ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF​ ប្រកាស​ផែនការ​ជួយ​អ៊ុយ​ក្រែ​ន​១៥,៦​ពាន់​លាន​ដុល្លារ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ មូលនិធិ​រូប​បិ​យ​វត្ថុ​អន្តរជាតិ​IMF គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២១​ មីនា​ ម្សិលមិញ​នេះ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ មូលនិធិ​រូប​បិ​យ​វត្ថុ​អន្តរជាតិ​IMF គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២១​ មីនា​ ម្សិលមិញ​នេះ​ថា កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ​ជាមួយ​អ៊ុយ​ក្រែ​ន លើ​ការ​បង្កើត​ផែនការ​ជំនួយ​មួយ​ដែល​មាន​ទឹកប្រាក់​ដល់​១៥,៦​ពាន់​លាន​ដុល្លារ ។

ជំនួយ​នោះ​ដែរ​​យក​មក​ជួយ​ទ្រទ្រង់​ដល់​ការ​ស្ដារ​ឡើង​វិញ​បន្តិច​ម្ដង​ៗ សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន​ដើម្បី​បង្កើត​លក្ខខណ្ឌ​កំណើនសេដ្ឋកិច្ច​រយៈពេល​យូរ ក្នុង​បរិប​ថ​នៃ​ការ​កសាង​ឡើង​វិញ​ក្រោយ​ជម្លោះ និង​លើ​ផ្លូវ​នៃ​ការ​ឈាន​បញ្ចូល​អ៊ុយ​ក្រែ​ន​ជា​សមាជិក​សហភាព​អឺរ៉ុប​។ IMF​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​បង្ហាញ​ដល់​ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន​នា​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ ដើម្បី​ផ្ដល់​សុពលភាព​ជា​ស្ថាពរ​។

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក្រៅពី​បង្ក​ការ​បាត់បង់​ជីវិត​មនុស្ស​ដ៏​ច្រើន ក៏​បន្ត​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​នេះ ដោយ​ផលទុនជាតិ​សរុប​ធ្លាក់​ចុះ​៣០%​ក្នុង​ឆ្នាំ​២០២២​។ ឧស្សាហកម្ម​ភាគច្រើន​រង​ការ​បំផ្លាញ​និង​ភាព​ក្រីក្រ​កំពុង​កើន​កាន់តែ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ