ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវ​មាន​ឃ្លាំង​សង់​ថ្មី ស្តុក​ឈើ​សម្រាប់​នាំ​ទៅ​ស្រុក​យួន

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ ឃ្លាំង​ស្តុ​ប​ឈើប្រណិត​មួយ​កន្លែង​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា មានការ​សង្ស័យ​ថា ជា​ឃ្លាំង​សម្រាប់​ស្តុ​ប​ឈើប្រណិត​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន

ខេត្តតាកែវ ៖ ឃ្លាំង​ស្តុ​ប​ឈើប្រណិត​មួយ​កន្លែង​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា មានការ​សង្ស័យ​ថា ជា​ឃ្លាំង​សម្រាប់​ស្តុ​ប​ឈើប្រណិត​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រក​នានា​នៅ​រដូវ​ទឹក​ឡើង​នេះ ។

កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ កោៈ​សន្តិភាព​យើង​បាន​ធ្វើការ​ចេញផ្សាយ​ម្តង​រួច​មក​ហើយ តែ​រហូត​មក​ដល់​នឹង​ពេល​នេះ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប ឬ​ទប់ស្កាត់​ឡើយ សូ​ម្បី​តែ​ជំនាញ​រដ្ឋបាល​ព្រែ​ឈើ ក៏​មិន​ហ៊ាន​ទប់ស្កាត់​ដែរ ។

មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តតាកែវ បាន​ខ្សឹប​ប្រាប់​កោះសន្តិភាព​យើង ដោយ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា ឃ្លាំង​ស្តុ​ប​ឈើប្រណិត​ដែល​គេ​បាន​សាងសង​ឡើង​សម្រាប់​ស្តុ​ប​ឈើប្រណិត​សម្រាប់​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​នេះ ស្ថិត​នៅ​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ពី​ខាងលិច​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​គេ​បាន​ធ្វើ​ឡើង​ជាង​២​ខែ​មក​ហើយ ។

មន្ត្រី​ប៉ូលិស​ដដែល​បាន​បន្ត​ទៀត​ថា ឈើប្រណិត​ដែល​ដឹក​មក​ស្តុ​ប​នៅ​ក្នុង​ឃ្លាំង​ខាងលើ​នេះ​ត្រូវ​បាន​ឈ្មួញ​ដឹក​មក​ពី​ខេត្តកំពង់ស្ពឺ ឬ​ចេញ​មក​ពី​ភ្នំពេញ​យក​មក​ស្តុ​ប​ក្នុង​ឃ្លាំង​១​ថ្ងៃ ឬ​២​ថ្ងៃ ទើប​ដឹក​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​ម្តង ។ នៅ​ពេល​ដឹក​ចូល​ឃ្លាំង​ជា​ប្រភេទ​រថយន្ត​យី​ឌុ​ប រួច​មាន​រថយន្ត​ស្ទូច​ដែល​រង់ចាំ​ក្នុង​ឃ្លាំង​ជា​ស្រេច​សម្រាប់​ស្ទូច​ផ្ទេរ​ចេញ​ដាក់​រថយន្ត​សាំ​យ៉ុ​ង​នៅ​ពេល​យប់ ទើប​ដឹក​ចេញ​សំដៅ​ឡើង​ទូក​ដឹក​យក​ទៅ​លក់​នៅ​ស្រុក​យួន ហើយ​នៅ​រដូវ​ទឹក​ឡើង​នេះ​មិន​អាច​កំណត់​ថា​ចុះ​ទៅ​តាម​ច្រក​ណា​ពិតប្រាកដ​នោះ​ទេ ។ តែ​សម្រាប់​រដូវ​ទឹក​ស្រក​វិញ​ត្រូវ​បាន​ឈ្មួញ​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ស្រុក​យួន តាម​ស្រុក​អង្គរ​បូ​រី ដោយ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​បាក់​ដែ និង​មានការ​ត្រូវ​គ្នា​ជា​ខ្សែ​ចង្វាក់​ពី​មន្ត្រី​នៅ​ប្រចាំ​នៅ​ច្រក​ទ្វារ​នោះ ។

ដោយឡែក​សម្រាប់​រដូវ​ទឹក​ឡើង​នេះ​វិញ ត្រូវ​បាន​ឈ្មួញ​បាន​ប្រគល់​ឲ្យ​ស្នងការ​រង​ដ៏​មាន​អំណាច​ម្នាក់​ជា​អ្នក​រត់ការ​បើកផ្លូវ​ដឹក​ជញ្ជូន យក​ទៅ​លក់​នៅ​ស្រុក​យួន តាម​ផ្លូវទឹក ដោយ​មិន​ប្រាកដ​ចេញ​តាម​ស្រុក​ណា​ឡើយ ។

មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រែ​ឈើ​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ មុន​បុណ្យ​ភ្ជំ​បិ​ណ្ទ រថយន្ត​ដឹកឈើ​ប្រណិត​១​គ្រឿង ដែល​ដឹក​មក​ស្តុ​ប​ក្នុង​ឃ្លាំង​ខាងលើ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រែ​ឈើ​ចាប់​បាន​នៅ​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ វេលា​ម៉ោង​១៩​និង​០០​នាទី ដោយ​ដកហូត​ឈើ​ជ្រុង​ចំនួន​៧​ម៉ែត្រគូប តែ​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ មាន​រថយន្ត​យី​ឌុ​ប​១​គ្រឿង បាន​ដឹកឈើ​មក​ស្តុ​ប​នៅ​ក្នុង​ឃ្លាំង​ខាងលើ ១​ថ្ងៃ​លុះ​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៧ រថយន្ត​ដឹកឈើ​ប្រណិត​បាន​ដឹក​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​សុវត្ថិភាព ។

លោក ស៊ិ​ម ឡា​បាំង នាយ​ខណ្ឌ​រដ្ឋបាល​ព្រែ​ឈើ​ខេត្តតាកែវ កោះសន្តិភាព​យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំ​ភ្លី​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នេះ ៕