ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆាបឆេះ​ទូ​ក្លា​ស្សេ​សាច់​មួយ​កន្លែង ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង

1 ឆ្នាំ មុន
  • ភ្នំពេញ

ឃ្លាំង​ស្តុ​ប​ទូ​ក្លា​ស្សេ​សាច់​មួយ​កន្លែង នៅ​ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​បាន​អគ្គិភ័យ​ឆាប បណ្តាល​អោយ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុ​ប​ទូ​ក្លា​ស្សេ​សាច់​មួយ​កន្លែង នៅ​ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​បាន​អគ្គិភ័យ​ឆាប បណ្តាល​អោយ​ទូ​ក្លា​ស្សេ​ចំនួន​២​គ្រឿង រួម​ទាំង​របស់របរ​មួយ​ចំនួន​ទៀត​បាន​រង​ការ​ខូចខាត​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ ហើយ​ត្រូវ​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​ផង​ដែរ ។

ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គី​ភ័យ​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​ការិយាល័យ បង្ការ​ពន្លត់​អគ្គិ​ភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អោយ​ដឹង​ថា ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​ទូ​ក្លា​ស្សេ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ទូ​ក្លា​ស្សេ​សាច់ ពងមាន់ ពង់​ទា បណ្តាល​ឱ្យ​មាន​ផ្សែងហុយ​ទ្រលោម​តែ​ម្តង ភ្លាម​ៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១០​គ្រឿង​ក៏​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា​។

តាម​នគរបាល​បានអោយ​ដឹង​ថា អគ្គិភ័យ​ខាងលើ​នេះ បាន​បំផ្លាញ​ទូ​ក្លាស្ស​ចំនួន​២​គ្រឿង រួម​ទាំង​របស់របរ​មួយ​ចំនួន​ទៀត ហើយ​ភ្លើង​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​នៅ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ