ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ក្រុង​ពាលី និង​បួងសួង​តាម​បែប​សាសនា ដើម្បី​​សុំ​ភ្លើង​អាទិទេព​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣​នេះ នៅ​ក្តា​បែន ខាង​មុខ ប្រាសាទអង្គរវត្ត បាន​រៀបចំ​ពិធី​ក្រុង​ពាលី និង​បួងសួង តាម​បែប​សាសនា ដើម្បី​សុំ​ភ្លើង

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣​នេះ នៅ​ក្តា​បែន ខាង​មុខ ប្រាសាទអង្គរវត្ត បាន​រៀបចំ​ពិធី​ក្រុង​ពាលី និង​បួងសួង តាម​បែប​សាសនា ដើម្បី​សុំ​ភ្លើង​អាទិទេព​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ (32nd SEA Games) និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ (12th ASEAN Para Games) ឆ្នាំ​២០២៣​។

ពិធី​ខាងលើ​នេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោ​ង ខុន ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ និង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក បណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​អាជ្ញាធរ​ខេត្តសៀមរាប លោក លោក​ជំទាវ អ្នកមុខអ្នកការ​ជា​ច្រើន​រូប​ទៀត​។

សូម​ជម្រាប​ថា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ នា​ពេល​ខាង​មុខ​នេះ កម្ពុជា​ក៏​បាន​ចាប់ផ្តើម​រៀបចំ​ព្រះរាជ​ពិធី​សុំ​ព្រះ​អគ្គី​កីឡា​ពី​ព្រះ​អាទិទេព សម្រាប់​ព្រះ​អគ្គី​កីឡា​អាស៊ី​អាគ្នេយ៍ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ នេះ នៅ​ប្រាសាទអង្គរវត្ត​ផង​ដែរ​។

ក្រោម​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​រៀបចំ​ពិធី​រត់​ដង្ហែ​ព្រះ​អគ្គិកីឡា​នេះ នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក្នុង​ប្រទេស​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ