ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​០៣​ខ្នង នៅ​ស្រុក​កងមាស

2 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ បណ្ដាល​អោយ​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​០៣​ខ្នង ស្ថិត​នៅ​ភូមិ​ថ្មី​(​ខ​) ឃុំ​រកា​គយ ស្រុក​កងមាស ខេត្តកំពង់ចាម…

ខេត្តកំពង់ចាម ៖ គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ បណ្ដាល​អោយ​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​០៣​ខ្នង ស្ថិត​នៅ​ភូមិ​ថ្មី​(​ខ​) ឃុំ​រកា​គយ ស្រុក​កងមាស ខេត្តកំពង់ចាម ។

ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៥​គ្រឿង បាន​ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​រលត់​ទាំងស្រុង​នៅ​ម៉ោង​១០​និង​២០​នាទី​ថ្ងៃខែ​ដដែល ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៨ រថយន្ត ។

គ្រោះ​អគ្គិភ័យ​នេះ បាន​ឆេះ​បំផ្លាញ រួម​មាន ៖
-​ផ្ទះ​សង់​អំពី​ឈើ ប្រក់​ក្បឿង ទំហំ​៦​ម៉ែត្រ គុណ​នឹង ១២​ម៉ែត្រ ឆេះ​អស់ទាំង​ស្រុង ដែលម្ចាស់កម្មសិទ្ធិ​​ឈ្មោះ ជា ឈាង ភេទប្រុស អាយុ៨៣​ឆ្នាំ ។
-​ផ្ទះ​សង់​អំពី​ឈើ ប្រក់​ក្បឿង ទំហំ​៨​ម៉ែត្រ គុណ​នឹង ១៤​ម៉ែត្រ ឆេះ​អស់ ៨០​ភាគរយ ដែលម្ចាស់កម្មសិទ្ធិ​​ឈ្មោះ ស្រ៊ុ​ន វ​ណ្ណី ភេទស្រី អាយុ៧០​ឆ្នាំ ។
-​ផ្ទះថ្ម ប្រក់​ស័ង្កសី ទំហំ ៨​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ ឆេះ​អស់ ៥​ភាគរយ ដែលម្ចាស់កម្មសិទ្ធិ​​ឈ្មោះ ឈួ​ន សំ​អ៊ី ភេទប្រុស អាយុ ២៧ឆ្នាំ ។

ប្រភព​ដដែល បាន​បញ្ជាក់​ថា មូលហេតុ បណ្ដាល​ឲ្យ​កើត​មាន​អគ្គិភ័យ គឺ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ។ ករណី​នេះ ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ