ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ល្អ​ៗ​នៅ​កម្ពុជា​មាន​ភ្ញៀវ​ច្រើន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​៖ តំបន់​ទេសចរ​ណ៏​ជា​ច្រើន​កន្លែង​នៅ​កម្ពុជា​ក្នុង​នោះ​មាន

ខេត្ត​ត្បូងឃ្មុំ​៖ តំបន់​ទេសចរ​ណ៏​ជា​ច្រើន​កន្លែង​នៅ​កម្ពុជា​ក្នុង​នោះ​មាន​កន្លែង​ខ្លះ​បែប​ធម្មជាតិ​សុទ្ធ​សាទ និង​ខ្លះ​ទៀត​បាន​កែ​ច្នៃ​ហើយ​។

លោក​អឿ​ន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ថា រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​ថា តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ហ្លួង​ព្រះស្តេច​កន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​ពញាក្រែក​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​សាទរ​នូវ​សមិទ្ធិ​ផល​ជា​ច្រើន​។

លោក​ប្រាប់​បន្ត​ថា ទឹកធ្លាក់​ហោង​ពី​មុន​ផ្លូវ​ចូល​មាន​សភាព​រាង​យ៉ាប់ រូប​លោក​បាន​ទាក់ទង​ជាមួយនឹង​មន្ទីរ​អភិ​វ​ឌ្ឈ​ន៏​ជនបទ​ខេត្ត ដោយ​បាន​ជួយ​ធ្វើ​ផ្លូវ​ចូល​ទៅ​តំបន់​នោះ និង​មានការ​រៀបចំ​ដាក់​ស្លាក​សញ្ញា​ថែម​ទៀត ។ ឃើញ​ថា​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​មាននៅ​ស្រុក​មេមត់​វិញ មាន​តំបន់​ទេសចរ​ណ៏​កែ​ច្នៃ​ខ្នង​ក្រពើ ព្រមទាំង​សារមន្ទីរ ក៏​បាន​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ជាតិ​មក​លេង និង​ប្រាសាទព្រះធាតុ​បា​ស្រី ស្ថិត​នៅ​ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​សុទ្ធសឹងតែ​បាន​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ​មក​លេង​ច្រើន​ដែរ ។

លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​បញ្ជាក់​ថា នៅ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ថ្នាក់ដឹកនាំ​បាន​បង្កើត​ការ​រៀបចំ ពិធី​ប្រណាំងទូក​អុំ រួម​មាន​ទាំង​ទូកត្នោត ចំនួន​២៧​ទូក ហើយ​លោក លី ឡេ​ង អភិបាលខេត្ត​ក៏​បាន​យកចិត្តទុកដាក់​លើ​វិស័យ​ទេសចរ​ណ៏​ឲ្យ​កាន់តែ​មាន​ច្រើន​ឡើង​ដែរ​។

សូម​បញ្ជាក់​ថា​មិន​គិត​ថា​ថ្ងៃ​បុណ្យ​ទាន​នោះ​ទេ​នគរបាល​ចរាចរ​ណ៏​និង​នគរបាល​គឺ​ត្រូវ​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន​ដល់​ពលរដ្ឋ​ដែល​មក​កំសាន្ត​លេង នៅ​តាម​រមណីយដ្ឋាន​នានា ៕