ព្រឺក្បាល! តារាម្នាក់ទម្លាយរឿងត្រូវវិញ្ញាណខ្មោចតាមជាប់ ពេលត្រឡប់ពីថតភាពយន្តនៅកម្ពុជាវិញ
សិង្ហបុរី ៖ ដោយយោងតាមប្រភពពីគេហទំព័រ AsiaOne ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ
សិង្ហបុរី ៖ ដោយយោងតាមប្រភពពីគេហទំព័រ AsiaOne ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ
សិង្ហបុរី ៖ ដោយយោងតាមប្រភពពីគេហទំព័រ AsiaOne ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ បានឱ្យដឹងថា តារាសម្តែងរបស់ប្រទេសសិង្ហបុរី នាង Meixin ត្រូវបានមិត្តភក្តិប្រាប់ថា វិញ្ញាណខ្មោចបានតាមនាងពីប្រទេសកម្ពុជារហូតដល់សិង្ហបុរី ព្រោះតែស្រលាញ់នាង។
បទពិសោធន៍ដ៏ចម្លែកនេះ បានកើតឡើងនៅពេលដែលតារាស្រីវ័យ៣៦ឆ្នាំរូបនេះ កំពុងថតភាពយន្តឯកសារអំពីភូមិបណ្តែតទឹកនៅលើបឹងទន្លេសាបនៃប្រទេសកម្ពុជា ដែលជនភៀសខ្លួនពីប្រទេសវៀតណាមមករស់នៅ ដោយមិនត្រូវបានអនុញ្ញាតឱ្យឡើងលើគោករហូតដល់ពួកគេស្លា.ប់ និងត្រូវបានបញ្ចុះនៅទីនោះ។
នាង Meixin បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក 8days យ៉ាងដូច្នេះថា «បន្ទាប់ពីខ្ញុំជិះយន្តហោះត្រឡប់ទៅផ្ទះវិញ មិត្តខ្ញុំដែលមានភ្នែកទី៣តាមបែបផ្លូវងងឹត បានមកផ្ទះរបស់ខ្ញុំ។ គេបានសួរថា តើឯងមានបានដើរលើអ្វីដែលមិនគួរដើរទេ? ខ្ញុំបាននិយាយថា ទេ! ពួកយើងកំពុងថតនៅលើបឹងមួយ។ មិត្តខ្ញុំបន្តសួរថា តើឯងបាននិយាយអ្វី ដែលអ្នកមិនគួរនិយាយទេ? ខ្ញុំបានឆ្លើយថា អត់ទេ! ខ្ញុំគ្រាន់តែនិយាយអ្វីដែលអ្នកដឹកនាំប្រាប់ឱ្យនិយាយតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំបានទៅលេងទីបញ្ចុះស.ពនៅទីនោះ»។
បើតាមការអះអាងពីមិត្តភ័ក្តិរបស់នាងបាននិយាយថា Meixin បានដើរជាន់ក្បាលនរណាម្នាក់ ដោយចៃដន្យពេលនាងទៅលេងទីបញ្ចុះសព ដែលធ្វើឱ្យខ្មោចកំពុងខឹងនាង ហើយជាមួយនឹងភាពទាក់ទាញរបស់ Meixin បានធ្វើឱ្យខ្មោចនោះ ចង់រៀបការជាមួយនាង ហើយដើម្បីដោះស្រាយបញ្ហានេះ មិត្តរបស់ Meixin បានអះអាងថា នាងអាចប្រើប្រាស់ថាមពលពិសេសរបស់នាង ដើម្បីសុំទោសខ្មោចដែលបានមកតាម Meixin តាមរយៈការអធិស្ឋានទៅកាន់ខ្មោចនោះ។
Meixin បានបន្ថែមថា «មួយរយៈចុងក្រោយមក មិត្តរបស់ខ្ញុំបានឈប់ឃើញខ្មោចនោះ ហើយខ្ញុំចាប់ផ្ដើមជឿអ្វីដែលគេបាននិយាយ»។
យ៉ាងណាមិញ នោះមិនមែនជាបទពិសោធន៍ដ៏គួរឱ្យភ័.យខ្លា.ចតែមួយគត់ដែល Meixin បានជួបប្រទះនោះទេ។ នាងបានរៀបរាប់រឿងមួយពីកាលនាងមានអាយុ៥ឆ្នាំ ដោយនាងបានទៅលេងប្រាសាទមួយស្ថិតក្នុងរដ្ឋ Pahang ប្រទេសម៉ាឡេស៊ីជាមួយនឹងគ្រួសារ។ ពេលកំពុងឡើងជណ្តើរ ដែលមើលទៅហាក់ដូចជាគ្មានទីបញ្ចប់ Meixin គិតថា នាងបានឃើញប្អូនស្រីរបស់នាងរត់កាត់នាង។ នាងបានហៅប្អូនស្រីនាងឱ្យរង់ចាំ ហើយរត់តាមគេ ប៉ុន្តែជំនួសមកវិញ ការឃើញរបស់នាងគឺគ្រាន់តែជាសត្វឆ្កែខ្មៅមួយក្បាល ដែលកំពុងព្រុសដាក់នាងប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ