ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ទើ​រដាច់​ផ្ងារ​! G-devith និង​ទេព បូ​ព្រឹក្ស បណ្ដើរគ្នា​រុញ​រទេះ​​ស្មាន​តែ​កូន ចុង​ក្រោយ​​និយាយ​លែង​​ចេញ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ តារាចម្រៀង​ប្រុស​ស្រី​ដែល​ត្រូវជា​គូស្នេហ៍​នឹង​គ្នា​២​ដួង កំពុង​តែ​ធ្វើ​អោយ​មហាជន​ជា​ច្រើន​ស្ទើរតែ​បាក់​ចង្កេះ និង​ហាក់​ស្រឡាំងកាំង​យ៉ាង​ខ្លាំង ទៅ​លើ​តារាចម្រៀង​ប្រុស​រ៉េ​ប​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នោះ គឺ​លោក ងួ​ន ចាន់​ដេ​វីត ហៅ​ជី ដេ​វីត និង​តារាចម្រៀង​ស្រី អ្នក​នាង ទេព បូ​ព្រឹក្ស ដែល​ពួក​គេ​បាន​បង្ហាញខ្លួន ដោយ​លេច​វត្តមាន​ដ៏​អស្ចារ្យ​នៅ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ តារាចម្រៀង​ប្រុស​ស្រី​ដែល​ត្រូវជា​គូស្នេហ៍​នឹង​គ្នា​២​ដួង កំពុង​តែ​ធ្វើ​អោយ​មហាជន​ជា​ច្រើន​ស្ទើរតែ​បាក់​ចង្កេះ និង​ហាក់​ស្រឡាំងកាំង​យ៉ាង​ខ្លាំង ទៅ​លើ​តារាចម្រៀង​ប្រុស​រ៉េ​ប​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នោះ គឺ​លោក ងួ​ន ចាន់​ដេ​វីត ហៅ​ជី ដេ​វីត និង​តារាចម្រៀង​ស្រី អ្នក​នាង ទេព បូ​ព្រឹក្ស ដែល​ពួក​គេ​បាន​បង្ហាញខ្លួន ដោយ​លេច​វត្តមាន​ដ៏​អស្ចារ្យ​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ ជាមួយនឹង​តុក្កតា​ដាយ​ណូ​ស័​រ ដើរ​អមដំណើរ​ជា​ច្រើន​ផង​ដែរ​។

មិនតែប៉ុណ្ណោះ​ជាមួយ​គ្នា​នោះ គូស្នេហ៍​មួយគូ​ដ៏​ផ្អែមល្ហែម​រូប​នេះ បាន​តុបតែង​មុខមាត់ លេងខ្លួន​ជាមួយនឹង​ឈុត​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត ប្លែក​ភ្នែក មិន​ធ្លាប់​បានឃើញ​ពី​មុន​មក​។ ដោយ​បាន​រំលេច​ចេញ​នៅ​ពណ៌​ភ្លឺ​ចែងចាំង ដ៏​ក្រអួន​ក្រអៅ ជាមួយនឹង​ទឹកមុខ​ក៏​ប្រិមប្រិយ ដូច​បរទេស​អ​ញ្ចឹ​ង​។ នេះ​អាច​និយាយ​បាន​ថា មិន​ចាញ់​កម្មវិធី Fashion show ប៉ុន្មាន​នោះ​ឡើយ​។

រហូត​ធ្វើ​អោយ​គ្រប់​គ្នា​និយាយ​សរសើរ​មិន​ដាច់​ពី​មាត់ និង​ថែម​ទាំង​បាន​នាំ​គ្នា​ធ្វើ​រឿង​មួយ​នេះ ស្រប​ពេល​ដែល​កំពុង​តែ​ស្ថិត​នៅ​បរិវេណ និង​ពួក​គេ​ក៏​បាន​ថត​យក​ទៅ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​​សង្គម Tik Tok ជា​ហូរហែ​ពី​មួយ​ទៅ​មួយ​តែ​ម្ដង​។ តែ​អ្វី​ដែល​រឹតតែ​ធ្វើ​អោយ​អ្នក​រាល់គ្នា ស្ទើរ​ដាច់​ផ្ងារ​ជាង​នេះ​ទៅ​ទៀត​នោះ ជា​ពិសេស​អ្នកគាំទ្រ​របស់​តារាចម្រៀង​ប្រុស​ស្រី​ដែល​មាន​ភាព​ល្បីល្បាញ​លោក ជី ដេ​វីត និង​អ្នក​នាង​ទេព បូ​ព្រឹក តែ​ម្ដង គឺ​បាន​នាំ​គ្នា​ក្រឡេក​មើល​មិន​ដាក់​ភ្នែក បន្ទាប់​ពី​ប្រទះ​ឃើញ​មាន​គណនី Tik Tok មួយ បាន​ចេញ​មុខ​មក​បង្ហោះ​វី​ដេ​អូ និយាយ​រៀបរាប់ រហូត​មហាជន​ផ្ដោត​ទៅ​លើ​រទេះរុញ​ដែល​តារាចម្រៀង​ប្រុស លោក G-devith និង បូ​ព្រឹក្ស កំពុង​តែ​ដើរ​ផង រុញ​បណ្ដើរ​ចូល​កម្មវិធី​នេះ​ផង ដូច​ជា នាំ​កូន​មក​ជាមួយ​អ​ញ្ចឹ​ង​។

តាម​ពិត​ទៅ ខុស​ពី​ការ​គិត និង​រំពឹង​ទុក​ទាំងអស់ ក្នុង​នោះ​ផង​ដែរ តាម​ពិត​រទេះរុញ​នោះ គឺជា​កូន​តុក្កតា​ដាយ​ណូ​ស័​រសោះ មិនមែន​ជា​អូន Albert ដែល​ជា​កូន​របស់​តារាចម្រៀង​មួយគូ​នេះនោះ​ទេ​។ សូម​ជំរាប​ជូន​ផង​ដែរ​ថា តារាចម្រៀង​ប្រុស​លោក G-devith ក៏​ចង់​យក​កូន​ខ្លួន​មក​ដែរ ប៉ុន្ដែ​គ្នា​នៅ​តូច​ពេក ចាំ​ឱកាស​ក្រោយ​សិន​។

ក្រោយ​ពេល​បានឃើញ​គណនី​ដែល​បាន​បង្ហោះ​ជា​វី​ដេ​អូ​អំពី​សកម្មភាព​របស់​តារា​ប្រុស​ស្រី​រូប​នេះ​រួច​មក ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ថា «​ធ្លាប់តែ​ឃើញ​ប្រទេស​គេ ឥឡូវ​បង g.d ធ្វើ​បាន​អែម​ណាស់​» «​គិត​ហើយ​ថា មិនមែន មែនទែន​ទេ ព្រោះ​កន្លែង​អ៊ូអរ​ថ្លង់​យ៉ាងនេះ មិន​គួរ​យក​ទារក​ទៅ​ទេ​» «​ខ្ញុំ​ឃើញ​បង​ជី​ដេ វីត រុញរ​ទះ​ស្មាន​តែ​យក​អា​អូន​មក​តើ មានអី​កូន​ដាយ​ណូ​សឺ​សោះ​»​។

ហ្វេ​ន​ខ្លះ​ទៀត​ក៏​បាន​និយាយ​ថា «​ដល់​.​ក​ហើយ បង ជី ដេ​វីត និង​បងស្រី ទេព បូ​ព្រឹក លេង​មួយ​ក្បាច់​នេះ ហ្វេ​ន​ស្ទើរ​ដាច់​ផ្ងារ​តែ​ម្ដង​» «​គ្រួសារ​បង ជី ដេ​វីត ចេញ​មក​មាន​អំណាច​ជាងគេ​ម៉​ង អស្ចារ្យ​ខ្លាំង​ណាស​» «​មាន​សេនា​ដាយ​ណូ​ស័​រ​អម​សងខាង អេ​ម​ៗ​តែ​ម្ដង​ហើយ បើ​មិន​ប្លែក​អោយ​ខុស​ពី​គេ​នោះ​ទេ គឺ​មិនមែន​ជា G-Devith នោះ​ទេ​»​។

ចំណែក​អ្នកគាំទ្រ​គូស្នេហ៍​ទាំង​២​ដួង​ខាងលើ​រូប​នេះ ពោល​ចំ​ៗ​ទៀត​ថា «​មានអី​ចែក Top fan អត់ Idol មិន​បាន​អី​សុំ Sting មួយ​កំប៉ុង​ក៏​បាន​ដែរ​»​។ ឯ​ខ្លះ​ទៀត​ដែល​តែងតែ​ស្រលាញ់​ចូល​ចិត្ត​គាំទ្រ​រូប​លោក ក៏​បាន​បញ្ចេញមតិ​លើក​សរសើរ​មិន​ដាច់​ពី​មាត់​នៅ​ការ​តុបតែង​ខ្លួន និង​សម្លៀក​បំពាក់​របស់​អ្នក​ទាំង​ពីរ​ថា «​ពិតជា​ស្អាត​ខ្លាំង​ណាស់ គ្រួសារ​ដាវ​ណូ​សឺ​» «​គ្រាន់តែ​ឃើញ​ក៏​មាន​អារម្មណ៍​ថា មាន​ក្ដី​សុខ សុភមង្គល​មិនធម្មតា​នោះ​ដែរ ហ្វេ​ន​ម្នាក់​នេះ ជូនពរ​អោយ​បង​ទាំង​ពីរ​ស្រលាញ់​គ្នា​តរៀង​ទៅ​ណា​បង​ៗ និង​បាន​ជោគជ័យ​គ្រប់​ភារៈកិច្ច​ទាំងអស់​» «​ឃើញ​អាយ​ដល ជោគជ័យ​ហ្វេ​ន​ម្នាក់​នេះ​ក៏​ញញឹម​ត្រេកអរ​ពី​ចម្ងាយ i’m your fan G-Devit» និង​នៅ​មាន​ពាក្យ​ខ​មិនជា​ច្រើន​ទៀត ដែល​យើង​មិន​អាច​រៀបរាប់​បាន​អស់នោះ​ឡើយ​៕ ដោយ ៖ សុភា ដា​នេ​ត

@rapkid999

ដឹកកូន dinosaur 🦖 មកកម្មវិធី PMA @G-DEVITH #gdevith #ditway #fans #dinosaur

♬ Bullet Proof – G-Devith

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ