ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសំឡេងផ្ទុះ​ចេញពីផ្ទះ​លោក​យាយ​វ័យ​ជាង​៨០​ឆ្នាំ ស្រាប់តែ​រាលដាលឆេះ​អស់​​៥ខ្នង ផ្អើល​សង្កាត់​ស្ទឹង​មានជ័យ​ទី២

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើ​អំពី​ថ្ម​ក្រោម ​ឈើ​លើ​ បាន​រាលដាល​អស់​ចំនួន​

​រាជធានីភ្នំពេញ ៖ អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើ​អំពី​ថ្ម​ក្រោម ​ឈើ​លើ​ បាន​រាលដាល​អស់​ចំនួន​៥​ខ្នង បង្កការ​ភ្ញាក់ផ្អើល​​​ដល់​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ ​កាលពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០២៣ ចំនុច​ផ្លូវ​លំ ភូមិ​ឬ​ស្សី ក្រុម​១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

ម្ចាស់​​ផ្ទះ​​កើតហេតុ​ឈ្មោះ​​ម៉ៅ ណា​ង ភេទ​ស្រី អាយុ​៨៤​ឆ្នាំ មុខរបរ​នៅផ្ទះ​។ ប្រភេទ​ផ្ទះ​ដែល​ឆេះ​ជា​ប្រភេទ​សំណង់​ធ្វើ​អំពី​ថ្ម​ក្រោម ​ឈើ​លើ ​និង​ប្រក់​ស័ង្កសី ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​១០​ម៉ែត្រ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានឮ​សំឡេង​ផ្ទុះ​ចេញពីផ្ទះ​​លោកយាយ​ ម៉ៅ ណា​ង ក៏​មានការ​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ហើយ​ពេល​នោះ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ បាន​នាំ​គ្នា​ស្រែក​ឆោឡោ​ថា​មាន​ភ្លើង​ឆេះ និង​បាន​ជួយ​ទៅ​គ្រា​ម្ចាស់ផ្ទះ​ដែល​ជា​មនុស្ស​ចាស់ ចេញ​មក​ក្រៅ ហើយ​នាំ​គ្នា​យក​ទឹក​មក​ជះ​ពន្លត់ តែ​ភ្លើង​នៅ​តែ​មិន​រលត់ ​រឹត​តែ​ឆេះ​សន្ធោសន្ធៅ​ខ្លាំង​ឡើង​ៗ រហូត​រាលដាល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ អស់​ចំនួន​៤​ខ្នង​ជាប់​ៗគ្នា ទើប​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​សុំ​ជំនួយ​រថយន្ដ​ពន្លត់អគ្គីភ័យ​ចេញ​អន្តរាគមន៍​មក​ជា​ច្រើន​គ្រឿង​ដើម្បី​ជួយ​បាញ់​ពន្លត់ ។

អគ្គី​ភ័យ​ខាងលើ​នេះ​ប្រើប្រាស់​រថយន្ត​កា​រិ​.​អគ្គិភ័យ ចំនួន​១៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៤៥​ឡាន រថយន្ត​ជំនួយ​អន្តរាគមន៍​រថយន្ត​ក្រសួងមហាផ្ទៃ​ចំនួន ០២​គ្រឿង ប្រើ​បាស់​ទឹក​អស់​ចំនួន ២​ឡាន រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​​ចំនួន១​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន១​ឡាន រថយន្ត​ទីក្រុង​ន​រា​ចំនួន១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន១​ឡាន ស្មើនឹង៤​ម៉ែត្រគូប រថយន្ត​កងពលតូច​លេខ​៧០​ចំនួន៤ គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក និង​រថយន្ត​OCIC​ទីក្រុង​ជ្រោយចង្វារ​ចំនួន៦​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក ។

ក្នុង​ហេតុការណ៍​នេះ​ដែរ ​មិន​បង្ករ​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាតសម្ភារៈ​ក្នុងផ្ទះ ឆេះ​ផ្ទះថ្ម​ប្រក់ស​ង្ក័​សី​អស់​១​ខ្នង នឹង​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ចំនួន៤​ខ្នង​អស់ទាំង​ស្រុង ហើយ​ឆេះ​រោល​ចំនួន​២​ខ្នង​ទៀត​ប្រហែល​៣០%​ភាគរយ​។ ចំពោះ​មូលហេតុ​វិញ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ