ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ុំ ម៉ា​ន្នូ​រី​ន សមាជិក​ព្រឹទ្ធសភា ទទួលមរណភាព​ក្នុង​អាយុ៩៣ឆ្នាំ​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ លោក អ៊ុំ ម៉ា​ន្នូ​រី​ន សមាជិក​ព្រឹទ្ធសភា និង​ជា

​រាជធានី​ភ្នំពេញ ​៖ លោក អ៊ុំ ម៉ា​ន្នូ​រី​ន សមាជិក​ព្រឹទ្ធសភា និង​ជា​បងប្រុស​បង្កើត (​ឪពុក​ទីទៃ​) របស់​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហ​នុ បាន​ទទួលមរណភាព​ក្នុង​អាយុ​៩៣​ឆ្នាំ កាល​ពី​វេលា​ម៉ោង​៨និង​៤៥​នាទី​ព្រឹក ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ជរាពាធ ។​

យោង​តាម​សេចក្តីជូនដំណឹង​របស់​ព្រឹទ្ធសភា សពលោក អ៊ុំ ម៉ា​ន្នូ​រី​ន តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ និង​សាសនា​នៅ​វត្ត​បុ​ទុម​វ​តី្ត ហើយ​ពិធី​ដង្ហែ​សព​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​០១ ខែតុលា វេលា​ម៉ោង​០៧និង​៣០​នាទី​ព្រឹក ឆ្ពោះទៅ​កាន់​ឈាបនដ្ឋាន​នៅ​ទីលាន​មុខ​វត្ត​បុ​ទុម​វ​ត្តី ៕