រាជធានីភ្នំពេញ ៖ បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា របស់ប្រទេសហ្វីលីពីន បានរំលេចឡើងហើយ ដោយនាងបានឆក់យកនូវភាពទាក់ទាញច្រើនពីសំណាក់បណ្តាគណៈកម្មាការដាក់ពិន្ទុ។ នាងត្រូវបានអ្នកគាំទ្រមើលឃើញ មានទាំងសម្រស់ និងសមត្ថភាព អាចទៅប្រកួតប្រជែងគេឯងបាន នៃដំណើរឆ្ពោះទៅឆាកអន្តរជាតិ ដែលមានប្រទេសថៃ ជាអ្នករៀបចំម្តងទៀត។
![Picture]()
ប្រទេសហ្វីលីពីន បានរកឃើញម្ចាស់មកុដហើយ ជាបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា ឆ្នាំ២០២៣ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ និងមានបេក្ខជនប្រកួតប្រជែងជាច្រើនរូប។ យ៉ាងណា ប្រជាជនហ្វីលីពីន មានការសាទរជាខ្លាំង ក្រោយដឹងថា ម្ចាស់មកុដដ៏ស្អាតនេះ ពិតជាឆ្លាត ហើយមុខមាត់មិនចាញ់មនុស្សស្រីនោះទេ។ នាងនឹងបន្តបេសកកម្មទៀត ឆ្ពោះចេញទៅដណ្តើមមកុដសំខាន់លំដាប់ពិភពលោកនាប្រទេសថៃ នាពេលខាងមុខនេះ។
បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា ប្រចាំប្រទេសហ្វីលីពីន រូបនេះ នឹងឡើងមកប្រកួតប៉ះជាមួយបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា កម្ពុជា គឺកញ្ញា វ៉ាន់ ប៊ី ដែលត្រូវហ្វេនៗកម្ពុជា រំពឹងថា អាចធ្វើបានល្អនៅលើវេទិកាដ៏សំខាន់នាប្រទេសថៃ ដែលជាអ្នករៀបចំ។ ដូចនេះទាំងហ្វីលីពីន និងកម្ពុជា ជាតំណាងអាស៊ាន បានរកឃើញជើងខ្លាំងរបស់ខ្លួន ហើយក៏សង្ឃឹមថា ម្នាក់ៗនឹងដណ្តើមបានភាពទាក់ទាញរៀងៗខ្លួន ក្នុងពេលឡើងឆាកអន្តរជាតិ។
![Picture]()
គួរបញ្ជាក់ផងដែរថា ខាងកម្ពុជា កំពុងមានភាពរំជើបរំជួលបានកើតឡើងម្តងហើយម្តងទៀត ដោយសារតែផ្ទុះរឿងលាឈប់តំណែងលំដាប់រងទី១ របស់កញ្ញា ដេវីណា ហើយខណៈមិនទាន់ស្ងប់ខ្យល់ផង ស្រាប់តែម្ចាស់ជ័យលាភី២រូបទៀត នៃកំពូល Top ទាំង៥ បានបបួលគ្នាប្រកាសលាឈប់ និងបោះបង់តំណែង បង្កឱ្យមានការតាមដានជាថ្មី។ នេះជាឆ្នាំដ៏ទាក់ទាញ ដែលក្រោយការប្រកួតចប់ ម្ចាស់ជ័យលាភី នៃ Miss Queen Cambodia ឆ្នាំ២០២៣ កំពូលទាំង៥ មាន៣ដួង បានបន្តគ្នាបោះបង់ផ្អើលអស់អ្នកតាមដាន។
![Picture]()
យ៉ាងណាមិញ ក្រុមអ្នកតាមដាន កំពុងតែរង់ចាំមើលថា តើបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងតំបន់អាស៊ាន មានប្រទេសណាលេចធ្លោជាងគេលើវេទិកាដ៍ស៏ខាន់មួយនេះ?។ ឯកម្ពុជាយើងវិញ មានស្រីស្អាត វ៉ាន់ ប៊ី ជាតំណាងឆ្នាំ២០២៣ ធ្វើបានកម្រិតណា ព្រោះនាងកំពុងរៀបចំបង្វឹកខ្លួនអោយកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលនាងប៉ងរង់ចាំយូរមកហើយ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ