ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដំឡើង​អត្រា​ការ​ប្រាក់ ទោះ​មាន​ភាព​ចលាចល​នៃ​ប្រព័ន្ធ​ធនាគារ​យ៉ាងណា​ក៏​ដោយ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ធនាគារកណ្តាល​អា​មេ​រិ​ក បាន​ដំឡើង​អត្រា​ការ​ប្រាក់​ម្តងទៀត បើ​ទោះបីជា​មាន

សហរដ្ឋអាមេរិក ៖ ធនាគារកណ្តាល​អា​មេ​រិ​ក បាន​ដំឡើង​អត្រា​ការ​ប្រាក់​ម្តងទៀត បើ​ទោះបីជា​មានការ​ភ័យ​ខ្លាច​ថា ការ​ផ្លាស់​ប្តូរ​នេះ អាច​បន្ថែម​ភាព​ចលាចល​ផ្នែក​ហិរញ្ញវត្ថុ បន្ទាប់​ពី​ការ​ដួល​រលំ​ធនា​គារ​មួយ​ចំនួន​នា​ពេល​ថ្មី​ៗ​នេះ យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣​។

ធនាគារកណ្តាល​អា​មេ​រិ​ក បាន​បង្កើន​អត្រា​ការ​ប្រាក់​សំខាន់​របស់​ខ្លួន​ចំនួន ០.២៥% ដោយ​បាន​ហៅ​ប្រព័ន្ធ​ធនាគារ​របស់​ខ្លួន​ថា «​រឹង​មាំ និង​ធន់​»​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ វា​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ការ​ធ្លាក់​ចុះ​ពី​ការ​ដួល​រលំ​របស់​ធនាគារ​អាច​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​។

ធនាគារកណ្តាល​អា​មេ​រិ​ក បាន​នឹង​កំពុង​បង្កើន​ការ​ចំណាយ​លើ​ការ​ខ្ចីប្រាក់​ក្នុង​ការ​ដេញថ្លៃ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​។ ប៉ុន្តែ​ការ​កើនឡើង​យ៉ាង​ខ្លាំ​ហ​នៃ​អត្រា​ការ​ប្រាក់​ចាប់តាំងពី​ឆ្នាំ​មុន បាន​នាំ​ឱ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​របស់​ខ្លួន​។

ធនាគារ​អា​មេ​រិ​ក​ចំនួន​ពីរ​គឺ Silicon Valley Bank (SVB) និង Signature Bank បាន​ដួលរ​លំនៅ​ក្នុង​ខែ​នេះ ដោយសារ​តែ​បញ្ហា​ដែល​បណ្តាល​មក​ពី​អត្រា​ការ​ប្រាក់​ខ្ពស់​នេះឯង​។ មានការ​ព្រួយបារម្ភ​អំពី​តម្លៃ​នៃ​មូល​ប​ត្រ​បំណុល ដែល​កាន់កាប់​ដោយ​ធនាគារ ដោយសារ​ការ​កើនឡើង​អត្រា​ការ​ប្រាក់​អាច​ធ្វើ​ឱ្យ​មូល​ប​ត្រ​បំណុល​ទាំងនោះ​មាន​តម្លៃ​ទាប​។ ដោយ​ធនាគារ​មាន​ទំនោរ​កាន់កាប់​ភាគហ៊ុន​ធំ​នៃ​មូល​ប​ត្រ​បំណុល ហើយ​ជា​លទ្ធផល​កំពុង​អង្គុយ​លើ​ការ​ខាតបង់​។

អាជ្ញាធរ​ជុំវិញ​ពិភពលោក​បាន​លើក​ឡើង​ថា ពួក​គេ​មិន​គិត​ថា ការ​បរាជ័យ​នេះ គំរាមកំហែង​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​នោះ​ទេ ហើយ​ចាំបាច់​ត្រូវ​បង្វែរ​អារម្មណ៍​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​នាំ​យក​អតិផរណា​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​។

កាលពី​ស​ប្តា​ហ៍​មុន ធនាគារកណ្តាល​អឺរ៉ុប​បាន​ដំឡើង​អត្រា​ការ​ប្រាក់​សំខាន់​របស់​ខ្លួន​ចំនួន ០,៥%​។ ធនាគារកណ្តាល​អង់គ្លេស​គ្រោង​នឹង​ធ្វើការ​សម្រេចចិត្ត​លើ​អត្រា​ការ​ប្រាក់​របស់​ខ្លួន​ផង​ដែរ នៅ​ថ្ងៃ​ទី​២៣ ខែមីនា​នេះ ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​តួលេខ​ផ្លូវការ​បាន​បង្ហាញ​ថា អតិផរណា​បាន​កើនឡើង​ដោយ​មិន​រំពឹង​ទុក​ក្នុង​ខែកុម្ភៈ​រហូត​ដល់ ១០.៤%​។

លោក Jerome Powell ប្រធាន Federal Reserve (Fed) ដែល​ជា​ប្រព័ន្ធ​ធនាគារកណ្តាល​របស់​សហ​រដ្ឋអាមេរិក​បាន​និយាយ​ថា Fed នៅ​តែ​ផ្តោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​អតិផរណា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ