ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊េរី​ទំនើប​​ច្រើន​​​គ្រឿងបញ្ឆេះ​ម៉ាស៊ីនរោទិ៍​​សាក​សំឡេង​ស៊ី​ម៉ាំង​បង្អួត​គ្នា​លាន់ឮ​ខ្លាំង​ៗ​ ផ្អើល​សង្កាត់​ស្វាយប៉ាក​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៦​ខែមីនា​ឆ្នាំ​២០២៣ ត្រង់​ចំណុច​ជាប់​

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៦​ខែមីនា​ឆ្នាំ​២០២៣ ត្រង់​ចំណុច​ជាប់​ស្ថានីយ​ប្រេង​តូ​តា​ល់ តាម​បណ្ដោយ​ផ្លូវ​១០០៣ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានីភ្នំពេញ នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ន​គរ​​បាល​រាជធានី​ភ្នំពេញ​ ចុះ​ធ្វើការ​ឃាត់​និង​ដកហូត​រថយន្ត​ចំនួន​១៦​គ្រឿង ​ដែល​បំពាក់​ស៊ី​ម៉ាំង​បំពង​សម្លេង​ឮខ្លាំង​ខុស​បច្ចេកទេស ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើ​ប្រតិបត្តិ​ការណ៍​ចាប់​ឃាត់​រថយន្ត​ទាំង​នោះ គឺ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​មក​កម្លាំង​សមត្ថកិច្ច​ថា មាន​រថយន្ដ​ជា​ច្រើន​គ្រឿង​ដែល​កែ​ច្នៃ​ខុស​លក្ខណៈ​ដើម និង​បំពាក់​ស៊ី​ម៉ាំង​បំពង​សម្លេង​រំខាន​(​លាន់ឮខ្លាំង​ពេក​) បាន​ធ្វើការ​ដែល​ប្រមូល​ម្ដុំ​គ្នា​នៅ​ត្រង់​ចំណុច​កើតហេតុ​។ ក្រុម​រថយន្ត​ទាំងនោះ​បាន​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​រោទិ៍​​សាក ​សំឡេង​​ស៊ី​ម៉ាំង​បង្អួត​គ្នា​ទៅ​វិញ​ទៅ​មក​លាន់ឮ​ខ្លាំង​ៗ​យ៉ាង​អនាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​។

​តាម​ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ និង​ដោយ​មានការ​បញ្ជា​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថ​កិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ឃាត់​បាន​រថយន្ត​ដែល​កែ​ច្នៃ​ខុស​លក្ខណៈ​ដើម និង​បំពាក់​ស៊ី​ម៉ាំង​បំពង​​សំឡេង​​ខុស​បច្ចេកទេស​ចំនួន​១៦​គ្រឿង​។

បច្ចុប្បន្ន​ រថយន្ត​ទាំង​១៦​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ជា​បន្ត​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ