ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ពងមាន់​ទៅ​ផ្ញើ​ក្អែក ​ឪពុកមា​សាច់ថ្លៃ​រំលោ.ភ​ក្មួយ​អាយុ​7​ឆ្នាំ​បាន​សម្រេច

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ នគរបាល​ក្រុង​បាន​លុង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា

ខេត្តរតនគិរី ៖  នគរបាល​ក្រុង​បាន​លុង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា បាន​ឃាត់ខ្លួន​ជន​ម្នាក់​ពី​បទ​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​ជា​អនីតិជន ។ លោក តេ​ង សា​វុ​ទ្ធ អធិការរង​នគរបាល​ក្រុង​បាន​លុង បានឱ្យ​ដឹង​ថា ជន​នេះ​បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ។ ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៤និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា​កន្លង​ទៅ នៅ​ខ្ទម​ចាំចម្ការ ស្ថិត​ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។ 

មន្ត្រី​នគរបាល​ក្រុង​បាន​លុង​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ យុន ចាម អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ចា​អ៊ុ​ង ស្រុក​កូន​មុំ ជា​កសិករ ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ទើប​មាន​អាយុ​៧​ឆ្នាំ ជា​ជនជាតិ​ទំពួន ។ 

បើ​តាម​ម្តាយ​ក្មេង​ស្រី​និយាយ​ថា នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ជន​នេះ​បាន​យក​ផ្តៅ​២​បាច់​មកឱ្យ​គាត់​ធ្វើកា​ផា​លក់ ហើយ​នៅ​ថ្ងៃ​នោះ​ដែរ​គាត់​បាន​ទុក​កូនស្រី​ឱ្យ​ចាំផ្ទះ​២​នាក់​ជាមួយ​ជន​នេះដែល​ប្អូនថ្លៃ ឯ​រូប​គាត់​និង​ប្តី​បាន​ទៅ​ផ្សារ​ក្រុង​បានលុង​ដើម្បី​ទិញ​ម្អូ​ប​និង​អង្ករ ។ នៅ​ពេល​នោះ​ហើយ ដែល​ជន​នេះ​មានឱកាស​ចាប់រំលោភ​កូនស្រី​របស់​គាត់​រហូត​បាន​សម្រេច និង​ត្រូវ​បានកូនស្រី​ប្រាប់​ពេល​គាត់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ។ លោក​អធិការរង តេ​ង សា​វុ​ទ្ធ បញ្ជាក់​ថា​តាម​ការ​ធ្វើ​កោសល្យវិច័យ​បង្ហាញ​ថា ក្មេង​ស្រី​ពិតជា​ត្រូវ​បាន​ចាប់រំលោភ​មែន ៕