ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​បុរស​២​នាក់ អប់រំ​និង​ផាកពិន័យ ករណី​បើករថយន្ត​បញ្ច្រាសទិស​ចរាចរណ៍ លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន នៅ​ថ្ងៃ​ទី​២១ មីនា​នេះ​បានអោយ​ដឹង​ថា មាន​រថយន្ត​ចំនួន​០២​គ្រឿង បាន​បើកបរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សីហនុ កាលពី​ម៉ោង​០៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៩ និង​កាលពី​ម៉ោង​០៦​និង​១៦​នាទី​ល្ងាច​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន នៅ​ថ្ងៃ​ទី​២១ មីនា​នេះ​បានអោយ​ដឹង​ថា មាន​រថយន្ត​ចំនួន​០២​គ្រឿង បាន​បើកបរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សីហនុ កាលពី​ម៉ោង​០៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៩ និង​កាលពី​ម៉ោង​០៦​និង​១៦​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ ។ បន្ទាប់​ពី​ទទួល​បាន​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព ក្រុមការងារ​ផ្លូវ​ល្បឿន​លឿន ដោយ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ធ្វើការ​ឃាត់​រថយន្ត និង​អ្នកបើកបរ ដើម្បី​អប់រំ និង​ផាកពិន័យ​តាម​នីតិវិធី​ច្បាប់ ។

ការ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ មិន​ថា នៅ​លើ​ផ្លូវ​ល្បឿន​លឿន ឬ​ផ្លូវ​ប្រភេទ​ណា​នោះ​ទេ វា​ជា​ការ​បំពាន​ច្បាប់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ និង​ប្រមាថ​អាយុជីវិត​ខ្លួនឯង និង​អ្នក​ដទៃ ។

ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន សូម​អំពាវនាវ​សារ​ជា​ថ្មី ដល់​បងប្អូន​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​គ្រប់​រូប​មិន​ថា​ឡើយ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ឬ​ផ្លូវ​ធម្មតា ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ប្រើប្រាស់​គន្លង​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ និង​ជៀសវាង​ការ​ប្រព្រឹត្ត​ល្មើស​នានា ដើម្បី​ចូលរួម​រក្សាសុខ​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​របស់​យើង​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ