ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ទៅ​ផ្ទះសំណាក់ ស្រាប់តែ​ស្រី​ស្រស់​លេង​មួយ​ក្បាច់​ផ្អើល​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានហេតុ​ការណ៍​​ភ្ញាក់ផ្អើល​ឆោ​​ដល់​ម្ចាស់ផ្ទះ​សំណាក់ និង​សមត្ថកិច្ច​ ខណៈ…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ឆោ​ដល់​ម្ចាស់ផ្ទះ​សំណាក់ និង​សមត្ថកិច្ច​ជួយ​ដេញចាប់​បុរស​ម្នាក់​ដែល​នាំ​ស្ត្រី​ម្នាក់​ទៅ​រួមរក្ស​នៅផ្ទះ​សំណាក់ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ «​បៃតង​ទួល​សង្កែ​» ស្ថិត​នៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

គូរ​ស្នេហ៍​ទាំង​ពីរ​នាក់​ខាងលើ​មាន​អាយុ​ជាង​៣០​ឆ្នាំ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ គ្រាន់តែ​អ្នក​ទាំង​ពីរ​បាន​ប្រាប់​ថា​ពួក​គេ​ទើបនឹង​ស្គាល់គ្នា​ពេល​ដែល​ជិះ​រថយន្តក្រុង​ជាមួយ​គ្នា​កាលពី​ថ្ងៃ រួច​ហើយ​បាន​និយាយ​សាសង​គ្នា​ត្រូវរ៉ូវ​ក៏ នាំ​គ្នា​ចូល​ផ្ទះសំណាក់​តែ​ម្តង ។

តាម​ប្រភព​ពី​បុរស​ដែល​ត្រូវ​ស្រី​ស្រស់​ស​ចោទ​បាន​ឲ្យ​ដឹង​ថា រូបគេ​ស្គាល់​ស្ត្រី​នោះ​បាន​មួយ​ថ្ងៃ​តាម​រយៈ​ជិះ​រថយន្តក្រុង​របស់​រដ្ឋ ហើយ​រូបគេ​បាន​នាំ​មក​ដេក​នៅផ្ទះ​សំណាក់​ខាងលើ​តែ​ម្តង​។ បន្ទាប់​ពី​នាំ​នាង​មក​ដល់​ផ្ទះសំណាក់ រូបគេ​បាន​ទៅ​ទិញ​ស្រា​បៀរ​១៨​កំប៉ុង​មក​ផឹក​ជាមួយ​មិត្តភក្តិ​ប្រុស​របស់​គេ​ម្នាក់​ទៀត លុះ​ផឹក​អស់​ពួក​គេ​ស្រវឹង​ស្រឿង​ៗ​រៀងខ្លួន ហើយ​មិត្ត​របស់​គេ​សុំ​លា​ទៅ​ផ្ទះ​មុន​បាត់​នៅ​សល់​នៅ​តែ​គេ និង​ស្ត្រី​នោះ​។ ក្រោយ​ពី​មិត្តភក្តិ​ចេញ​ទៅ​បាត់ រូបគេ​បាន​សុំ​នាង​រួមរ័ក​បាន​ម្តង ហើយ​ពេល​ដែល​នាង​រវល់​តែ​ចូល​បន្ទប់ទឹក ឃើញ​ឱកាសល្អ​រូបគេ​ក៏​ស្លៀកពាក់​ខោអាវ​រត់​ចេញ​ក្រៅ​ផ្ទះសំណាក់​បំរុង​គេចខ្លួន តែ​ត្រូវ​នាង​ដឹង​ទាន់​រត់​ចេញពី​បន្ទប់ទឹក​ទាំង​ស្លៀក​តែ​ខោ​លី​អូ និង​ពាក់​អាវយឺត​ដៃខ្លី​មក​ក្រៅ​ដេញចាប់​ពេញ​មុខ​ផ្ទះសំណាក់ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​សំណាក់​ជួយ​ចាប់​បាន​ភ្លាម​ៗ​តែ​ម្តង ។

ខណៈ​ពេល​នោះ​សមត្ថកិច្ច​មក​ដល់​នារី​រង​គ្រោះ​បាន​យំឡាំប៉ា​ទាមទារ​ឲ្យ​បុរស​ខាងលើ​ទទួលខុសត្រូវ​លើ​រូប​នាង ហើយ​ត្រូវ​តែ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​នាង ប៉ុន្តែ​ជា​សក្ខីភាព​ត្រូវធ្វើ​កិច្ចសន្យា​នៅ​យប់​នេះ​សិន  រង់ចាំ​ព្រឹក​ឡើង​ទើប​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ។ ដោយសារ​តែ​ស្ត្រី​ខាងលើ​យំឡាំប៉ា​ខ្លាំង​ពេក បុរស​រូប​នោះ​បាន​សន្យា​ថា នឹង​ទទួលខុសត្រូវ​ទៅ​លើ​ទ​ង្វើ​របស់​ខ្លួន​ដែល​បាន​ធ្វើ​ទៅ​លើ​នាង ទើប​នាង​យប់​ព្រម​ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​ជាមួយ​បុរស​នោះ​វិញ រង់ចាំ​ស្អែក​ដោះស្រាយ​គ្នា​ម្តងទៀត ៕