ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក់ស្កូវ​មុន​អាយុ​អាចបង្ហាញ​ឱ្យដឹងថា អ្នក​មាន​បញ្ហាហើយ

6 ឆ្នាំ មុន

សក់ស្កូវ​គឺជា​លក្ខណៈ​ទូទៅ​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ ប៉ុន្ដែ​ប្រសិនបើ​

សក់ស្កូវ​គឺជា​លក្ខណៈ​ទូទៅ​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ ប៉ុន្ដែ​ប្រសិនបើ​សក់​របស់​អ្នក​ចាប់ផ្ដើម​ស្កូវ​នៅ​ពេល​ដែល​អ្នក​នៅ​ក្មេង​វិញ​វា​ជា​សញ្ញា​អ្វី ? សក់ស្កូវ​មុន​អាយុ​អាច​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​សុខភាព​ជា​ច្រើន​ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ​ឡើយ ។

វា​ចាំបាច់​ណាស់​ក្នុង​ការ​ដឹង​ពី​មូលហេតុ​នៃ​ការ​ប្រែប្រួល​នេះ​ដើម្បី​ការពារ​ការ​បំផ្លាញ​ដល់​រាង​កាយ​អ្នក ។ នៅ​ក្នុង​អត្ថបទ​ខាងក្រោម​នេះ​យើង​បាន​រៀបរាប់​អំពី​មូលហេតុ​មួយ​ចំនួន​នៃ​ការ​មាន​សក់ស្កូវ​មុន​អាយុ ។ ដូច្នេះ​សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ពី​មូលហេតុ​នៃ​ការ​មាន​សក់ស្កូវ​មុន​អាយុ ។

១-​ជំងឺ​បេះដូង
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សក់ស្កូវ​មុន​អាយុ​មានការ​ទាក់ទង​ជាមួយនឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង ។ វា​មិន​បង្ហាញ​រោគ​សញ្ញា​ច្រើន​ទេ​នៅ​ដំណាក់កាល​ដំបូង ដូច្នេះ​ហើយ​អ្នក​មិន​គួរ​ព្រងើយកន្តើយ​នឹង​សញ្ញា​ទាំងនេះ​ទេ ។ ជំងឺ​បេះដូង​នេះ​នឹង​បង្ហាញ​ឱ្យ​អ្នកដឹង​តាម​រយៈ​សក់ស្កូវ​នៅ​អាយុ​ជាង​២០​ឆ្នាំ​របស់​អ្នក ។

២-​ការ​ជក់បារី
ការ​ជក់បារី​អាច​បណ្តាល​ឱ្យ​ស្បែក​របស់​អ្នក​ចាស់​ជាង​វ័យ ហើយ​វា​អាច​ប៉ះពាល់​ចំពោះ​ស្បែក​ក្បាល​របស់​អ្នកផង​ដែរ ។ ការ​ជក់បារី​អាច​ប៉ះពាល់​ដល់​ឫស​សក់ ។ ការ​ជក់បារី​ក៏​មានការ​ទាក់ទង​ជាមួយនឹង​ការ​មាន​សក់ស្កូវ​មុន​អាយុ​៣០​ឆ្នាំ ។

៣-​ភាព​តានតឹង​រ៉ាំរ៉ៃ
ការ​សិក្សា​ជា​ច្រើន​បាន​និយាយ​អំពី​ការ​ទាក់ទង​រវាង​ភាព​តានតឹង និង​សក់ស្កូវ​មុន​អាយុ ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ឫស​សក់​ទំនងជា​ចុះ​ខ្សោយ​នៅ​ពេល​ប្រឈម​នឹង​បញ្ហា​តានតឹង​រ៉ាំរ៉ៃ ។
នេះ​គឺជា​មូលហេតុ​ចម្បង​មួយ​នៃ​ការ​មាន​សក់ស្កូវ​មុន​អាយុ ។

៤-​កង្វះ​វីតាមីន
កង្វះ​វីតាមីន B១២ អាច​បណ្តាល​ឱ្យ​សក់​ប្រែ​ទៅ​ជា​ស្កូវ​កាន់តែ​លឿន ។ ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន​D គឺ​ស៊ុត ផលិតផល​ទឹកដោះគោ សាច់ ត្រី និង​ប​សុ​បក្សី ។

៥-​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន
ការ​ប្រែប្រួល​អ៊័​រ​ម៉ូ​ន ឬ​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន​អាច​បណ្តាល​ឱ្យ​កើត​ស្ថានភាព​នេះ ។ រាល់​ការ​ប្រែប្រួល​អ៊័​រ​ម៉ូ​ន​ដូច​ជា​ការ​ប្រែប្រួល​ដែល​កើត​មាន​ឡើង​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​បណ្តាល​ឱ្យ​សក់ស្កូវ​មុន​អាយុ ។ នេះ​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​ហេតុផល សំខាន់​ៗ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​សក់ស្កូវ​មុន​អាយុ ៕