ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ដើម្បី​មក​អភិវឌ្ឍន៍​លើ​វិស័យ​អាទិភាព

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍​ជា​ច្រើន​ពី​កិច្ច​សហប្រតិបត្តិកា​រារ​មេគង្គ​-​ឡាន​ឆាង ដើម្បី​មក​អភិវឌ្ឍន៍​វិស័យ​អាទិភាព ជាក់ស្តែង​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​គម្រោង​ចំនួន​៨០ ក្រោម​មូលនិធិ​ពិសេស​នេះ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៣១​លាន​ដុល្លារ​អា​មេ​រិ​ក ។ យោង​តាម​សា​លិខិត​របស់​ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍​ជា​ច្រើន​ពី​កិច្ច​សហប្រតិបត្តិកា​រារ​មេគង្គ​-​ឡាន​ឆាង ដើម្បី​មក​អភិវឌ្ឍន៍​វិស័យ​អាទិភាព ជាក់ស្តែង​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​គម្រោង​ចំនួន​៨០ ក្រោម​មូលនិធិ​ពិសេស​នេះ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៣១​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​សា​លិខិត​របស់​ឯកឧត្តម ប្រាក់ សុ​ខុន ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​“​ទិវា​ស​ប្តា​ហ៍ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៣” បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​កន្លង​មកនេះ តាម​រយៈ​ការ​ជំរុញ​កិច្ចសហការ​យ៉ាង​ជិត​សិ្ន​ទ្ធ​រវាង​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង និង​ការ​សង្កត់ធ្ងន់​លើ​បំណងប្រាថ្នា​រួម​របស់​យើង ក្នុង​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​អនាគត​រួម​គ្នា ប្រកបដោយ​វិបុលភាព យន្តការ​របស់​យើង​រក្សា​បាន​នូវ​ការ​រីក​ចម្រើន​លើ​គ្រប់ រូបភាព នៃ​ការ​អភិវឌ្ឍន៍ ជា​ពិសេស​ផ្តោត​សំខាន់​លើ​ការ​កសាង​ភាព​ធន់​របស់​យើង តាម​រយៈ​កំណើន​ប្រកបដោយ​ចីរភាព ។

ក្នុង​លិខិត​ឯកឧត្តម បាន​លើក​ឡើង​ថា ជាមួយនឹង​ការ​ចាប់ផ្តើម​អនុវត្ត​ផែនការ​សកម្មភាព​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៣-២០២៧ យើង​នឹង​ផ្តោត​សំខាន់​លើ​វិស័យ​អភិវឌ្ឍន៍​ជា​អាទិភាព ដោយ​បន្ត កសាង​លើ​សមិទ្ធិ​ផល​ដ៏​ធំធេង ដែល​សម្រេច បាន​ពី​ផែនការ​សកម្មភាព​កន្លង​មក ។

ឯកឧត្តម​បញ្ជាក់​ថា ៖ «​ខ្ញុំ​មាន​សេចក្តី​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​លទ្ធផល នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី ការ​បរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៧ កាលពី​ឆ្នាំ​មុន នៅ​ទីក្រុង​បាកាន ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ស្មារតី នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ សំដៅ​ជំរុញ​សមាហរណកម្ម​នៅ ក្នុង​អនុ​តំបន់​របស់​យើង​» ។

ឯកឧត្តម​លើក​ឡើង​ថា បន្ថែម​លើ​នេះ លទ្ធផល​ជា​វិជ្ជមាន នៃ​ការ​អនុវត្ត​គម្រោង ក្រោម​មូលនិធិ​ពិសេស នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង បាន​ឆ្លើយ​តប​ចំពោះ​តម្រូវការ​អភិវឌ្ឍន៍​ជាក់ស្តែង​របស់​ប្រជាជន​យើង​នៅ​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង ។ សម្រាប់​កម្ពុជា យើង​បាន​ទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​គម្រោង​ចំនួន​៨០ ក្រោម​មូលនិធិ​ពិសេស​នេះ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៣១​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា វិសាលភាព នៃ​សកម្មភាព​កិច្ច​សហ​-​ប្រតិបត្តិការ​នេះ មាន​ភាព​ចម្រុះ និង​គ្របដណ្តប់​លើ​វិស័យ​អាទិភាព​ជា​ច្រើន​រាប់​ចាប់តាំងពី​វិស័យ​អភិវឌ្ឍន៍ជនបទ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ធនធានទឹក កសិកម្ម កា​រត​ភ្ជាប់​ផ្លូវអាកាស សុខភាព ការ​អប់រំ ទេសចរណ៍ ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ រហូត​ដល់​ការ​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី ក្នុង​ចំណោម​វិស័យ​អាទិភាព​ដទៃ​ទៀត ។

ឯកឧត្តម បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ ថ្លែងអំណរគុណ​យ៉ាង​ជ្រោ​ល​ជ្រៅ ជូន​ចំពោះ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ខ្លួន ក្នុង​ការ​លើកកម្ពស់​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង សំដៅ​ធានា​ភាព​ជោគជ័យ នៃ​គំនិត​ផ្តួចផ្តើម​នេះ​រហូត​មក​ដល់​សព្វថ្ងៃ​» ។

ឯកឧត្តម​ថា ៖ ខ្ញុំ​ទន្ទឹងរង់ចាំ​នូវ​កា​រវិ​វត្ត​ទៅ​មុខ នៃ​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ក្នុង​ការ​ប្រែក្លាយ​យន្តការ​អនុ​តំបន់​មួយ​នេះ ដោយ​មិន​ត្រឹមតែ​បំពេញបន្ថែម​ដល់​គំនិត​ផ្តួចផ្តើម​ខ្សែ ក្រ​វ៉ា​ត់ និង​ផ្លូវ និង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​គាំទ្រ​ដល់​ការ​អនុវត្ត​ភាព​ជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ តំបន់ (RCEP) និង​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​ខ្សែ​ក្រ​វ៉ា​ត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច មេគង្គ​-​ឡាន​ឆាង នៅ​ក្នុង​សហ​ថាមភាព​ជាមួយនឹង​ច្រករបៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី តាម​ផ្លូវគោក​-​សមុទ្រ​។

ក្នុង​សារលិខិត​ដដែល ឯកឧត្តម ប្រាក់ សុ​ខុន ក៏​បាន​អះអាង​ថា នៅ​ក្នុង​បរិបទ​នេះ កម្ពុជា​នឹង​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឱ្យ​ក្លាយជា​យន្តការ​មួយ នៃ​យន្តការ​អនុ​តំបន់ ដែល​មាន​សារសំខាន់ សំដៅ​គាំទ្រ​ដល់​ពហុភាគី​និយម ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​របស់​យើង ក្នុង​ការ​កសាង​សហគមន៍​ដែល​មាន​អនាគត​រួម​គ្នា ប្រកបដោយ​សន្តិភាព និង​វិបុលភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ