ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើកា​ររោងចក្រប្រាក់​ខែចាយ​មិន​គ្រប់​បែរជា​បែកគំនិត​ធ្វើ​…

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​យុវជន​ម្នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​៥​កញ្ចប់​ត្រូវ​បាន​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​យុវជន​ម្នាក់​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ ស៊ើបអង្កេត​រួច​មក ។

ជនសង្ស័យ​ឈ្មោះ ឡេ​ង សាន់​និ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​៥​កញ្ចប់ ទូរស័ព្ទ​១​គ្រឿង​។

តាម​ប្រភព​ពី​លោក​ឧត្តម​សេនី​យ៏​ទោ ជួន ណា​រិ​ន្ឋ ប្រាប់​បណ្តាញ​ព័ត៌មាន​ថា នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ កំលាំង​ជំនាញ​ការិយាល័យ​គ្រឿងញៀន​សហការ​ណ៏​នឹង​កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ចែកចាយ​នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាតំបូង​ខេត្ត ៕