ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​០២​ខ្នង នៅ​ខេត្តរតនគិរី

1 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ផ្ទះ​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ចំនួន​០២​ខ្នង បាន​ក្លាយជា​ចំណី​អគ្គិភ័យ​តែ​មួយ​ប៉ប្រិច​ភ្នែក នៅ​វេលា​ម៉ោង​១១​និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣​នេះ…

ខេត្តរតនគិរី ៖ ផ្ទះ​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ចំនួន​០២​ខ្នង បាន​ក្លាយជា​ចំណី​អគ្គិភ័យ​តែ​មួយ​ប៉ប្រិច​ភ្នែក នៅ​វេលា​ម៉ោង​១១​និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣​នេះ ស្ថិត​ក្នុងភូមិ​មួយ ឃុំ​ឡា​ម៉ិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ផ្ទះ​ចំនួន​០២​ខ្នង ដែល​ឆេះ​នេះ មាន​ទំហំ​៦​ម៉ែត្រ គុណ​នឹង ១២​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ត្រូវ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង រួម​ទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

របាយការណ៍ បន្ត​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ចំនួន​១​គ្រឿង ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ហើយ​បាញ់​ទឹក​រលត់​ទាំងស្រុង​នៅ​ម៉ោង​១១​និង​៥០​នាទី ថ្ងៃខែ​ដដែល ដោយ​ប្រើប្រាស់​ទឹក​អស់ ០៤​រថយន្ត និង​ពុំ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់ រងគ្រោះថ្នាក់​នោះ​ទេ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ កើត​មាន​អគ្គិភ័យ​នេះ បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ