យុវជនម្នាក់ ទើបចេញពីមណ្ឌលអប់រំ លួចកង់ពីភ្នំពេញ ជិះទៅលួចម៉ូតូ នៅខេត្តកំពង់ធំ!
- កំពង់ធំ
ខេត្តកំពង់ធំ៖ យុវជនម្នាក់ ត្រូវបានប៉ូលិសចាប់ ដោយសារតែលួចម៉ូតូរបស់គេ។ បុរសនោះ បានប្រាប់ប៉ូលិសថា រូបគេទើបចេញពីមណ្ឌលអប់រំកែប្រែ នៅភ្នំពេញ ហើយបានលួចកង់គេ ១គ្រឿង…
ខេត្តកំពង់ធំ៖ យុវជនម្នាក់ ត្រូវបានប៉ូលិសចាប់ ដោយសារតែលួចម៉ូតូរបស់គេ។ បុរសនោះ បានប្រាប់ប៉ូលិសថា រូបគេទើបចេញពីមណ្ឌលអប់រំកែប្រែ នៅភ្នំពេញ ហើយបានលួចកង់គេ ១គ្រឿង…
ខេត្តកំពង់ធំ៖ យុវជនម្នាក់ ត្រូវបានប៉ូលិសចាប់ ដោយសារតែលួចម៉ូតូរបស់គេ។ បុរសនោះ បានប្រាប់ប៉ូលិសថា រូបគេទើបចេញពីមណ្ឌលអប់រំកែប្រែ នៅភ្នំពេញ ហើយបានលួចកង់គេ ១គ្រឿង ជិះពីភ្នំពេញ ទៅដល់ខេត្តកំពង់ធំ ក៏លួចម៉ូតូគេតែម្តង។
ករណីយុវជនជិះកង់ពីភ្នំពេញ ទៅលួចម៉ូតូ នៅខេត្តកំពង់ធំ បានកើតឡើង កាលពីម៉ោង ៤ និង ៤៥នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋ ក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ម៉ូតូ ដែលចោរលួច មិនសម្រេចនេះ ម៉ាកហុងដា ស៊េរីC125ពណ៌ខ្មៅ ផលិតនៅឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ធំ 1K 6661។
ម្ចាស់ម៉ូតូ ឈ្មោះ ហឿន ហុក ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិកើតហេតុ។ រីឯជនសង្ស័យ ឈ្មោះ ម៉ាប់ សំអូន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិលាវ ឃុំស្តៅ ស្រុកពាមរ ខេត្តព្រៃងវែង។
សមត្ថកិច្ច បានឲ្យដឹងថា បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ រូបគេ ទើបតែចេញពីមណ្ឌលកែប្រែ ដែលមានឈ្មោះថា «ឱកាសខ្ញុំ» ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរយៈពេល ៥ថ្ងៃ។ កាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៣ រូបគេបានលួចកង់របស់ប្រជាពលរដ្ឋ ១គ្រឿង នៅទីក្រុងភ្នំពេញ មានបំណងជិះទៅប៉ោយប៉ែត ដើម្បីរកការងារធ្វើ។ នៅពេលជិះមកតាមផ្លូវ គេបានឈប់សុំបាយតាមវត្តហូប ជាហូរហែរដល់ពេលយប់ ក៏ទៅរកកន្លែងដេកនៅតាមរោងគេលក់ដូរ។ លុះដល់ថ្ងៃទី២០ ខែមីនា នៅវេលាម៉ោងប្រហែល ១១.០០នាទីថ្ងៃ រូបគេ ក៏បានសុំបាយ នៅវត្តប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុកហូប ហើយក៏បានលួចទូរស័ព្ទរបស់គេ ក្នុងវត្តបាន ១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ រួចហើយក៏ជិះកង់បន្ត មកដល់ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុកដដែល ក៏បានឃើញម៉ូតូ ១គ្រឿង ដែលម្ចាស់បានទុកបញ្ឈរចោល នៅខាងមុខផ្ទះ ហើយថែមទាំងមានកូនសោរទៀតផងនោះ ឃើញឱកាសល្អ រូបគេ ក៏បានទុកកង់ចោល ហើយលួចម៉ូតូគេ ឡើងជិះលើម៉ូតូបញ្ឆេះហើយ តែចៃដន្យម្ចាស់ឃើញទាន់ ស្រែកថា «ចោរៗ» រូបគេភ័យពេក ក៏រត់ចោលម៉ូតូ។ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច អន្តរាគមន៍ តាមចាប់បាន យកមកអធិការដ្ឋាននគរបាល ស្រុកសន្ទុក។ សមត្ថកិច្ច បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ ថុក សុខា
ចែករំលែកព័តមាននេះ