ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់​បី​ឥណ្ឌា​ជិត​​២០​គ្រឿង បំពាក់​ភ្លើង​បំភ្លឺ​ខុស​បច្ចេកទេស ត្រូវ​អាជ្ញាធរ​ខណ្ឌ​៧​មក​រាចាប់​​ឃាត់​

2 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិ​

​រាជធានី​ភ្នំពេញ​ ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិ​បាល​រាជធានី​ភ្នំពេញ និង​បទបញ្ជា​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ផែនការ​ជូន​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ក៏​ដូច​ជា​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ឱ្យធ្វើ​ការ​ឃាត់​យានយន្ត​គ្រប់​ប្រភេទ​ដែល​បំពាក់​ភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស​ធ្វើ​ឲ្យ​ចាំង ដល់​អ្នកបើកបរ​បញ្ច្រាសទិស និង​សរសេរ​អក្សរ ឬបិទ​រូប​​ភាព មិន​សមរម្យ​។

Picture

សូម​ជម្រាប​ជូន​ថា កាលពី​យប់​ថ្ងៃ​ទី​១៧ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិ​នា ឆ្នាំ​២០២៣​នេះ កម្លាំង​អាជ្ញាធរ​ខណ្ឌ​៧​មក​រា បាន​ឃាត់រ៉ឺ​ម៉ក​កង់​បី ចំនួន​១៨​គ្រឿង ដែល​បាន​បំពាក់​ភ្លើង បំភ្លឺ​ខុស​បច្ចេកទេស បំពង​ស៊ីផ្លេ​សំឡេងឮខ្លាំង ដាក់​ហ្វាំ​ង​ដែល​បន្លឺ​ជា​សម្លេង​រំខាន កែ​ច្នៃ​បំពងសម្លេង (​ស៊ី​មាំ​ង ប្រែ​ន​) ខុស​លក្ខណៈ​បច្ចេកទេស និង​សរសេរ​អក្សរ ឬ​បិទ​រូបភាព មិន​សមរម្យ​។

Picture

ម្ចាស់រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​ដែល​លេង​ខុស​លក្ខណៈ​បច្ចេកទេស​បាន​លើក​ឡើង​ថា​ កន្លង​មក​ពួក​គាត់​តុបតែង​លេង​ដោយសារ​តែ​ការ​ស្រឡាញ់ និង​លេង​តាម​គ្នា ដោយ​ពុំ​ដឹង​ថា​ការ​តុបតែង​លេង​នេះ​ខុសច្បាប់​នោះ​ឡើយ ​។ ​ក្រោយ​មានការ​អប់រំ​ណែនាំ​ពី​សំណាក់​អាជ្ញាធរ​ពួក​គាត់​បាន​សន្យា​ថា​ ឈប់​តុបតែង​ខុស​ពី​លក្ខណៈ​បច្ចេកទេស​និង​ជួយ​ផ្សព្វផ្សាយ​ប្រាប់​គ្នា​បន្ត ឲ្យ​ឈប់​លេង​ខុស​លក្ខណៈ​បច្ចេកទេ​ស​បែប​នេះ​ទៀត​។

Picture

លោក​វរសេនីយ៍ទោ ង៉ែត សា​រុន អធិការរង​ទទួល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មក​រា​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ទទួល​បទបញ្ជា​របស់​ឯកឧត្តម​ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ការ​ណែនាំ​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា កម្លាំង​អធិការ​រដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​ធ្វើការ​ឃាត់រឺ​ម៉ក​កង់​បី​បាន​ចំនួន​១៨​គ្រឿង ​ដែល​មាន​លក្ខណៈ​ខុស​​បច្ចេកទេស ដើម្បី​យក​មក​ធ្វើការ​អប់រំ​ណែនាំ​នៅ​អធិការដ្ឋាន ដោយ​ពុំ​មានការ​ផាកពិន័យ​នោះ​ទេ​ ដោយ​ធ្វើ​កិច្ចសន្យា​នឹង​ធ្វើការ​អប់រំ​ណែនាំ ​ព្រោះ​នេះ​ជា​លើក​ទី​មួយ​ ។​ ក្នុង​ករណី​មិន​រាងចាល​កម្លាំង​​​សមត្ថកិច្ច​ធ្វើការ​ឃាត់​ម្ដងទៀត​នឹង​ធ្វើការ​ផាក​វិន័យ​តាម​នីតិវិធី​ច្បាប់​។

Picture

ក្រោយ​ធ្វើការ​ឃាត់​បានរ៉ឹម៉ក​កង់​បីបាន​ចំនួន១៨គ្រឿង​កម្លាំង​នគរបាល​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧ ​មក​រា​ ដើម្បី​ធ្វើ​​ការ​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា រួច​ឲ្យ​ធ្វើការ​បក​និង​ដោះ​អ្វី​ដែល​ខុស​បច្ចេកទេស​ចេញ​ ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

Picture
Picture
Picture
Picture
Picture
Picture