធិប្បាយអ្វីច្រើនឡើយ នៅពេលមានការសាកសួរពីសារព័ត៌មានកោះសន្តិភាពទៅលើអ្វីដែលលោកបានបង្ហោះខាងលើនេះ។ លោកបានលើកឡើងដោយខ្លីថា «សូមចប់ត្រឹមនេះចុះ កុំសួរនាំ និងចុះផ្សាយបន្តទៀតអី ទុកអោយខ្ញុំដោះស្រាយជាមួយកូន ពីព្រោះវាជារឿងគ្រួសារ»។
ដោយឡែកសម្រាប់តារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ វិញ ក៏បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិច ដោយក្នុងនោះលោកក៏មិនបានធ្វើការបកស្រាយលម្អិតពាក់ព័ន្ធរឿងរ៉ាវខាងលើនេះដែរ។ លោកនិយាយថា «សូមទោសផងបង ពេលនេះប្អូនកំពុងបំពេញការងារ មិនទាន់បានគិត និងមានពេលវេលាឆ្លើយតបនឹងរឿងនេះទេ ចាំពេលប្អូនទំនេរ ប្អូននឹងឆ្លើយតប»។
![Picture]()
ទោះជាយ៉ាងណា រហូតមកទល់នាពេលនេះ គេនៅមិនទាន់ដឹងទេថា តើរឿងរ៉ាវពាក់ព័ន្ធឪពុកកូនរបស់អ្នកទាំងពីរបានដោះស្រាយគ្នាយ៉ាងណានៅឡើយទេ? ខណៈពេលឪពុកលោក សំ សុវណ្ណារ៉ាក់ បានសម្រេចលុបសារទាំងអស់ ដែលលោកបានបង្ហោះនោះចោលវិញផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ