ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ដេក​លក់ ក៏​ឮ​សូរ​សំឡេង​ផ្ទុះ លុះ​ចេញ​មក​មើល ឃើញ​ភ្លើង​ឆាបឆេះ​កន្លែង​លក់​ចាប់ហួយ​យ៉ាង​​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថ​កិច្ច ក៏​ដូច​ជា​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បា.ញ់​ទឹក​ពន្លត់​ផង​ដែរ មូលហេតុ​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង បង្ក​ឱ្យ​មាន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច ក៏​ដូច​ជា​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ មូលហេតុ​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​លេខ​២៣៣ ជា​ប្រភេទ​ផ្ទះល្វែង​លក់​អីវ៉ាន់​ចាប់ហួយ ផ្លូវ​២១៧ ស្ថិត​ក្នុងភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។

ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​មានឈ្មោះ សៀ​ប នី ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ ស្នាក់​នៅផ្ទះ​លេខ​២៣៣ ស្ថិត​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​សម្រាន្ត​លង់លក់​ក្នុង​ដំណេក ហើយ​ក៏​លឺ​សូរ​សំឡេង​ផ្ទុះ ទើប​នាំ​គ្នា​រត់​ចេញ​មក​មើល ស្រាប់តែ​ឃើញ​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​កន្លែង​លក់​ចាប់ហួយ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។ ហើយ​ក្នុង​ហេតុការណ៍​នេះ​ដែរ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ជួយ​ទាញ​ទុយោ​ទឹក​បាញ់​ពន្លត់ និង​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​ជំនួយ​រថយន្ដ​ពន្លត់​អគ្គិភ័យ អោយមក​ជួយ​អន្តរាគមន៍​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ពេល​នោះ គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​អន្តរាគមន៍​ចំនួន​៧​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៦​គ្រឿង និង​រថយន្ត​ជំនួយ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង បាន​ធ្វើការ​សហការ​គ្នា​បាញ់​ទឹក​អស់​ចំនួន​៣​គ្រឿង ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ មិន​បាន​បង្ក​អោយ​មានការ​ឆេះ​រាលដាល​ដល់​ផ្ទះសម្បែង​អ្នក​ជិតខាង​នោះ​ទេ គ្រាន់តែ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង និង​សម្ភារៈ​ចាប់ហួយ​អស់​ចំនួន​ធំ ហើយ​ចំពោះ​មូលហេតុ​វិញ គឺ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ទើប​បណ្ដាល​ឲ្យ​កើត​មាន​អគ្គិភ័យ​បែប​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ