ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ផ្តើម​បិទ​ស្ពាន​ជ្រោយចង្វារ នៅ​ថ្ងៃ​០១​ តុលា …

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​អង្គការ JICA ជប៉ុន ចុះ​ថ្ងៃ​ទី​២៦ កញ្ញា បានឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​អង្គការ JICA ជប៉ុន ចុះ​ថ្ងៃ​ទី​២៦ កញ្ញា បានឱ្យ​ដឹង​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​ចាស់​) នឹង​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​១ តុលា ខាង​មុខ​នេះ ដើម្បីធ្វើការ​ជួសជុល​ស្តារ​ឡើង​វិញ​។ ចរាចរណ៍​ទ្វេ​ទិស​ឆ្លងកាត់​ទន្លេ​នឹង​ប្រព្រឹត្ត​ទៅ​តែ​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​តែ​មួយ​ប៉ុណ្ណោះ ។

មានការ​រំពឹង​ទុក​ថា ចរាចរណ៍​អាច​នឹង​មានការ​កកស្ទះ​ខ្លាំង​នៅ​បរិវេណ​ជុំវិញ​ការដ្ឋាន​សាងសង់ ជា​ពិសេស​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ស្ពាន​ទាំង​សងខាង (​រង្វង់​មូល​កួច​កាណុង និង​រង្វង់​មូល​ព្រហ្ម​មុខ​បួន​) ។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ចសហការ​ជាមួយ​ទីប្រឹក្សាបច្ចេកទេស​ជប៉ុន នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​អតិបរមា ដើម្បី​គ្រប់គ្រង​ស្ថានភាព​ចរាចរណ៍​ក្នុង​កំឡុង​ពេល​នៃ​ការ​ជួសជុល​ស្ពាន ដើម្បី​កាត់​បន្ថយ​កម្រិត​អប្បបរមា​នូវ​រាល់​ផល​ប៉ះពាល់​ទាំងឡាយ​ណា​ដែល​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​អ្នកដំណើរ និង​យានយន្ត​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នេះ ក៏​ដូច​ជា​ការ​បញ្ចៀស​ការ​កកស្ទះ​ដោយ​ការ​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដូច​ជា​ការ​កែតម្រូវ​ចំណុច​រង្វង់​មូល​ស្ពាន​ទាំង​សងខាង​ការ​រៀបចំ​គំនូស​ប្លង់​បង្ហាញ​ទិស​ដៅ​ប្រព័ន្ធ​ចរាចរណ៍ ការ​ផ្តល់​នូវ​ដំណោះស្រាយ​សម្រាប់​ការ​ពង្វាង​ចរាចរណ៍ និង​ការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​ផ្លូវ​វាង​ផ្សេង​ទៀត​ជាដើម ។​ល​។

តាម​សេចក្តី​ប្រកាស​ឱ្យ​ដឹង​ទៀត​ថា ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សុំ​ការ​អធ្យាស្រ័យ និង​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំពោះ​ការ​រំខាន​ទាំងឡាយ​ណា​ដែល​នឹង​កើត​មាន​ក្នុង​កំឡុង​ពេល​នៃ​ការ​ជួសជុល​ស្ពាន​នេះ ។ ហើយ​ក៏​សូម​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ​ចំពោះ​ការ​យោគយល់ និង​កិច្ច​សហប្រតិបត្តិការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​បើ​អាច​សូម​ចៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​រង្វង់​មូល​ស្ពាន ជា​ពិសេស​នៅ​ក្នុង​ម៉ោង​មមាញឹក ។

សូម​ជម្រាប​ផង​ដែរ​ថា ការ​ស្តារ​ឡើង​វិញ​ស្ពាន​ជ្រោយចង្វា​ចាស់​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​បន្ទាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​រដ្ឋាភិបាល​ជប៉ុន ដោយហេតុ​ថា ស្ពាន​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​មិន​មាន​សុវត្ថិភាព​សម្រាប់​ការ​ដឹក​ជញ្ជូន​សាធារណៈ​ឆ្លងកាត់​ទន្លេ ។ គម្រោង​ជួសជុល​ស្តារ​ឡើង​វិញ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ទឹកប្រាក់​ចំនួន​៣.៣៤៣​លាន​យ៉េន ប្រមាណ​ជា​៣៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​ជួល​ជុល​ស្តារ​ឡើង​វិញ​នៃ​ស្ពាន​នេះ​នឹង​ប្រើ​រយៈ​ពេល​ប្រមាណ​ជា​២១​ខែ រហូត​ដល់​ខែមិថុនា ឆ្នាំ​២០១៩ ៕ ​