ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្យូង​កំពុង​មាន​ហាងឆេង​! កា​.​ប់​បំផ្លាញ​ព្រៃឈើ​ធម្មជាតិ ឈើ​ធំ​ៗ​យក​ទៅ​ពុះ​ច្រៀក ឈើ​តូច​ៗ​ដឹក​ចូល​​ឡក្លាយ​ធ្យូង​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

គេ​បាន​សង្កេត​ឃើញ​ថា រាល់​សកម្មភាព​បទល្មើស​កា​.​ប់​បំផ្លិចបំផ្លាញ​នៅ​តំបន់​ធនធានធម្មជាតិ​ព្រៃឈើ ដែល​ជា​ប្រភេទ​ឈើ​អាធំ​ៗ ដោយ​យក​ទៅ​ពុះ​ច្រៀក ហើយ​ក៏​យក​ទៅ​លក់​។ ចំណែក​ប្រភេទ​ឈើ​តូច​ៗ​វិញ ត្រូវ​បាន​គេ​យក​ទៅ​ចូល​ក្នុង​ឡ​ដុត​ធ្វើ​ជា​ធ្យូង​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ ដែល​ជា​

ខេត្តឧត្តរមានជ័យ ៖ គេ​បាន​សង្កេត​ឃើញ​ថា រាល់​សកម្មភាព​បទល្មើស​កា​.​ប់​បំផ្លិចបំផ្លាញ​នៅ​តំបន់​ធនធានធម្មជាតិ​ព្រៃឈើ ដែល​ជា​ប្រភេទ​ឈើ​អាធំ​ៗ ដោយ​យក​ទៅ​ពុះ​ច្រៀក ហើយ​ក៏​យក​ទៅ​លក់​។ ចំណែក​ប្រភេទ​ឈើ​តូច​ៗ​វិញ ត្រូវ​បាន​គេ​យក​ទៅ​ចូល​ក្នុង​ឡ​ដុត​ធ្វើ​ជា​ធ្យូង​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ ដែល​ជា​អ្នក​ប្រមូល​ទិញ រួច​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កន្ត្រៃ និង​ប្រភេទ​គោ​យន្ត​កែ​ច្នៃ ដើម្បី​យក​ទៅ​លក់​តាម​ដងផ្លូវ​យុទ្ធសាស្ត្រ និង​ផ្លូវជាតិ​លេខ​៥៨ ឆ្ពោះទៅ​ច្រក​ណ​ង​ចាន់ ក្នុងស្រុក​អូរ​ជ្រៅ និង​ឆ្ពោះទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​ន្ទា​យ​មាន​ជ័យ ជា​រៀងរាល់ថ្ងៃ​រាល់​យប់​ដោយ​រលូន​គ្មាន​វិធានការ​ទប់ស្កាត់​។

យោង​តាម​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​ដឹក​ធ្យូង​យក​ទៅ​លក់ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ស្វែងរក​ការងារ​ធ្វើ​មិន​បាន​ទេ ទើប​សំរេចចិត្ត​ប្រកប​មុខរបរ​នេះ ដើរ​ប្រមូល​ទិញ​ធ្យូង​ពី​ប្រជាពលរដ្ឋ​អ្នក​ភូមិ ដែល​រស់នៅ​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​លក់​ឲ្យ​ចៅ​កែ ដែល​ចាំ​ទទួល​ទិញ​នៅ​ក្នុង​តំបន់​ច្រក​ណ​ង​ចាន់ ស្ថិត​ក្នុងស្រុក​អូរ​ជ្រៅ និង​ក្នុង​តំបន់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ផង​ដែរ​។

ពួក​គាត់​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្នុង​ការ​ដើរ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​នោះ ក្នុង​តម្លៃ​មួយ​បេ ឬ​មួយ​កា​រ៉ុ​ង តម្លៃ​៨​ពាន់​រៀល​ទៅ​៩​ពាន់​រៀល ហើយ​យក​ទៅ​លក់​ឲ្យ​ចៅ​កែ​ដែល​ចាំ​ទទួល​ទិញ​នោះ ក្នុង​តម្លៃ​១​ម៉ឺន​៣​ពាន់​រៀល បើ​គិត​ពី​តម្លៃ​បង់​ឲ្យ​អ្នកមាន​សមត្ថកិច្ច​តាម​ដងផ្លូវ​ជា​ច្រើន​ស្ថាប័ន​មួយ​កន្លែង​១​ម៉ឺន​រៀល​ទៅ​២​ម៉ឺន​រៀល នៅ​សេសសល់​កម្រៃ​តែ​បន្តិប​ន្ទួ​ច​តែ​ប៉ុណ្ណោះ គ្រាន់​បាន​ចិញ្ចឹមជីវិត​។

ទាក់ទិន​ហេតុការណ៍​ខាងលើ​នេះ​ដែរ អ្នក​យក​ព័ត​មានបាន​ទូរស័ព្ទ​ជួប​លោក អ៊ឹម សៅ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តឧត្តរមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣​នេះ លោក​បាន​ឆ្លើយ​តប​តាម​រយៈ​ទូរ​ស័​ទ្ធ​បានឱ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កន្ត្រៃ ឬ​តាម​រថយន្ត​កន្លង​ទៅ លោក​តែងតែ​ដាក់​កម្លាំង​ជំនាញ​ធ្វើការ​បង្ក្រាប​បានជា​ញឹកញាប់​ផង​ដែរ តែ​នៅ​មិន​រាងចាល ខណៈ​ពេល​នេះ បើ​នៅ​តែ​កើត​មាន លោក​នឹង​ដាក់​បទបញ្ជា​ដល់​សង្កាត់​រដ្ឋបាល​ព្រៃឈើ នៅ​តាម​បណ្តា​ស្រុក ឱ្យ​យកចិត្តទុកដាក់​ធ្វើការ​បង្ក្រាប​បន្ត​ទៀត និង​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន​។

គួរ​រំលឹក​ផង​ដែរ​ថា យោង​ទៅ​តាម​មតិ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​រស់នៅ​ក្នុង​ខេត្តឧត្តរមានជ័យ តែងតែមាន​ពាក្យ​ត្អូញត្អែរ​ថា នៅ​តាម​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ​នេះ ក្នុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១៥ ជា​តំបន់​សម្បូរ​ទៅ​ដោយ​ព្រៃស្រោង មើល​មេឃ​មិនឃើញ និង​សម្បូរ​ទៅ​ដោយ​សត្វព្រៃ​រស់នៅ​ជ្រក​កោន​។ ធម្មជាតិ​នេះ​ហើយ ដែល​ជា​តម្រូវការ​របស់​មនុស្ស​សត្វ​សម្រាប់​រស់នៅ​ជាមួយនឹង​ធម្មជាតិ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា គេ​បាន​សង្កេត​ឃើញ​នៅ​អំឡុង​ឆ្នាំ​២០១៥ រហូត​មក​ទល់​ក្នុង​ឆ្នាំ​២០២៣​នេះ រាល់​សកម្មភាព​កា​.​ប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ​។ ហើយ​វា​បាន​ក្លាយទៅជា​រហោឋាន​ទៅ​ហើយ ខណៈ​ពេល​នេះ​ឈើ​ដែល​សេសសល់​បន្តិចបន្តួច គេ​បាន​សង្កេត​ឃើញ​ថា ឈើ​ណារ​ធំ​ៗ ពួក​គេ​យក​ទៅ​ពុះ​ច្រៀក រួច​ដឹក​យក​ទៅ​លក់ ដោយឡែក​ចំណែក​ឈើ​ដែល​នៅ​តូច​ៗ​វិញ ក៏​ត្រូវ​ពួក​គេ​កា​.​ប់​បង្ហើយ រួច​ដឹក​ចូល​ទៅ​ក្នុង​ឡ​ដុត​ធ្វើ​ជា​ធ្យូង ហើយ​ដឹក​ជញ្ជូន​តាម​គោ​យន្ត ឬ​តាម​រថយន្ត ដើម្បី​ដឹក​ទៅ​លក់​នៅ​តាម​តំបន់​នានា ឬ​ក៏​ដឹក​ចេញ​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​ក៏​អាច​ថា​បាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ