ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ភ្នំពេញ​ឆ្លៀត​ទៅ​ទិញ​បាយ​ឆា​ផ្ញើ​ប្រពន្ធ ស្រាប់តែ​ត្រូវ​មនុស្ស​ក្រុម​ដេញ​តាម​ផ្អើល​ផ្លូវ QMI

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​លេង​ផ្ទះ​បងប្អូន​វិញ ក៏​ឆៀង​ចូល​ទិញ​បាយ​ឆា​បន្តិច ស្រាប់តែ​ត្រូវ​ក្មេង​ស្ទាវ​មួយ​ក្រុម ជិះ​ម៉ូតូ​ដេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​លេង​ផ្ទះ​បងប្អូន​វិញ ក៏​ឆៀង​ចូល​ទិញ​បាយ​ឆា​បន្តិច ស្រាប់តែ​ត្រូវ​ក្មេង​ស្ទាវ​មួយ​ក្រុម ជិះ​ម៉ូតូ​ដេញ​វា​.​យ បណ្ដាល​អោយ​រង​របួស​បែកក្បាល​ហូរ​ឈា​.​ម​ស្រោច​ពេញ​ខ្លួន​តែ​ម្តង ចំណែក​ជន​បង្ក​វិញ​ភ័យ​ក៏​ដួល​ម៉ូតូ ហើយ​រត់គេច​ចោល​ម៉ូតូ​មួយ​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​QMI ទល់មុខ​ផ្សារ​ឯករាជ្យ​២ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ផា​ន់ ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​នៅផ្ទះ​មើល​កូន​ៗ មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​គុណ​ធា ឃុំ​មហាឫស្សី ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ​។ ចំណែក​ម៉ូតូ​ដែល​ជន​បង្ក​ធ្វើ​សកម្មភាព ហើយ​បន្សល់​ទុក​កន្លែង​កើតហេតុ​នោះ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1JS-5729​។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ចេញពី​ស្រុក​កំណើត​ឡើង​ទៅ​ភ្នំពេញ ដើម្បី​ទិញ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1KB-1470 បន្ទាប់​ពី​ទិញ​បាន​ហើយ ក៏​ជិះ​ម៉ូតូ​ឆៀង​ចូល​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ចេញពី​លេង​ផ្ទះ​បងប្អូន​វិញ បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ពេល​ជិះ​មក​ដល់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​អាកាស​ស្តុ​ប​ទំនប់​កប់​ស្រូវ ដែល​កំពុង​តែ​សាងសង់​ថ្មី ក៏​បាន​ឈប់​ម៉ូតូ​ចូល​ទិញ​បាយ​ឆា​យក​ទៅ​ផ្ញើ​អោយ​ប្រពន្ធ​កូន​នៅ​ឯ​ផ្ទះ ស្រាប់តែ​ពេល​នោះ​លេចមុខ​ជនសង្ស័យ​មិន​ស្គាល់​មុខ មាន​គ្នា​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មក​ធ្វើ​សកម្មភាព​ដោយ​ហូត​ខ្សែក្រវាត់​មក​វា​.​យ​លើ​ពួក​គាត់ តែ​មិន​ត្រូវ​។ ពេល​នោះ​ពួក​គាត់​ភ័យ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចេញពី​ផ្លូវជាតិ​លេខ​៤ ឆ្ពោះទៅ​ផ្លូវ QMI ខណៈ​ពេល​ផ្លូវ​ស្ទះ​ទៅ​មុខ​លែង​រួច ក៏​ត្រូវ​បាន​ជនសង្ស័យ​យក​ខ្សែ​ក្រវាត់​មក​វា​.​យ​ត្រូវ​ក្បាល បណ្ដាល​អោយ​បែក​ហូរ​ឈា​.​ម​ស្រោច​ពេញ​ខ្លួន​តែ​ម្តង​។ បន្ទាប់​មក​ខាង​គាត់ (​ជន​រង​គ្រោះ​) បាន​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ប្រចាំ​ភូមិ​នៅ​កន្លែង​កើតហេតុ ឃើញ​ក៏​បាន​នាំ​គ្នា​ជួយ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​ខាងលើ​ភ័យ ក៏​បាន​ដួល​ម៉ូតូ ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​ចោល​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២​។ ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​បាន​សួរនាំ​ជន​រង​គ្រោះ រួច​ក៏​យក​ម៉ូតូ​ជន​បង្ក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ចំណែក​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​សមត្ថកិច្ច​អោយទៅ​ព្យាបាល​របួស​សិន ចាំ​មក​ដាក់​ពាក្យបណ្ដឹង​តាម​ក្រោយ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ព្យាបាល​របួស​ដេរ​អស់​៦​ថ្នេរ​រួចរាល់ ហើយ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​សង្កាត់​ចោម​ចៅ​ទី​៣​ភ្លាម​ៗ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​បង្ក​ដៃដល់​ខាងលើ ហើយ​ឃាត់ខ្លួន​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​នីតិវិធី​ផ្លូវច្បាប់​នៅ​ថ្ងៃក្រោយ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ