ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងមួយក្រុម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួនជាក់ស្ដែងភ្លាមៗ បន្ទាប់ពីក្រុមមនុស្សទាំងនេះ ណាត់គ្នាលេងល្បែងអាប៉ោងនៅក្នុងដីចម្ការស្វាយមួយកន្លែង ។ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចបានធ្វើការកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកគងពិសីបានមិនដឹងថា ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ មីនា ២០២៣ ដោយកំលាំងនគរបាលស្រុកគងពិសី ដឹកនាំដោយលោកអធិការ និងមានការចូលរួមសហការពីប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ ។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានបានបង្ក្រាបក្រុមញៀនល្បែងស៊ីសងបាញ់អាប៉ោង ដោយឃាត់មនុស្សបាន០៩នាក់ ដកហូតសម្ភារៈវត្ថុតាងបានមួយចំនួន នៅចំណុចដីចម្ការស្វាយ ស្ថិតភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី ។ នគរបាលបានឲ្យដឹងថាមនុស្សដែលឃាត់បាននៅ ទីតាំងដីចម្ការស្វាយ គឺជាកម្មសិទ្ធិរបស់
ឈ្មោះ ថូ សុខជា ហៅអូច ប្រុស ៥១ឆ្នាំ នៅភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី (ម្ចាស់ផ្ទះ) ឈ្មោះ ផេង ឈៀងកាំង ប្រុស ៧២ឆ្នាំ នៅភូមិក្រសាំងជីម៉ែ ឃុំវាលស្រុកគងពិសី(អ្នកជំនាញបាញ់មេ) ។

-ឈ្មោះ សោម រ៉ាត់ ប្រុស ៦៣ឆ្នាំ នៅភូមិសោកម៉ោក ឃុំអង្គពពេល ស្រុកគងពិសី (អ្នកជំនាញបាញ់មេ)
-ឈ្មោះ កុយ ដេត ប្រុស ៥៣ឆ្នាំ នៅភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី
-ឈ្មោះ យ៉ុក យ៉ន ប្រុស ៧៨ឆ្នាំ នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី
-ឈ្មោះ ជុន ចាន់ធួន ប្រុស ៧១ឆ្នាំ នៅភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី
-ឈ្មោះ ជា ជឿន ប្រុស ៤៩ឆ្នាំ នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី
-ឈ្មោះ បូ លាស់ ប្រុស ៣០ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី
-ឈ្មោះ ម៉ម ពុធ ប្រុស ៣២ឆ្នាំ នៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ។

បន្ទាប់ពីកសាងសំណុំរឿងរួចរាល់សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាទាំង០៩នាក់ ទៅកាន់ការិយាល័យជំនាញខេត្ដ ដើម្បីកសាងសំណុំរឿង ចំណាត់ការនីតិវិធីបន្ដ ។
ចែករំលែកព័តមាននេះ