ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន​! តារា​ប្រុស Nine Naphat ហ៊ាន​រឿង​មួយ​ដាក់​ស្រី​ស្អាត Baifern នៅ​ព្រ​លាន​យន្តហោះ

4 ថ្ងៃ មុន

ថ្មី​ៗ​នេះ​ផង​ដែរ បាន​សាង​នៅ​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ពាសពេញ​បណ្ដា​អ្នកគាំទ្រ ក្រោយ​ពី​បាន​នាំ​គ្នា​ប្រទះ​ឃើញ​តារា​សម្ដែង​ប្រុស​ថៃ ដែល​មាន​រូបរាង​ស្រស់​សង្ហា​តួឯក​ប្រុស​នៅ​ក្នុង​រឿង «Friend Zone» គឺ​លោក Nine Naphat បាន​ធ្វើ​ឱ្យ​មហាជន ក៏​ដូច​ជា​

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ​ផង​ដែរ បាន​សាង​នៅ​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ពាសពេញ​បណ្ដា​អ្នកគាំទ្រ ក្រោយ​ពី​បាន​នាំ​គ្នា​ប្រទះ​ឃើញ​តារា​សម្ដែង​ប្រុស​ថៃ ដែល​មាន​រូបរាង​ស្រស់​សង្ហា​តួឯក​ប្រុស​នៅ​ក្នុង​រឿង «Friend Zone» គឺ​លោក Nine Naphat បាន​ធ្វើ​ឱ្យ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​របស់​លោក​មិន​តិច​នាក់​នោះ​ឡើយ នាំ​គ្នា​ស្រែក​ហ៊ោកញ្ជ្រៀវ​ពេល​ឃើញ​លោក​កំពុង​តែ​អង្គុយ​រង់ចាំ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​។

Picture

មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​គេ​ក៏​បាន​នាំ​គ្នា​និយាយ​លឺ​ៗ​ថា «​អាយ​ដល Nine Naphat លោក​កំពុង​តែ check-in នៅ​ព្រ​លាន​យន្តហោះ បើ​តាម​ខ្ញុំ​ដឹង​ប្រហែលជា​ឈរ​រង់ចាំ បងស្រី Baifern មិន​ខុស​នោះ​ទេ​»​។ «​លោក​បាន​អង្គុយ​ក្រឡេក​មើល​យន្តហោះ​គ្រប់គ្រឿង រង់ចាំ​ទទួល Bai Fern ត្រឡប់​មក​ពី​ដំណើរ​កម្សាន្ត​ប្រទេស​ជប៉ុន​»​។

Picture

ហើយ​ក៏​ឃើញ​ថា បន្ទាប់​ពី​តួឯក​ប្រុស​វ័យក្មេង ដែល​បាន​សាង​នៅ​ភាព​ល្បីល្បាញ​តារា​ប្រុស​លោក ណៃ ណា​ផាត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោក​កាន់តែ​បញ្ចេញ​នៅ​ភាព​ផ្អែមល្ហែម ខ្វល់ខ្វាយ ព្រួយបារម្ភ​គ្រប់ពេល​។ ចាប់​តាំង​តែ​ពី​តារា​ប្រុស​រូប​នេះ ចេញ​មុខ​មក​ប្រកាស​និយាយ​ទាំង​គ្មាន​លាក់លៀម ផ្ដល់​នៅ​បទ​សម្ភាស៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា «​លោក​មានចិត្ត និង​ស្រលាញ់​ទៅ​លើ​កញ្ញា Baifern» មក បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ហាក់​នាំ​គ្នា​សម្ដែង​ការ​ពេញចិត្ត នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​។

Picture

តែ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​រាល់គ្នា​រំភើប​ញាប់​ញ័រ​ជាង​នេះ​ទៅ​ទៀត​នោះ អ្នកគាំទ្រ​បាន​នាំ​គ្នា​សម្រុកចូល​ទៅ​បញ្ចេញមតិ​នៅ​ក្នុង​ការ​បង្ហោះ​រូប​នៅ​ក្នុង​គណនី Instagram របស់​តួឯក​ស្រី​វ័យក្មេង Baifern Pimchanok ហើយ​លោក​ក៏​បាន​ចូល​ទៅ​ខ​មិន​នៅ​ខាងក្រោម​រូបភាព​ទាំងនោះ​ថា «​ឆាប់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​»​។

Picture

ហើយ​ក៏​សង្កេត​មើលឃើញ​ថា បន្ទាប់​ពី​ផ្អែមល្ហែម ហើយ Tag ក្រុមការងារ​របស់​នាង ក៏​ដូច​ជា អ្នកគ្រប់គ្រង​ផ្ទាល់ ជា​ពិសេស​មិត្ត​ភ័ក្តិ​ក្រៅ​ឧស្សាហកម្ម ទៅ​លេង​ប្រទេស​ជប៉ុន​។ រហូត​ឃើញ​ដូច្នេះ​រួច​មក មិន​នៅ​ស្ងៀម​តទៅ​ទៀត កំពូល​តារា​សម្ដែង​ស្រី Bai Fern ក៏​បាន​ចេញ​មុខ​មក​តប​ទៅ​វិញ​យ៉ាង​ផ្អែមល្ហែម​បែប​នេះ​ថា «​បង​នឹក​ខ្ញុំ​មែន​»​។

រួច​មក គ្រាន់តែ​បានដឹង​ដំណឹង​ថា កញ្ញា Bai Fern និង​មិត្ត​ភ័ក្តិ គ្រោង​នឹង​ឡើង​យន្តហោះ​ត្រឡប់​ទៅ​ថៃ​វិញ​ភ្លាម គេង​លែង​លក់​បក​មិន​ល្ហើយ ស្រាប់តែ​កំលោះ​សង្ហា លោក Nine Naphat ក៏​បាន​ប្រញាប់​រៀបចំ​ខ្លួន​បើកឡាន​ទៅ​រង់ចាំ​បាត់ នៅ​កន្លែង​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ​។ ហើយ​លោក​ក៏​បាន​ក្រឡេក​ទៅ​មើល​មិន​ដាក់​ភ្នែក​នៅ​យន្តហោះ​ដែល​មិត្ត​ស្រី​របស់​ខ្លួន និង​មិត្ត​របស់​នាង​បាន​ជិះ​តាំងពី​ហោះ​ចូល​មក​ក្នុង​ដែនអាកាស រហូត​ដល់​ចុះ​ចត​នៅ​លើ​ផ្លូវ​រត់​។ ហើយ​រឹតតែ​ធ្វើ​អោយ​ហ្វេ​ន​ៗ​ជ្រួលជ្រើម​មិន​ស្ទើ​ទៅ​ទៀត​នោះ ពេល​មិត្ត​ស្រី​របស់​ខ្លួន​មក​ដល់​ភ្លាម លោក​ក៏​បាន​ជួយ​យក​កាបូប​ទៅ​ឡាន​ផង​ដែរ​។

Picture

ក្រោយ​បានឃើញ​លោក​ស្រលាញ់ និង​យកចិត្តទុកដាក់​ចំពោះ​មិត្ត​ស្រី​របស់​ខ្លួន កញ្ញា Baifern មក អ្នកគាំទ្រ​បាន​នាំ​គ្នា​បញ្ចេញមតិ​លើក​ឡើង​ពី​មួយ​ទៅ​មួយ​ថា «​អាយ​ដល​របស់ខ្ញុំ​ពិតជា​បុរស​ដ៏​គួរ​អោយ​ស្រលាញ់​ពិតមែន បង Baifern ស្រលាញ់​បងប្រុស Nine Naphat ពិតជា​មិន​ខកបំណង​មែន Take Care សា​.​ហាវ​តែ​ម្ដង​ហើយ​»​។ អ្នកខ្លះ​ទៀត​នាំ​គ្នា​និយាយ​បែប​នេះ​ថា «​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​បានឃើញ​បងប្រុស Nine Naphat ទៅ​អង្គុយ​ចាំ​តារា​ស្រី Baifern អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទម្រាំ​តែ​យន្តហោះ​មក​ដល់​កន្លែង​ចំណត​» «​ស្វី​ត​ម្ល៉េះ​ទេ​លោក​អើយ គួរ​អោយ​ច្រណែន​ចែ Baifern ខ្លាំង​ណាស់​» និង​នៅ​មាន​ពាក្យ​ជា​ច្រើន​ទៀត​ដែល​យើង​មិន​អាច​រៀបរាប់​អស់​បាន​នោះ​ឡើយ​៕ ដោយ ៖ សុភា ដា​នេ​ត

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture