ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​សម្លា.ប់​ស្ត្រី​លក់​ជី រហូត​មក​ដល់​ពេល​នេះ…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា

ខេត្តបាត់ដំបង ៖  លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ជុំវិញ​ករណី​សម្លាប់​ស្ត្រី​លក់​ជី​កសិកម្ម​ម្នាក់​ប្លន់​យក​ទ្រព្យសម្បត្តិ​ទាំង​ព្រឹក នៅ​ស្រុក​សង្កែ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា​នេះ សមត្ថកិច្ច​នូវ​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ក្រុម​ជន​ដៃដល់​នៅឡើយ​ទេ សូ​ម្បី​វត្ថុ​តាង​ក៏​កំពុង​ស្ថិត​ក្នុង​ភាព​ងងឹតឈឹង​ដែរ​។

លោក​បាន​ថ្លែងទៀត​ថា នៅ​កន្លែង​កើតហេតុហាក់​គ្មាន​វត្ថុ​តាង​ណាមួយ​ដែល​ក្រុម​ជន​ដៃដល់​បាន​បន្សល់​ទុក​ឡើយ ក្រៅ​តែ​ពី​ស្លាកស្នាម​ប្រវាយប្រតប់ ស្នាម​រើ​កកាយ​ក្នុង​បន្ទប់ដេក និង​សព​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​កាបូប​លុយ​ក្រ​វ៉ា​ត់​ជាប់​ចង្កេះ​ត្រូវ​បាត់​។ ហើយ​បើ​តាម​ការ​ពិនិត្យ​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ច្រើន​កន្លែង​ត្រង់​ក្បាល​ផ្នែក​ខាងក្រោយ ដែល​ត្រូវ​នឹង​វត្ថុ​រឹង តែ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​ថា វត្ថុ​រឹង​ដែល​ជន​ដៃដល់​វាយ​ទៅ​លើ​ជន​រង​គ្រោះ​នោះជា​វត្ថុ​អ្វី​នោះ​ទេ ព្រោះ​នៅ​កន្លែង​កើតហេតុ​គ្មាន​បន្សល់​ទុក​វត្ថុ​តាង​ទេ ហើយតែ​មិន​ទាន់​ដឹង​ថា ទ្រព្យ​សម្បត្តិ​​អ្វីខ្លះ​ដែល​ត្រូវ​បាត​បង់ និងនៅ​ក្នុង​កាបូប​នោះ​មាន​លុយ​ប៉ុន្មាន​ដែរ​។ ហើយតាម​ការពិនិត្យ​លើ​សកម្មភាព​នេះ ជន​ដៃដល់​អាច​មាន​បក្សពួក​លើស​ពី២​នាក់ និងអាច​ជា​មនុស្ស​ធ្លាប់​ចេញចូល​ផ្ទះ​ជន​រង​គ្រោះ ទើប​ដឹង​ថា ជន​រង​គ្រោះ​នៅផ្ទះ​ម្នាក់ឯងដែល​ជា​ឱកាស​ងាយស្រួល​ធ្វើ​សកម្មភាព​។ ខណៈពេល​នេះ​យើង​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​នៅឡើយ​ទេ ប៉ុន្តែលោក​កំពុង​បន្ត​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​សួរនាំ​ប្រភព​​នានា​នៅ​ក្នុង​មូលដ្ឋាន និង​កន្លែង​កើតហេតុ  ដើម្បី​ស្រាវជ្រាវ​ស្វែងរក​វត្ថុ​តាង និង​មុខសញ្ញា​ជនសង្ស័យ ។

សូមរំលឹក​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ឡា មួយ អាយុ​៦៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មុខរប​លក់​ជី​កសិកម្ម​នៅ​នឹង​ផ្ទះ ស្ថិត​ក្នុងភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​​ក្បែរ​ឃ្លាំង​ស្ដុក​ជី​របស់​គាត់​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ កញ្ញា ដែល​មាន​ស្នាម​របួស​ផុង​លលាដ៍ក្បាល​ជិត​១០​កន្លែង ហើយ​ស្ត្រី​រង​គ្រោះ​មានកូន​ៗជា​សិស្ស និង​មន្ត្រីរាជការ​។ បើ​តាម​សាក្សី​និយាយ​ថា នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​កើតហេតុ អ្នក​ភូមិ​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​រក​ទិញ​ជី​បាច​ស្រូវ តែ​មិន​ទាន់​ឲ្យ​លុយ​ទេ លុះ​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ពេល​អ្នក​ភូមិ​នោះ​ជិះ​ម៉ូតូ​យក​លុយ​ទៅ​សង ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ក្បែរ​ឃ្លាំង​ស្ដុក​ជី ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។